អ្នក​ស្គាល់​ពី​ខ្លួន​ឯង​ច្បាស់​កម្រិត​ណា? ជ្រើសរើស​សត្វ​ទីទុយ​មួយ ដើម្បី​ផ្ទៀងផ្ទាត់​ចម្លើយ

ពេល​ខ្លះ​ខ្លួន​ឯង​មិន​ស្គាល់​ពី​ខ្លួន​ឯង​ច្បាស់​នោះ​ទេ លុះ​ត្រា​តែ​មាន​គេ​និយាយ​បែប​នេះ​បែប​នោះ ទើប​អ្នក​ចាប់​អារម្មណ៍​ថា​អូ​ខ្លួន​ឯង​ពិត​ជា​អ៊ីចឹង​មែន។

ក្នុង​អត្ថបទ​នេះ​យើង​នឹង​ជួយ​ឲ្យ​បកស្រាយ​ឲ្យ​អ្នក​ស្គាល់​ពី​ខ្លួន​ឯង​ កាន់​តែ​ច្បាស់​បន្ថែម​ទៀត តាម​រយៈ​ការ​ជ្រើសរើស​នូវ​រូបភាព​សត្វ​ទីទុយ​មួយ​ក្នុង​ចំណោម​សត្វ​ទាំង​ ៤ ហើយ​មក​ផ្ទៀងផ្ទាត់​នៅ​ខាង​ក្រោម៖

សត្វ​ទីទុយ​ទី ១

1

អ្នក​មាន​ទំនោរ​ចង់​អភិវឌ្ឍ​ខ្លួន តាម​រយៈ​ការ​រៀន​សូត្រ​នូវ​អ្វី​ដែល​ថ្មី និង​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត។ ប៉ុន្តែ​ក្នុង​រឿងរ៉ាវ​ខ្លះ កិច្ច​ការងារ​ដែល​គេ​ពឹង​ពាក់ អ្នក​បែរ​ជា​មិន​សូវ​ផ្តោត​ខ្លាំង​ទៅ​វិញ និយាយ​ទៅ​បើ​មិន​ជា​ប្រយោជន៍​សម្រាប់​អ្នក អ្នក​កម្រ​នឹង​ជួយ​គេ​ខ្លាំង​ណាស់។

សត្វ​ទីទុយ​ទី ២

2

អ្នក​ជា​មនុស្ស​ចិត្ត​ត្រជាក់ មិន​សូវ​ចេះ​មួម៉ៅ​ច្រើន ប៉ុន្តែ​អ្នក​ឆាប់​មាន​អារម្មណ៍​ភ័យ​ខ្លាច​ខ្លាំង​ណាស់។ ការ​ភ័យខ្លាច​ខ្លះ នាំ​ឲ្យ​អ្នក​បាត់បង់​ឱកាស​ល្អៗ​ទៅ​វិញ​ទេ បែប​នេះ​គួរ​តែ​ផ្លាស់ប្តូរ ហើយ​ព្យាយាម​ជម្នះ​នូវ​រឿងរ៉ាវ​មួយ​ចំនួន។

សត្វ​ទីទុយ​ទី ៣

3

អ្នក​ជា​មនុស្ស​ដែល​ពោរពេញ​ទៅ​ដោយ​ទំនុកចិត្ត ហើយ​ខិតខំ​យក​ឈ្នះ​គ្រប់​រឿង​ គ្រប់​បញ្ហា​ទាំង​អស់​ដែល​នៅ​ចំពោះ​មុខ។ ប៉ុន្តែ​ពេល​ខ្លះ​ក៏​មាន​អ្វី​មួយ ដែល​រារាំង​អ្នក​មិន​ឲ្យ​សម្រេច​វា​បាន។

សត្វ​ទីទុយ​ទី ៤

4

អ្នក​ចាប់​អារម្មណ៍​ទៅ​លើ​មនុស្ស​ជុំវិញ​ខ្លួន​អ្នក ដោយ​អ្នក​មិន​មែន​ជា​មនុស្ស​ឯករាជ្យ ដោយ​ចូលចិត្ត​តែ​ឯងៗ​នោះ​ទេ។ ប៉ុន្តែ​ពេល​ខ្លះ​អ្នក​បើក​ចំហ​ទទួល​យក​គ្រប់​ទំនាក់ទំនង​ពេក នាំ​ឲ្យ​កើត​មាន​រឿង​អវិជ្ជមាន​ខ្លះ តែ​កុំ​បារម្ភ​វា​មិន​អាក្រក់​ខ្លាំង​នោះ​ទេ​សម្រាប់​ជីវិត​របស់​អ្នក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក