យោងតាមការបង្ហោះរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK នារសៀលថ្ងៃទី០៣ខែមេសាឆ្នាំ២០២១ ពាក់ព័ន្ធនឹងករណីបងប្អូនប្រជាជនកម្ពុជា ធ្វើចំណាកស្រុកដោយខុសច្បាប់ទៅប្រទេសម៉ាឡេស៊ី ដោយបានសរសេររៀបរាប់ថា៖
ដោយមានការជួយសម្របសម្រួលរបស់ស្ថានទូត ពលករ/ពលការិនីខ្មែរចំនួន១០នាក់ និងកុមារ១នាក់ ដែលបានមករស់នៅ និងធ្វើការខុសច្បាប់នៅប្រទេសម៉ាឡេស៊ីបានទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញតាមជើងយន្តហោះអាកាសចរណ៍សិង្ហបូរីលេខ SQ158 នាថ្ងៃទី០៣ ខែមេសា នេះ វេលាម៉ោង ០៥:៣៥នាទីល្ងាច។
សូមឱ្យបងប្អូនចាកផុតពីជំងឺឆ្លងទាំងពួង 😍😍😍
https://t.me/TVKlocal/1611
ហេតុដូច្នេះហើយ ទើបស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមមបញ្ឈប់ការធ្វេីចំណាកស្រុកដោយខុសច្បាប់ ព្រោះវាអាចបង្ករឲ្យមានគ្រោះថ្នាក់ ដល់បងប្អូនកម្ពុជា និង អាចមានទោសដោយប្រការណាមួយនៅបរទេស ព្រោះតែការធ្វើចំណាកស្រុកដោយខុសច្បាប់បែបនេះ។
ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក