តើក្នុងខែថ្មីនេះ អ្នកបានជួបរឿងអ្វីខ្លះហើយ? ត្រឹមតែរយៈពេល ៤ ថ្ងៃក៏មានមនុស្សមួយចំនួនបានជួបរឿងល្អជាច្រើនជាបណ្តើរៗ តែខ្លះក៏បានជួបអាក្រក់ ដែលនាំឲ្យពួកគេមានការបាក់ទឹកចិត្តជាខ្លាំង។
យ៉ាងណាជីវិតមនុស្សយើងម្នាក់ៗមិនបញ្ចប់ត្រឹមតែរយៈពេលប៉ុន្មានថ្ងៃ ឬប៉ុន្មានហ្នឹងទេ ហើយគ្រប់រឿងសុទ្ធតែមានដំណោះស្រាយ។ តាមរយៈការតេស្តបែបវិទ្យាសាស្រ្ត សូមអ្នកជួយជ្រើសរើសនូវរូបភាពមួយដូចបង្ហាញ ហើយផ្ទៀងផ្ទាត់ចម្លើយដែលជាសារណែនាំអ្នកគួរទទួលបាននៅខាងក្រោម៖
រូបភាពទី ១
អាកប្បកិរិយារបស់អ្នកហ្នឹងហើយ គឺជាកត្តាជះឥទ្ធិពលដល់ជីវិតរស់នៅរបស់អ្នកក្នុងថ្ងៃនេះ។ យ៉ាងណាយើងបានមើលឃើញនូវការយកចិត្តទុកដាក់ ការស្រលាញ់និងចេះថែទាំមនុស្សជុំវិញខ្លួន ដែលអ្នកបានធ្វើច្រើនមកហើយកន្លងទៅនេះ។
ចូរបន្តធ្វើជាខ្លួនឯងបែបហ្នឹងបន្តទៅទៀត សញ្ញាវិជ្ជមាននៃជីវិត កំពុងកៀកនឹងចូលមកដល់។ ត្រូវចាំថា មានរឿងអ្វីក៏ដោយ សុំកុំផ្លាស់ប្តូរភាពជាខ្លួនឯងដោយសារតែសម្តីរបស់អ្នកដទៃប៉ុន្មានម៉ាត់។
រូបភាពទី ២
ទៀនគឺជានិមិត្តរូបតំណាងឲ្យការបំភ្លឺនៅគោលដៅខាងមុខរបស់អ្នក។ នៅក្នុងខែមេសានេះ អ្នកអាចជួបការប្រកួតប្រជែង បញ្ហាប្រឈមមួយចំនួន ប៉ុន្តែបញ្ហាទាំងអស់នោះនឹងមិនអាចរង្គោះរង្គើជីវិតអ្នកបានឡើយ ហើយអ្នកនឹងអាចដោះស្រាយវាបាន។
រូបភាពទី ៣
រឿងរ៉ាវអតីតកាលមួយចំនួន ចូរអ្នកបំភ្លេចវាចោលឲ្យអស់ទៅ ហើយចាប់ផ្តើមនូវវដ្ដថ្មីនៃជីវិត ចាប់ពីថ្ងៃនេះ។
បន្តជឿជាក់លើខ្លួនឯង នោះចម្លើយដ៏ល្អមួយនឹងបង្ហាញមកកាន់អ្នកនៅប៉ុន្មានសប្តាហ៍ខាងមុខ។ សូមប្រើប្រាស់ភាពស្ងៀមស្ងាត់ និងបន្តសន្តិភាពផ្លូវចិត្ត នោះនឹងគ្មានអ្វីរារាំងអ្នកពីការសម្រេចគោលដៅបានឡើយ។
រូបភាពទី ៤
អ្នករៀបនឹងទទួលបានការផ្លាស់ប្តូរមួយក្នុងជីវិត ហើយចូរគិតគូរឲ្យបានច្បាស់នៅការសម្រេចចិត្តណាមួយនៅពេលខាងមុខ គ្រាន់តែដឹងថា ជោគជ័យគឺមានច្រើនជាងបរាជ័យ បើអ្នកហ៊ានឆ្ពោះទៅកាន់ផ្លូវថ្មី។
វាជាពេលវេលាក្នុងការទទួលយកអ្វីដែលថ្មីហើយ វាសក្តិសមនឹងកើតឡើងហើយនៅពេលនេះ តោះដល់ពេលវេលាដែលត្រូវចាប់ផ្តើមហើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក