(Girl Notice) ស្រីៗ​មិន​ចាំ​បាច់​សង្កេត​ច្រើន​ទេ បើ​មនុស្ស​ប្រុស​ចេញ​សញ្ញា ៤ នេះ​ស្មើ​នឹង​គេ​ស្រលាញ់​អ្នក​ហើយ

ក្នុង​ទំនាក់ទំនង​មនុស្ស​ពីរ​នាក់ រវាង​បុរស​និង​ស្រ្តី ពេល​ខ្លះ​អ្នក​មិន​ច្បាស់​នោះ​ទេ ថា​រាល់​ថ្ងៃ​ជា​អ្វី​នឹង​គ្នា គេ​គិត​មក​យើង​បែប​ណា ត្រឹម​ជា​អ្នក​ស្គាល់​គ្នា​ធម្មតា ឬ​ជា​ទំនាក់ទំនង​ពាក់​កណ្តាល​មិត្ត​ពាក់​កណ្តាល​ស្នេហា?

សម្រាប់​មនុស្ស​ស្រី​ដែល​ចង់​សម្គាល់​ថា បុរស​ម្នាក់​នោះ​បាន​បាក់​ចិត្ត​ស្រលាញ់​អ្នក​ឬ​អត់? គឺ​ងាយ​ទេ ដោយ​ត្រឹម​សង្កេត​មើល ៤ ចំណុច​ដូច​ខាង​ក្រោម​នេះ៖

៤) ព្យាយាម​ចូរ​មក​ក្បែរ​អ្នក

Ice_screenshot_20210404 104256

នៅ​ពេល​គេ​បាក់​ចិត្ត​លើ​អ្នក គឺ​គ្រប់​ពេល​គេ​ព្យាយាម​ចង់​មក​នៅ​ក្បែរ​អ្នក ហើយ​ចង់​ជួប​អ្នក​ឲ្យ​បាន​ញឹកញាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

៣) ចេះ​មាន​ការ​អៀនខ្មាស

Ice_screenshot_20210404 104359

អារម្មណ៍​នៅ​ពេល​ស្រលាញ់ គឺ​ចាប់ផ្តើម​ចេះ​មាន​ការ​អៀនខ្មាស​បន្តិច​ហើយ បែប​នេះ​នៅ​ពេល​អ្នក​និយាយ​អ្វី​រាង​ស៊ី​ជម្រៅ​បន្តិច ឬ​មាន​កាយវិការ​ផ្អែមល្ហែម​ណា​បន្តិច គេ​ប្រាកដ​ជា​ចេញ​ប្រតិកម្ម​អារម្មណ៍​បែប​អៀនខ្មាស​មក​ភ្លាម។

២) គេ​នឹក​អ្នក

Cc4455f2550358dfe805d00b69117192

ពេល​ខ្លះ​មិន​ចាំ​បាច់​តែ​និយាយ​ថា ខ្ញុំ​នឹក​អ្នក ទើប​អ្នក​ដឹង​ថា​គេ​នឹក​អ្នក​នោះ​ទេ។ ត្រឹម​តែ​គ្រប់​សកម្មភាព​របស់​គេ ឬ​លេស​មួយ​ចំនួន​របស់​គេ ដែល​គេ​ព្យាយាម​ចង់​បាន​ជួប​យើង ឬ​បាត់​យើង​យូរ​គេ​សួរ​រក ហ្នឹង​ហើយ​គេ​នឹក​យើង​ច្បាស់​ណាស់។

១) ព្យាយាម​ធ្វើ​ចរិត​ដែល​អ្នក​ចូលចិត្ត

Ice_screenshot_20210404 104404

នៅ​ពេល​គេ​ដឹង​ថា អ្នក​ចូលចិត្ត​មនុស្ស​ប្រុស​របៀប​ណា គេ​នឹង​ព្យាយាម​ពង្រឹង​ឬ​ផ្លាស់ប្តូរ​ខ្លួន​ឯង​សម្រប​ទៅ​តាម​ចំណូល​ចិត្ត​របស់​អ្នក។ ជាង​នេះ​នៅ​ពេល​គេ​ដឹង​ថា អ្នក​ចូលចិត្ត​ទទួល​ទាន​អី ចូលចិត្ត​ទៅ​កន្លែង​ណា គ្រប់​ការ​សម្រេច​ចិត្ត​នៅ​ពេល​ជុំ​មិត្តភក្តិ ឬ​តែ​ ២ នាក់​គេ​រមែង​ជ្រើសរើស​ចំណុច​ទាំង​នោះ​ជា​អាទិភាព​ដើម្បី​ផ្គាប់​ចិត្ត​អ្នក​ជា​មិន​ខាន។

សរុប​មក​មាន​តែ​មនុស្ស​ដែល​ស្រលាញ់​អ្នក ឬ​លួច​មើល​ឃើញ​អ្នក​ក្នុង​ចិត្ត​គេ​នោះ​ទេ ទើប​គេ​ចេញ​សញ្ញា​ទាំង ៤ ដូច​រៀបរាប់​ខាង​លើ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក