នារីៗ​ត្រូវ​ដឹង នេះ ៥ តិចនិក​ទាក់ចិត្ត​បុរស​ជា​គូស្នេហ៍ លែង​ឲ្យ​មើល​ស្រី​ផ្សេង​ចូល​ភ្នែក

គ្មាន​នរណា​ចង់​ឲ្យ​ចំណង​ស្នេហ៍​មួយ មាន​ភាគី​ទី​បី​ចូល​មក​នោះ​ទេ ប៉ុន្តែ​ពេល​ខ្លះ​វា​ស៊ីសង​លើ​ដៃ​គូ​ទាំង​សង​ខាង​ដែរ ថា​តើ​បាន​ផ្តល់​ឲ្យ​គ្នា​គ្រប់គ្រាន់​ឬ​អត់? បើ​ស្រលាញ់​យក​ចិត្ត​ទុក​ដាក់ បារម្ភ​តែ​ម្ខាង ស្នេហា​នោះ​ក៏​មិន​អាច​បន្ត​បាន​ដែរ ហើយ​ការ​បើក​ភ្លើង​ខៀវ​ឲ្យ​ភាគី​ទី​បី​ចូល​មក​គឺ​មិនមែន​ជា​រឿង​ខុស​ឆ្គង​ឡើយ។

ខាង​ក្រោម Knongsrok ណែនាំ​ ៥ តិចនិក​សម្រាប់​នារីៗ ដែល​អាច​រឹត​បន្តឹង​ចំណង​ស្នេហ៍ និង​ទាក់​ចិត្ត​ដៃគូ​របស់​ខ្លួន​ឲ្យ​ស្រលាញ់​តែ​ខ្លួន​ខ្លាំង និង​មិន​ងាយ​ចាប់​អារម្មណ៍​លើ​អ្នក​ដទៃ៖

៥) ធ្វើ​ជា​មនុស្ស​ស្រី​សាមញ្ញ​បំផុត

5ad8c1d14e0550e978dfd0b6262938d8

-->

ជា​ស្រ្តី​សាមញ្ញ​បំផុត ​មាន​ន័យ​ថា​អ្នក​ងាយ​នឹង​ញញឹម​បំផុត ងាយ​នឹង​ចេះ​បត់បែន​អារម្មណ៍​បំផុត ដោយ​ធ្វើ​អ្វី​មិន​ប្រកាន់​យក​តែ​តាម​អារម្មណ៍​របស់​ខ្លួន​ឯង​នោះ​ទេ។ អ្នក​ចេះ​យោគយល់ អ្នក​ងាយ​នឹង​ស្តាប់​តាម​ការ​ណែនាំ ប្រសិន​ជា​យោបល់​ល្អ​ពី​ដៃ​គូ នោះ​ហើយ​ជា​ស្រ្តី​ដែល​សាមញ្ញ​បំផុត។

៤) បង្កើត​ភាព​ទាក់ទាញ​សម្រាប់​ខ្លួន​ឯង

វា​មិន​ចាំ​បាច់​តែ​មាន​រូបរាង​កាយ​ស្រស់​ស្អាត​នោះ​ទេ ភាព​ទាក់ទាញ​ក្នុង​ន័យ​នេះ គឺ​សំដៅ​ដល់​ការ​ស្លៀកពាក់ ការ​ចេះ​រៀបចំ​ខ្លួន​ឲ្យ​បាន​សមរម្យ​និង​ថ្លៃថ្នូរ។ ប្រសិន​អ្នក​មិន​ចង់​ឲ្យ​ដៃ​គូ​អ្នក​សម្លឹង​មើល​អ្នក​ដទៃ​ផ្សេង អ៊ីចឹង​អ្នក​ក៏​គួរ​ចេះ​រៀបចំ​ខ្លួន​ឯង​ឲ្យ​បាន​ល្អ និង​គិត​អំពី​ខ្លួន​ឯង​ជា​មុន​សិន​ដែរ។

៣) ធ្វើ​អ្វី​ដោយ​មិន​សម្តែង

8dd867178521e51cd4c4791af72da33e

មនុស្ស​ប្រុស​គេ​នៅ​ក្បែរ​យើង គេ​ឆាប់​ដឹង​ណាស់​ថា​ចរិត​យើង​បង្ហាញ​ចេញ​មក​សម្តែង ឬ​ជា​ធម្មជាតិ។ មនុស្ស​ប្រុស​គឺ​ស្រលាញ់​ធម្មជាតិ​របស់​មនុស្ស​ស្រី​ខ្លាំង​ណាស់ គ្រប់​រឿង​កុំ​ព្យាយាម​ធ្វើ​បើ​មិន​មែន​ជា​អ្នក ហើយ​ត្រូវ​ចាំ​មនុស្ស​ប្រុស​ដែល​ស្រលាញ់​អ្នក​ពិត គេ​ស្រលាញ់​ការ​ពិត​របស់​អ្នក មិន​មែន​ជា​ភាព​ក្លែងក្លាយ​តែ​សំបក​ក្រៅ​នៅ​រយៈ​ពេល​ខ្លី​នោះ​ឡើយ។

២) កុំ​បន្ទាប​តម្លៃ​ខ្លួន​ឯង

184147fad1961657c49a75d78bc8ad89

អ្នក​ត្រូវ​តែ​រឹងមាំ ហើយ​កុំ​គិត​ថា​ខ្លួន​ឯង​មិន​ល្អ​អ៊ីចេះ មិន​គ្រប់គ្រាន់​អ៊ីចុះ និយាយ​ទៅ​ត្រូវ​តែ​មាន​ទំនុក​ចិត្ត នោះ​ទើប​ជា​មនុស្ស​ស្រី​ដែល​បុរស​ពិបាក​ដក​ចិត្ត​រួច។ ជាង​នេះ​មនុស្ស​ស្រី​ដែល​មាន​ការងារ​ធ្វើ​ស្រាប់ ចេះ​ពឹងផ្អែក​លើ​ខ្លួន​ឯង​ទៀត​នោះ គឺ​កាន់​តែ​ធ្វើ​ឲ្យ​បុរស​នោះ​ឲ្យ​តម្លៃ​អ្នក​ខ្ពស់​បំផុត​ទៅ​តាម​នោះ​ដែរ។

១) ធ្វើ​ជា​មនុស្ស​ស្រី​សុទិដ្ឋិនិយម

C0952a0533d8b6a59db18cebd7ef4075

ចូរ​គិត​អំពី​ភាព​វិជ្ជមាន ឲ្យ​បាន​ច្រើន​ជាង​អវិជ្ជមាន ដោយ​ប្រើ​គំនិត​ចាស់​ទុំ ពុំ​មែន​គំនិត​ក្មេង​ស្រី​អាយុ ១៣-១៤ ឆ្នាំ​នោះ​ឡើយ។ ចំណុច​ហ្នឹង​ជា​ចំណុច​ដែល​មនុស្ស​ប្រុស​ស្រលាញ់​ខ្លាំង​បំផុត ព្រោះ​គេ​គិត​ថា មនុស្ស​ស្រី​ដែល​ស្រលាញ់​ធំ​ចិត្ត​ធំ​គំនិត​ហើយ គឺ​អាច​យក​ជា​គូ​អនាគត​ទៅ​ថ្ងៃ​មុខ​បាន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក