កាន់តែកើនច្រើនហើយ! ​អាជីវករលក់ដូរ​នៅ​ផ្សារ​អូរ​ឬស្ស៊ី ​ឆ្លង​កូវីដ​-១៩ ​កើន​ដល់​ ៣៦ ​នាក់​ហើយ

ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់ថាអ្នកលក់ដូរនៅក្នុងផ្សារអូរឬស្សីរកឃើញវិជ្ជមានកូវីដ-១៩ បានកើនឡើងដល់ ៣៦នាក់ បន្ទាប់ពីរកឃើញ ២០នាក់ បន្ថែមទៀត។ អាជ្ញាធរ និងមន្ត្រីសុខាភិបាលសូមអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកចេញចូល អ្នកលក់នៅ ផ្សារអូរឬស្សី​ ឬអ្នកចេញចូល ជាប្រចាំ ឬ ញឹកញាប់ ទាំងអស់ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩​​ ដែលមានទីតាំងដូចខាងក្រោម៖

-វិទ្យាល័យ​បាក់ទូក​

-វិទ្យាល័យ​បឹង​ត្របែក​

-មណ្ឌលសុខភាពចាក់អង្រែក្រោម​

-មន្ទីរ​ពេទ្យខ្មែរ-សូវៀត​

-សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)

-មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

168757399_119073956932814_4820794818164581919_n