ហួសចិត្តលោកប្តី ខ្លាចប៉ូលិសចាប់ដល់ថ្នាក់ មិនហ៊ានចេញទៅដឹកប្រពន្ធ ដែលមានផ្ទៃពោះជិត៧ខែ ក្រោយម៉ូតូឌុបទម្លាក់ចោលតាមផ្លូវ ពេលបើកខុសបំរាម គោចរ!

រាត្រីនេះខ្ញុំមានរឿងដ៏ហួសចិត្តមួយចង់ចែករំលែកជូនបងប្អូនជ្រាបជាបទពិសោធន៍។

ក្នុងពេលកំពុងអនុវត្តន៍វិធានការរដ្ឋបាលចំពោះអ្នកធ្វើដំណើរនៅរាត្រីថ្ងៃទី០៣.០៤.២០២១នេះ បងស្រីម្នាក់នេះមានផ្ទៃពោះជិត៧ខែបានធ្វើដំណើរដោយម៉ូតូឌុប តែត្រូវបានម៉ូតូឌុបទំលាក់ចោលដោយខ្លាចកំលាំងចាប់ម៉ូតូ។

មកដល់គោលដៅត្រួតពិនិត្យខ្ញុំបានណែនាំសម្របសម្រួលអោយប្តីគាត់មកទទួល តែលោកប្តីថាមិនហ៊ានទៅទេខ្លាចប៉ូលីសចាប់ម៉ូតូដែរ។

ចង់សួរថា៖តើលោកប្តីខ្លាចប៉ូលីសពេករហូតទុកអោយប្រពន្ធពោះធំដើររហូតរាប់សិបគីឡូម៉ែត្រមែនឬ?? កំលាំងគណៈបញ្ជាការឯកភាពត្រួតពិនិត្យតាមគោលដៅមិនមែនតឹងរឹង មុឺងម៉ាត់រហូតមិនយល់ហេតុផលនោះទេ។

ដូចនេះខ្ញុំក៏បានសម្របសម្រួលអោយមានការដឹកជញ្ជូនបងស្រីទៅផ្ទះដោយPassappតែម្តង។

អត្តបទលោក ហួរ ហួត នាយករដ្ឋបាលខណ្ឌទួលគោក!

1

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក