ឈប់​ច្រឡំ​ទៀត​ទៅ ទម្លាប់ ៤ នេះ​ពុំ​បាន​ជួយ​សន្សំសំចៃ​ភ្លើង​ដូច​អ្នក​គិត​ទេ

ប្រព័ន្ធ​អគ្គិសនី​គឺ​ជា​របស់​ដ៏​សំខាន់​មួយ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ដែល​មនុស្ស​គ្រប់​គ្នា​ខ្វះ​ពុំ​បាន ជា​ពិសេស​អ្នក​ដែល​រស់នៅ​ទីប្រជុំជន​ និង​ទីក្រុង។ ការ​ប្រើប្រាស់​អគ្គិសនី​ក៏​ត្រូវ​បាន​ណែនាំ​ពី​មនុស្ស​ជា​ច្រើន ឬ​និយម​លឺ​ត​គ្នា ថា​គួរ​ធ្វើ​បែប​នេះ បែប​នោះ ដើម្បី​សន្សំសំចៃ​និង​មិន​សូវ​ឲ្យ​វា​ឡើង​គីឡូ​លឿន។

យ៉ាង​ណា​ការ​គិត​ទាំង ៤ ដូច​បង្ហាញ​ខាង​ក្រោម វា​គ្រាន់​តែ​ជា​ការ​យល់​ឃើញ​ត​គ្នា​ប៉ុណ្ណោះ ប៉ុន្តែ​ជាក់ស្តែង​ទៅ​វា​ពុំ​បាន​ជួយ​សន្សំសំចៃ​ភ្លើង​អ្នក​អ្វី​នោះ​ទេ ហើយ​អ្នក​គួរ​តែ​បញ្ឈប់​ការ​ភាន់ច្រឡំ​នេះ​ទៀត​ទៅ៖

៤) ប្រើ​ទូ​ទឹកកក​តូច​ស៊ី​ភ្លើង​តិច​ជាង​ទូ​ទឹកកក​ធំ

11(1)

ពី​មុន​មនុស្ស​ទម្លាប់​ទិញ​ទឹកកក​ដុំ​មក​ក្លាសេ សាច់​និង​បន្លែ តែ​ពេល​មាន​បច្ចេកវិទ្យា​ទំនើប គឺ​គេ​និយម​ប្រើប្រាស់​ទូ​ទឹកកក ដែល​ស៊ី​ភ្លើង​អគ្គិសនី​វិញ។

មនុស្ស​មួយ​ចំនួន​គិត​ថា ការ​ប្រើប្រាស់​ទូ​ទឹកកក​ដែល​មាន​ទំហំ​តូច គឺ​ស៊ី​ភ្លើង​តិច​ជាង តាម​ពិត​ទៅ​វា​ដូច​តែ​គ្នា​នោះ​ទេ។ បើ​អ្នក​ចង់​សន្សំសំចៃ​ភ្លើង​ពិត​ប្រាកដ នោះ​គឺ​ត្រូវ​ទូ​ទឹកកក​នៅ​ចម្ងាយ​ឆ្ងាយ​ពី​ជញ្ជាំង​ប្រមាណ ១៥ សង់ទីម៉ែត្រ ដោយ​កុំ​ឲ្យ​វា​អឹប​ជាប់​ជញ្ជាំង​ពេក ព្រោះ​នាំ​ឲ្យ​ប្រព័ន្ធ​ត្រជាក់​វា​ដំណើរការ​មិន​សូវ​បាន​ល្អ។ ការ​ណែនាំ​មួយ​ផ្សេង​ទៀត​គឺ​កុំ​ដាក់​នៅ​ក្បែរ​របស់​ក្តៅ ដូច​ជា​ចង្រ្កាន​អ្វី​ជា​ដើម នោះ​វា​នាំ​ឲ្យ​ប្រព័ន្ធ​ត្រជាក់​ដំណើរការ​កាន់​តែ​ខ្លាំង ស៊ី​ភ្លើង​កាន់​តែ​លឿន។

៣) ដើរ​ទៅ​បិទ​ទូរទស្សន៍​ដោយ​ផ្ទាល់ ចំណេញ​ភ្លើង​ជាង​ការ​ចុច​ Remote បញ្ជា​បិទ

22

នេះ​ក៏​ជា​រឿង​មិន​ត្រឹមត្រូវ​នោះ​ដែរ មិន​ថា​អ្នក​បញ្ជា​បិទ​ពី​ទីតាំង​ឆ្ងាយ ឬ​ដើរ​ទៅ​បិទ​ផ្ទាល់​អ្វី​នោះ​ទេ។ បើ​ចង់​សន្សំ​ភ្លើង​ពិត​ប្រាកដ អ្នក​គួរ​តែ​ដក​ដុយ​ទូរទស្សន៍​ចេញ​ពី​ព្រី​ភ្លើង​តែ​ម្តង ក្រោយ​ពេល​ឈប់​ប្រើប្រាស់ នោះ​វា​អាច​នឹង​ជួយ​សន្សំសំចៃ​បាន​ខ្លះ។

បើ​ចង់​ងាយ​បំផុត​ដោត​ខ្សែ​ទូរទស្សន៍​ទៅ​កុងតាក់​ភ្លើង មាន​បិទ​បើក (On-Off) បែប​ហ្នឹង​វា​មិន​ពិបាក​ក្នុង​ការ​យើង​ដក​ខ្សែ​ចុះ​ឡើង​អាច​នាំ​ឲ្យ​បាក់​ឬ​ដាច់។

២) បើក​ម៉ាស៊ីន​ត្រជាក់​នៅ​សីតុណ្ហភាព ២៥ ដឺក្រេ​គឺ​ស៊ី​ភ្លើង​តិច​បំផុត

33

មនុស្ស​ជា​ច្រើន​គិត​ថា​បើក​ម៉ាស៊ីន​ត្រជាក់ នៅ​សីតុណ្ហភាព​ទាប​ពេក ភ្លើង​នឹង​រត់​ខ្លាំង​ទៅ​តាម​នោះ​ដែរ ហើយ​ត្រឹម ២៤ អង្សា​គឺ​ល្អ​បំផុត។ យ៉ាង​ណា​នេះ​ពុំ​មែន​ជា​រឿង​ត្រឹមត្រូវ​នោះ​ទេ។

តាម​ការ​ណែនាំ​បើ​ចង់​សន្សំសំចៃ​ភ្លើង​ពិត​ប្រាកដ គឺ​ត្រូវ​លាង​សម្អាត​ម៉ាស៊ីន​ត្រជាក់​ឲ្យ​បាន​ញឹកញាប់ ព្រោះ​ដោយសារ​ធូលី​ក្រាស់​ជាប់​នៅ​ក្នុង​ម៉ាស៊ីន នាំ​ឲ្យ​វា​ពិបាក​ក្នុង​ការ​បញ្ចេញ​ខ្យល់​ត្រជាក់ ហើយ​ជា​ទូទៅ​រយៈ​ពេល​កន្លះ​ឆ្នាំ​យូរ​បំផុត គួរ​តែ​សម្អាត​ម្តង (វា​ស៊ីសង​លើ​តម្រូវ​ការ​ប្រើប្រាស់​របស់​អ្នក​ដែរ ថា​បើក​ប៉ុន្មាន​ម៉ោង/ថ្ងៃ)។

១) បិទ​បើក​ម៉ាស៊ីន​ត្រជាក់​ញឹកញាប់ វា​មិន​សូវ​ស៊ី​ភ្លើង

44

មនុស្ស​មួយ​ចំនួន​យល់​ថា ពេល​ប្រើ​ជាប់​រាប់​ម៉ោង​អ៊ីចឹង​ស៊ី​ភ្លើង​ណាស់ បែប​ហ្នឹង​ត្រូវ​បិទ​វា​ហើយ​បើក​វា​វិញ មួយ​ថ្ងៃ ៣-៤ ដង​ទើប​មិន​សូវ​ស៊ី​ភ្លើង។ ជាក់ស្តែង​ទៅ​វា​មិន​ចំណេញ​ដល់​ថ្លៃ​អគ្គិសនី​របស់​អ្នក​នោះ​ទេ ផ្ទុយ​ទៅ​វិញ​វា​ត្រឹម​បាន​ជួយ​ឲ្យ​ម៉ាស៊ីន​មិន​សូវ​ធ្វើ​ការ​ខ្លាំង​រាប់​ម៉ោង និង​អាច​មាន​អាយុកាល​យូរ​ជាង​មុន​តែ​ប៉ុណ្ណោះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក