ចង់​ស្រក​លឿន អាច​មក​សាក​បាន! នេះ​តិចនិក​ទទួល​ទាន​ដំឡូង​ជ្វា ២ អាទិត្យ ស្រក​ ២ គីឡូ

ដំឡូង​ជ្វា​ជា​របស់​ដែល​មាន​កាឡូរី​ទាប ហើយ​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ ដោយឡែក​ប្រសិន​អ្នក​ដឹង​ពី​របៀប​ទទួល​ទាន​ឲ្យ​បាន​ត្រឹមត្រូវ នោះ​ថែម​ជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់​ឆាប់​រហ័ស​យ៉ាង​មាន​ប្រសិទ្ធភាព​ទៀត​ផង។

អត្ថប្រយោជន៍​នៃ​ដំឡូង​ជ្វា​ចំពោះ​សុខភាព:

Satsumaimo 1

វា​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ ជួយ​ឲ្យ​ល្អ​ប្រសើរ​ឡើង​នៅ​ប្រព័ន្ធ​រំលាយ​អាហារ ហើយ​ជួយ​ការពារ​ការ​ស្រូប​យក​ជាតិ​ខ្លាញ់​ធាត់ ល្អ​ចំពោះ​ការ​សម្រក​ទម្ងន់។ បើ​ធៀប​នឹង​អាហារ​ដទៃ​ទៀត​គឺ​ខុស​កាឡូរី​គ្នា​ច្រើន សម្រាប់​ដំឡូង​ជ្វា​មាន​កាឡូរី​ទាប ដោយ​ដំឡូង​ជ្វា ១០០ ក្រាម មាន​តែ ៨៥ កាឡូរី​ប៉ុណ្ណោះ។

ជាង​នេះ​វា​ក៏​មាន​ផ្ទុក​នូវ​វីតាមីន A,B, C ជាតិ​ដែក ប៉ូតាស្យំ ដែល​ល្អ​ចំពោះ​សុខភាព​ស្បែក ហើយ​វា​ជួយ​ជំរុញ​ដល់​ការ​ធ្វើ​ការ​របស់​ពោះវៀន ឲ្យ​បញ្ចេញ​កាក​សំណល់​ជាតិ​ពុល​ចេញ​ពី​រាងកាយ​បាន​ល្អ​ថែម​ទៀត​ផង។

តើ​ទទួល​ទាន​បែប​ណា​ដើម្បី​សម្រក​ទម្ងន់​បាន​រហ័ស?

Aid6302906 V4 1200px Lose Weight Without Obsessing Step 11

Khoai Lang 01 1042

តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ​អាហារូបត្ថម្ភ​របស់​ជប៉ុន​លោក Maaki Ninomiya បាន​ចែករំលែក​មក​ថា ប្រសិន​អ្នក​ទទួល​ទាន​ដំឡូង​ជ្វា​ឲ្យ​បាន​ត្រឹមត្រូវ​ជា​ប្រចាំ នោះ​អ្នក​អាច​ស្រក​ទម្ងន់ ២ គីឡូក្រាម​ត្រឹម​រយៈ​ពេល ២ សប្ដាហ៍។

ជាមួយ​គ្នា​នេះ​វា​ក៏​ជួយ​ឲ្យ​អ្នក​កាត់​បន្ថយ​នូវ​បរិមាណ​ជាតិ​ខ្លាញ់​នាំ​ឲ្យ​ធាត់ ពី ២៩,១ ភាគរយ ចុះ​មក​សល់​ ២៨,៥ ភាគរយ​ថែម​ទៀត។ ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ត្រូវ​អនុវត្ត ៣ ចំណុច​ដូច​ខាង​ក្រោម៖

៣) បរិភោគ​ទាំង​សំបក

F5f7c23a E9fa 422a 8875 1fd3af0a7e51

សំបក​ដំឡូង​គឺ​មាន​ជីវជាតិ​ច្រើន ហើយ​មាន​ផ្ទុក​នូវ​ប៉ូលីហ្វេណុល ដែល​មាន​ឥទ្ធិពល​ដល់​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​ជួយ​ឲ្យ​ស្បែក​ស្រស់​ថ្លា និង​ប្រឆាំង​ភាព​ចាស់។ ដូច្នេះ​អ្នក​គួរ​តែ​លាង​សម្អាត​ដំឡូង​ជ្វា​ឲ្យ​បាន​ស្អាត ហើយ​យក​ទៅ​ដុត​ចំហុយ រួច​ទទួល​ទាន។

២) ដាក់​ដំឡូង​ជ្វា​ឲ្យ​ត្រជាក់​ក្រោយ​ពី​ដុត​ហើយ

ក្រោយ​ពេល​ដុត​ហើយ យក​វា​មក​ដាក់​ក្នុង​ទូ​ទឹកកក ប្រមាណ ១-២ ម៉ោង​ដើម្បី​បង្កើន​បរិមាណ​ម្សៅ ហើយ​វា​មាន​សភាព​ទន់ និង​ឆ្ងាញ់​ជាង​មុន។

១) ​ប្រើ​វា​ជំនួស​អាហារ​ក្នុង​មួយ​ថ្ងៃ ដោយ​ដំឡូងជ្វា​មួយ​ផ្លែ

វា​ងាយ​ទទួល​ទាន​ទេ ហើយ​ចូរ​ទម្លាប់​ទទួល​ទាន​វា​ជា​ប្រចាំ ដោយ​នៅ​ពេល​ម៉ោង​បាយ គួរ​ទទួល​ទាន​ដំឡូង​ជ្វា​មួយ ដែល​មាន​ទម្ងន់​ខ្ទង់ ១៥០ ក្រាម។ ប៉ុន្តែ​ពុំ​មាន​ន័យ​ថា ឲ្យ​អ្នក​អត់​បាយ​ទាំង ៣ ពេល​មក​ទទួល​ទាន​ដំឡូង​ជ្វា​នោះ​ទេ ពោល​គឺ​អាច​ថា ១ ពេល ដូច​ជា​បាយ​ពេល​យប់ ប្តូរ​មក​ទទួល​ទាន​ដំឡូង​ជ្វា​ជំនួស​វិញ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក