អប្បិយជំនឿនៅពេលបច្ចុប្បន្ននេះ នៅតំបន់ខ្លះក៏បន្តកើតមាន ហើយបើអ្នកមិនជឿ ក៏មិនត្រូវប្រមាថនោះដែរ។ តាមចាស់បុរាណដំណាលតគ្នាមក ប្រសិនអ្នកចង់ទិញផ្ទះថ្មី គឺហាមដាច់ខាតទិញផ្ទះប្រភេទនេះ ដែលមានសញ្ញាគួរឲ្យសង្ស័យទាំង ៨ ដូចខាងក្រោម៖
៨) មានសំឡេងរំខានប្លែកៗនៅខាងក្នុងផ្ទះ
សុខៗចេះតែលឺសំឡេងបែបបន្លាច សំឡេងប្លែកដែលមិនធ្លាប់លឺ កើតមានជារឿយៗនៅខាងក្នុងបរិវេណផ្ទះ នោះមិនជារឿងល្អទេ។ តួយ៉ាងដូចជាសំឡេងមនុស្សបោះជំហានដើរ ក្មេងសើច ក្មេងយំ ឬសំឡេងស្រទន់ណាមួយ។
៧) តែងតែមានអារម្មណ៍ថានរណាម្នាក់នៅក្បែរ តែយើងមើលមិនឃើញ
មនុស្សយើង ខ្លះមានញាណពិសេស គឺអាចទទួលអារម្មណ៍ថាមាននរណាម្នាក់នៅក្បែរ តែគេមិនបង្ហាញនៅនឹងមុខយើងចំៗនោះទេ។ ពេលខ្លះយើងអង្គុយ ក៏ព្រឺខ្នងប្រៀបដូចមានគេអង្គុយក្បែរ ឬនៅខាងលើយើង។
៦) ទ្វារបិទបើកដោយគ្មានមនុស្សប៉ះ
បើទ្វារផ្ទះឧស្សាហ៍បិទបើក ដោយគ្មានមនុស្សទៅទាញទៅរុញ នោះគឺជាសញ្ញាគួរឲ្យខ្លាចមួយ។ អ្នកអាចសាកល្បងបាន ដោយចំណាំមើលខ្លួនឯងថា បានបើកទ្វារបន្ទប់នោះហើយ តែបើទុកចោលប៉ុន្មានម៉ោងវាក៏បិទទៅវិញដោយឯកឯង នោះគឺបង្ហាញច្បាស់ហើយ។
៥) របស់របរឧស្សាហ៍ធ្លាក់
ភាពចៃដន្យវាចេះតែមានហើយម្តងម្កាលនោះ ឧទាហរណ៍: ជ្រុះស្លាកព្រាពីលើតុបាយ ឬខ្យល់មកបក់ឲ្យធ្លាក់របស់អ្វីមួយ តែបើញឹកញយចេះតែឃើញកាំបិតឬរបស់អ្វីមួយធ្លាក់ដោយឯកឯង នោះគេជឿថា ក្នុងផ្ទះមានវិញ្ញាណបិសាចដែលបានបញ្ជាឲ្យរបស់នោះមានចលនា។
៤) ភ្លើងបិទបើកញឹកញាប់
បើថាភ្លើងអគ្គិសនីដំណើរការមិនសូវល្អ ក៏វាមានពេលវេលារបស់វាដែរ តែនេះមិនថាថ្ងៃឬយប់ ហើយសុខៗ ទូរទស្សន៍រលត់ខ្លួនឯង កង្ហារឈប់វិល ហើយបែរជាមកវិលវិញ នោះក៏ជាសញ្ញាមិនល្អដូចគ្នា។
៣) ស្រមោលចម្លែក
បើភ្នែករបស់អ្នកសម្គាល់ឃើញ ស្រមោលចម្លែកអ្វីមួយលេចឡើងមកលើជញ្ជាំង ឬនៅជុំវិញយើង កំឡុងពេលយើងអង្គុយមើលទូរទស្សន៍ ឬអានសៀវភៅ ហើយរឿងបែបហ្នឹងវាចេះតែបន្តកើតឡើងច្រើនថ្ងៃ នោះអ្នកគួរតែមានមនុស្សនៅក្បែរឲ្យច្រើនបន្តិច កុំសូវនៅម្នាក់ឯងពេក។
២) សត្វចិញ្ចឹមបញ្ចេញសកម្មភាពប្លែក
នៅសុខៗសត្វឆ្កែព្រូស ហើយព្រូសឥតឈប់ ទាំងដែលគ្មានមនុស្សផងនោះ ឬឆ្មាចេះតែបញ្ចេញសំឡេង ម៉េវ ទៅកាន់របស់អ្វីមួយ ដែលយើងមើលមិនឃើញ នោះក៏អាចជាមានអ្វីមួយនៅក្បែរអ្នកដែរ។
១) សីតុណ្ហភាពក្នុងផ្ទះផ្លាស់ប្តូរញឹកញាប់
តាមអ្នកជំនាញផ្នែកវិញ្ញាណបានឲ្យដឹងថា ប្រសិនអ្នកដើរទៅកន្លែងមួយក្នុងផ្ទះ ហើយសីតុណ្ហភាពវាឡើងចុះលឿនៗ នោះស្មើនឹងមានវិញ្ញាណនៅក្បែរអ្នកហើយ។ ប្រសិនរដូវក្តៅ ដើរចូលក្នុងផ្ទះបើជារងា ហ្នឹងហើយគឺច្បាស់ណាស់។
ស្ថិតក្នុងប្រភេទផ្ទះដែលមានសញ្ញាដូចបង្ហាញខាងលើ គឺស្មើនឹងមានវិញ្ញាណកាន់កាប់ ហើយមានព្រលឹងបិសាចនៅខាងក្នុងនោះ បែបនេះគួរតែជៀសការទិញនៅផ្ទះប្រភេទនោះ គឺមិនល្អចំពោះការរស់នៅឬរកស៊ីអាជីវកម្មផ្សេងៗនោះឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក