កងកម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅតែបន្តរការចុះអនុវត្តបម្រាមគោចរជារៀងរាល់យប់យ៉ាងយកចិត្តទុកដាក់ ដើម្បីទប់ស្កាត់នូវការីករាលដាលនៃជំងឺកូ.វីដ១៩បន្ថែមទៀត ពីព្រោះតែនៅមានប្រជាពលរដ្ឋមួយចំនួនតូចមិនទាន់បានគោរពតាមបម្រាមគោចរនេះនៅឡើយ។
សូមបងប្អូនប្រជាពលរដ្ឋចូលរួមគោរពអនុវត្តតាមបម្រាមគោចរ ហាមធ្វេីដំណេីរបណ្តោះអាសន្នចាប់ពីម៉ោង ៨:០០នាទីយប់ ដល់ម៉ោង ៥:០០នាទីភ្លឺ ដេីម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូ.វី.ដ១៩ ៕
បើសិនជាមិនមានការចាំបាច់ទេ សូមបងប្អូនមេត្តាកុំចេញក្រៅផ្ទះ ឬ ទៅហូបអាហារខាងក្រៅចន្លោះម៉ោងដែលជាប់បម្រាមគោចរនេះតែម្តង។
មួយវិញទៀត សម្រាប់ពុកម៉ែបងប្អូនដែលនៅផ្ទះ សូមផ្អាកការជួបជុំមួយរយៈពេលសិនទៅ ដើម្បីរួមគ្នាទប់ស្កាត់នៃការរីករាលដាលជំងឺកូ.វី.ដ១៩នេះ ព្រោះយើងមិនបានដឹងច្បាស់ថាអ្នកណាកើត ឬមិនកើតនោះទេ។
ការពារប្រសើរជាងព្យាបាល "៣កុំ ៣ការពារ"
ខាងក្រោមនេះជាទិដ្ឋភាពកងកម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះអនុវត្តបម្រាមគោចរនៅយប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១។
សូមទស្សនាវីឌីអូខាងក្រោម៖
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក