តាមរយៈការតេស្តបែបវិទ្យាសាស្ត្រមួយនេះ ចូរអ្នកជ្រើសរើសរូបភាពមួយដែលគិតថាពួកគេជាគ្រួសារនឹងគ្នា ហើយចម្លើយរបស់អ្នកអាចលាតត្រដាងច្បាស់ថាអ្នកជាមនុស្សបែបណា៖
ប្រសិនអ្នកជ្រើសយករូបភាពទី ១
អ្នកអាចជាមនុស្សដែលកំព្រាឪពុក ឬកំព្រាម្តាយ ហើយជាការពិតក្នុងរូបភាពនេះ គឺយើងមើលទៅឃើញថាឪពុកខិតឆ្ងាយពីកូន ឬហាក់មិនចាប់អារម្មណ៍នឹងគ្រួសារទាល់តែសោះ។
ជាទូទៅអ្នកជាមនុស្សដែលចូលចិត្តជួយអ្នកដទៃ និងព្យាយាមធ្វើការផ្លាស់ប្តូររឿងមិនល្អ ឲ្យទៅជាភាពវិជ្ជមាន និងជាផលល្អសម្រាប់ការរស់នៅរបស់មនុស្សរាល់គ្នា ប៉ុន្តែសោកស្តាយអ្នកមិនធ្លាប់ទទួលបានភាពកក់ក្តៅពេញលេញក្នុងគ្រួសារនៅឡើយ។
ប្រសិនអ្នកជ្រើសយករូបភាពទី ២
អ្នកដឹងថាគ្រួសារគឺពិតជាសំខាន់ខ្លាំងណាស់ក្នុងជីវិតរបស់អ្នក ហើយអ្នកតែងតែយកគ្រួសារជាអាទិភាពជានិច្ច។ រូបភាពនេះបើមើលឲ្យជាក់យើងឃើញថា ម្តាយឪពុកក៏មិនសូវខ្វល់ពីកូនប៉ុន្មានដែរ ដោយម្តាយលេងខ្លួនស្លៀកសំពត់ខើច រីឯឪពុកមិនអើពើនឹងគ្រួសារ។
អ្នកជឿលើទំនាក់ទំនងដ៏រឹងមាំ អ្នកជឿលើក្តីស្រលាញ់ពិត ដែលអាចបង្កើតជាសុភមង្គលក្នុងគ្រួសារ។ យើងជូនពរឲ្យអ្នកជួបតែរឿងល្អ និងភាពរីករាយក្នុងគ្រួសាររបស់អ្នកផ្ទាល់។
ប្រសិនអ្នកជ្រើសយករូបភាពទី ៣
រូបភាពនេះបង្ហាញថាម្តាយឪពុកកំពុងមើលថែនិងស្រលាញ់កូន មើលទៅពិតជាមានក្តីសុខខ្លាំងណាស់។ ប្រសិនអ្នកគិតថា រូបទី ៣ នេះពុំមែនជាគ្រួសារ នោះវាស្មើនឹងអ្នកមានបញ្ហាការគិតមិនប្រក្រតីហើយ។
ម្យ៉ាងទៀតនោះក៏ដោយសារតែអ្នកធ្លាប់ជួបនូវភាពល្អក់កករក្នុងគ្រួសារ ដូចជាឪពុកជាមនុស្សញៀនស្រា ម្តាយជាមនុស្សញៀននឹងល្បែង ហើយជួបការបែកបាក់គ្រួសារ ទើបនាំឲ្យអ្នកមានវិបត្តិផ្លូវចិត្តហើយគិតថារូបភាពទី ៣ ពុំមែនជាគ្រួសារពិត។
បញ្ជាក់ថា រូបភាពទាំង ៣ គ្មានមួយណាដែលថាមិនមែនជាគ្រួសារពិត ឬមិនពិតនោះទេ គ្រាន់តែយើងចង់សបង្ហាញពីការគិតរបស់អ្នក និងអត្ថន័យនៅពីក្រោយរូបទាំងនោះ ហើយជឿថា ៩០ ភាគរយប្រាកដជាត្រូវនឹងជីវិតពិតរបស់ពួកគេ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក