ជ្រើសរើស​និមិត្តសញ្ញា​មួយ ដើម្បី​ដឹង​ថា​តើ​ក្តី​សុខ​ពិត​របស់​អ្នក​កើត​ចេញ​ពី​ណា?

តើ​ភាព​រីករាយ​ឬ​ក្តី​សុខ​ពិត​ប្រាកដ​របស់​អ្នក កើត​ឡើង​ទៅ​បាន​ដោយ​របៀប​ណា? តាម​រយៈ​ការ​ជ្រើសរើស​និមិត្ត​សញ្ញា​នាំ​សំណាង​ខាង​លើ ចម្លើយ​របស់​អ្នក​នឹង​អាច​លាត​ត្រដាង​ការ​ពិត​ដូច​ខាង​ក្រោម៖

១) កាក់

1

សុភមង្គល​របស់​អ្នក​កើត​ចេញ​ពី​ខ្លួន​អ្នក​ផ្ទាល់​នោះ​ឯង បើ​អ្នក​មិន​ព្យាយាម​បង្កើត​វា មិន​ឲ្យ​តម្លៃ​ទៅ​លើ​ជីវិត​រស់នៅ​នា​ពេល​បច្ចុប្បន្ន នោះ​អ្នក​ក៏​មិន​អាច​ទទួល​វា​មក​បាន​ដែរ។

មធ្យោបាយ​ពិត​ប្រាកដ​ដើម្បី​បង្កើត​ភាព​រីករាយ នោះ​គឺ​បញ្ឈប់​ការ​មើល​ឃើញ​នូវ​ភាព​អវិជ្ជមាន​ក្នុង​ជីវិត ដោយ​សម្លឹង​ពី​ភាព​វិជ្ជមាន​ឲ្យ​បាន​ច្រើន ហើយ​ចូរ​លើក​ទឹក​ចិត្ត​និង​សាទរ​ចំពោះ​អ្វី​ដែល​ខ្លួន​ឯង​ធ្លាប់​បាន​ឆ្លង​កាត់​និង​សម្រេច​កន្លង​មក។

២) ស្លឹក​ឈើ​បួន​សន្លឹក

2

ជា​ប្រភេទ​ស្លឹក​ឈើ​កម្រ ដែល​មាន​ស្លឹក ៤ ហើយ​វា​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ម្នាក់ ដែល​មិន​សូវ​ចេះ​ស្រមៃ​ច្រើន និង​ចេះ​ចាប់​យក​ឱកាស​ដែល​មាន​នឹង​មុខ​នោះ​ទេ។ ក្តី​សុខ​របស់​អ្នក​គឺ​នៅ​ត្រង់​ចន្លោះ​ប្រហោង​នៃ​ជីវិត​ហ្នឹង​ហើយ ពេល​ខ្លះ​មាន​ឱកាស មាន​ពេលវេលា​ល្អ​ដែល​គេ​ផ្តល់​ឲ្យ តែ​អ្នក​បែរ​ជា​មិន​ចាប់​យក។

កុំ​បារម្ភ​ឬ​គិត​អំពី​ផល​លំបាក​ច្រើន​ពេក រហូត​ដល់​លែង​ហ៊ាន​សាកល្បង​របស់​ថ្មី សាកល្បង​របស់​ដែល​អាច​បង្កើត​ក្តី​សុខ​ដល់​អ្នក។ បន្ថែម​ពី​នេះ​ចូរ​ឆ្លៀត​ពេល ធ្វើ​ដំណើរ​កម្សាន្ត​ជា​កាដូ​សម្រាប់​ខ្លួន​ឯង​ខ្លះ​ផង ព្រោះ​មួយ​រយៈ​នេះ​អ្នក​ហត់​ច្រើន​ហើយ។

៣) ទ្រនាប់​ជើង​សេះ​ដែក

3

3

ព្យាយាម​ធ្វើ​ឲ្យ​មនុស្ស​ញញឹម និង​រីករាយ នោះ​ហើយ​ជា​ក្តី​សុខ​ពិត​ប្រាកដ​របស់​អ្នក។ បើ​ទោះ​បី​ជា​ឧបសគ្គ​ធំ​ប៉ុណ្ណា ក៏​ត្រូវ​ដើរ​ទៅ​មុខ​ទាំង​ស្នាម​ញញឹម ហើយ​ថ្ងៃ​មួយ​អ្នក​នឹង​ឃើញ​មនុស្ស​ដែល​ល្អ​នឹង​អ្នក​ពិត​ប្រាកដ គេ​មក​ហុច​ដៃ​ជួយ​លើក​អ្នក​ឡើង ទង្វើ​ហ្នឹង​ហើយ​ជា​ភាព​រីករាយ​ក្នុង​ជីវិត​ពិត​ប្រាកដ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក