ជ្រើសរើស​សន្លឹក​បៀរ​មួយ ដើម្បី​បង្ហាញ​នូវ​អ្វី​ដែល​កំពុង​រង់ចាំ​អ្នក​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ

តើ​ព្រេងវាសនា​បាន​នឹង​កំពុង​រៀបចំ​អ្វី​សម្រាប់​អ្នក​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ? តាម​រយៈ​ការ​ធ្វើ​តេស្ត​ដោយ​ឲ្យ​អ្នក​ជ្រើសរើស​សន្លឹក​បៀរ ក៏​នឹង​អាច​លាត​ត្រដាង​បាន​ខ្លះ​ដែរ អំពី​រឿងរ៉ាវ​ជីវិត​នៅ​អនាគតកាល។

ចូរ​ជ្រើសរើស​សន្លឹក​បៀរ​មួយ ហើយ​ផ្ទៀងផ្ទាត់​ចម្លើយ​ដូច​ខាង​ក្រោម៖

សន្លឹក​បៀរ​ទី ១

1

អ្នក​ដែល​ជ្រើសរើស​សន្លឹក​នេះ គឺ​បង្ហាញ​ឲ្យ​ឃើញ​ថា នៅ​ពេល​ឆាប់ៗ​ខាង​មុខ​អ្នក​នឹង​ជួប​រឿង​ភ្ញាក់ផ្អើល​ដ៏​ល្អ​មួយ ហើយ​គ្មាន​បញ្ហា​រាំងស្ទះ​ឬ​ការ​លំបាក​ណា​មួយ​ឡើយ។

ជាង​នេះ​ការ​ប្រាថ្នា​អ្វី ក៏​នឹង​លេចចេញ​ជា​ផ្លែផ្កា​នៅ​ពេល​ខាង​មុខ​ដូច​គ្នា តែ​ត្រូវ​ចាំ​ចូរ​បន្ត​រក្សា​ឥរិយាបថ​វិជ្ជមាន និង​បន្ត​ជឿជាក់​លើ​ខ្លួន​ឯង ហើយ​រឿង​ល្អៗ​នឹង​មក​ជា​បន្តបន្ទាប់។

សន្លឹក​បៀរ​ទី ២

2

ប្រសិន​អ្នក​ជ្រើសរើស​សន្លឹក​បៀរ​នេះ អ្នក​ត្រូវ​ចាំ​ថា រឿងរ៉ាវ​នៅ​ក្នុង​ឆ្នាំ ២០២១ នេះ អ្នក​ត្រូវ​តែ​ពឹងផ្អែក​លើ​ខ្លួន​ឯង ដោយ​មិន​អាច​រង់ចាំ​ជំនួយ​ពី​ភាគី​ទី ៣ បាន​នោះ​ទេ។

សុំ​កុំ​ល្បួង​ខ្លួន​ឯង​ឲ្យ​ចាំ​មើល​ជំនួយ​ពី​គេ នោះ​ការងារ​លំបាក​ក្តី មិន​លំបាក​ក្តី គឺ​អ្នក​មិន​អាច​សម្រេច​បាន​ឡើយ​នៅ​ពេល​ខាង​មុខ។ បែប​នេះ​អ្នក​ត្រូវ​ផ្លាស់ប្តូរ​ខ្លួន​ឯង តាម​រយៈ​ការ​គិត ខ្លួន​ឯង​ជួយ​ខ្លួន​ឯង ខ្លួន​ឯង​លើក​ខ្លួន​ឯង ដោយ​មិន​រង់ចាំ​ជំនួយ​ពី​នរណា​ឡើយ នោះ​ទើប​អ្នក​អាច​ជួប​រឿង​ល្អ​នៅ​ពេល​អនាគត។

សន្លឹក​បៀរ​ទី ៣

3

សន្លឹក​បៀរ​នេះ​គឺ​ចង់​ប្រាប់​មក​អ្នក​ថា នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ អ្នក​នឹង​មាន​អារម្មណ៍​ដូច​ជា​កំពុង​ស្ថិត​នៅ​កំពូល​នៃ​ចំណុច​ដ៏​ខ្ពស់​ត្រដែត​មួយ​អ៊ីចឹង។

គ្រប់​យ៉ាង​នឹង​មាន​ភាព​ល្អ​ប្រសើរ ហើយ​មិន​សូវ​មាន​រឿង​ខ្វាយខ្វល់​ចូល​មក​លោង​បន្លាច​ចិត្ត​អ្នក​ត​ទៅ​ទៀត​ឡើយ។ ជាង​នេះ​អ្នក​ក៏​នឹង​ទទួល​បាន​ពេលវេលា​សម្រាក ដើម្បី​រីករាយ​ទទួល​យក​នូវ​ភាព​វិជ្ជមាន​មួយ​ចំនួន​មក​ក្នុង​ជីវិត។

សន្លឹក​បៀរ​ទី ៤

4

សន្លឹក​បៀរ​នេះ​ចង់​ប្រាប់​អ្នក​ថា ដោយសារ​តែ​ភាព​រហ័សរហួន ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នក បែប​នេះ​ដំណើរការ​នៃ​ផ្លែផ្កា​ជោគជ័យ​មួយ នឹង​ធ្លាក់​មក​ក្នុង​ជីវិត​អ្នក​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ហើយ​រឿង​នោះ​ជា​រឿង​ដែល​អ្នក​ប៉ងប្រាថ្នា​យូរ​ណាស់​មក​ហើយ។

យ៉ាង​ណា​ត្រូវ​ចាំ​ថា បញ្ចៀស​ឲ្យ​បាន​នៅ​ការ​មិន​ជឿជាក់​លើ​ខ្លួន​ឯង ប្រសិន​អ្នក​ធ្លាក់​ទៅ​ក្នុង​អន្លង់​មួយ​ហ្នឹង ជោគជ័យ​ប្រាកដ​ជា​រសាត់​ទៅ​បាត់​ជាក់​ជា​មិន​ខាន។ យើង​ពិត​ជា​កោតសរសើរ​ចំពោះ​អ្នក ព្រោះ​អ្នក​គឺ​ជា​មនុស្ស​ដែល​មាន​ទេពកោសល្យ និង​មាន​សមត្ថភាព​ពី​កំណើត៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក