ជ្រើសរើស​ប្រភេទ​បង្អួច​មួយ ​អាច​ទាយ​ដឹង​ច្បាស់ៗ​ពី​បុគ្គល​លក្ខណៈ​របស់​អ្នក

តាម​រយៈ​រូបភាព​បង្អួច​ដូច​បង្ហាញ​ទាំង ៤ ចូរ​អ្នក​សូម​ធ្វើ​ការ​ជ្រើសរើស​យក​មួយ ដើម្បី​លាតត្រដាង​នូវ​អត្តចរិត​និង​បុគ្គល​លក្ខណៈ​របស់​អ្នក​ពី​កំណើត៖

បង្អួច​ទី ១

1

អ្នក​ជា​មនុស្ស​ដែល​ប្រើប្រាស់​អារម្មណ៍​បែប​រ៉ូមែនទិក ហើយ​ពេល​ខ្លះ​ការ​ស្រមើស្រមៃ​របស់​អ្នក អាច​ធ្វើ​ឲ្យ​អ្នក​សប្បាយ​តែ​ឯង​នៅ​រយៈ​ពេល​ខ្លី។ ជា​ទូទៅ​ដៃ​គូ​ស្នេហា​របស់​អ្នក​មិន​ងាយ​នឹង​ធុញទ្រាន់​នឹង​អ្នក​ឡើយ ព្រោះ​អ្នក​តែងតែ​បង្កើត​អារម្មណ៍​ល្អៗ​ដល់​គេ និង​ធ្វើ​រឿង​ភ្ញាក់ផ្អើល​បែប​មនោសញ្ចេតនា​ជា​បន្តបន្ទាប់។

បង្អួច​ទី ២

2

អ្នក​ជា​មនុស្ស​ដែល​ស្រលាញ់​គ្រួសារ​ជាង​អ្វីៗ​ទាំង​អស់ រហូត​ដល់​ពេល​ខ្លះ​សឹង​តែ​លះបង់​អ្វី​ដែល​ខ្លួន​មាន ឲ្យ​តែ​សមាជិក​គ្រួសារ​មាន​ក្តី​សុខ។ គ្មាន​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​រីករាយ ជាង​ភាព​ស្ងប់ស្ងាត់​និង​សន្តិភាព​នៅ​ខាង​ក្នុង​ផ្ទះ​នោះ​ទេ អ្នក​ចង់​បាន​គ្រួសារ​មួយ​ដែល​មិន​ចេះ​ទាស់​ពាក្យ​ទាស់​សម្តី​ច្រើន ហើយ​បើ​បាន​ក្លាយ​ជា​ឪពុក​ឬ​ម្តាយ អ្នក​គឺ​ជា​អាណាព្យាបាល​ដ៏​ល្អ​បំផុត ដែល​ជន​ដទៃ​ចង់​យក​គំរូ​តាម។

បង្អួច​ទី ៣

3

អ្នក​ជា​មនុស្ស​ឯករាជ្យ ដែល​ធ្វើ​អ្វី​ដោយ​ឯកឯង មិន​ចង់​មាន​គ្នា​មក​ចូលរួម​ច្រើន​ឡើយ។ មិន​ថា​តែ​ដំណើរ​កម្សាន្ត​ក៏​ចូលចិត្ត​ភាព​ស្ងាត់ស្ងៀម ហើយ​បើ​អាច​ចង់​ទៅ​តែ​ម្នាក់​ឯង​ទៀត​ផង។ នៅ​ក្នុង​ការងារ​វិញ បើ​ការងារ​នោះ​អ្នក​ធ្វើ​តែ​ឯង​បាន គឺ​មិន​ចង់​ឲ្យ​មាន​អ្នក​ផ្សេង​មក​លូកដៃ​ជួយ​ឡើយ យ៉ាង​ណា​វា​ស៊ីសង​លើ​ស្ថានភាព​ជាក់ស្តែង​ដែរ។

បង្អួច​ទី ៤

4

អ្នក​មាន​ទំនោរ​ទៅ​រក​សហគ្រិនភាព ដោយ​តាំង​ពី​ចំណុច​ចាប់ផ្តើម​ក្រោយ​បញ្ចប់​ការ​សិក្សា អ្នក​រមែង​ចង់​មាន​អាជីវកម្ម ជាង​ការ​ចាប់ផ្តើម​បម្រើ​ការងារ​នៅ​តាម​ស្ថាប័ន។

ដូចគ្នា​នេះ​ផង​ដែរ​អ្នក​មាន​ទំនោរ ដោយ​មិន​បង្ហាញ​អារម្មណ៍​ស្រលាញ់ ឬ​ចូលចិត្ត​ទៅ​កាន់​មនុស្ស​ណា​ម្នាក់​ចំៗ​ឬ​ខ្លាំង​ពេក​នោះ​ទេ។ ប្រសិន​អ្នក​មាន​មិត្តភក្តិ គឺ​ពួក​គេ​រមែង​ចូលចិត្ត​និង​កោតសរសើរ​អ្នក ព្រោះ​បាន​ឃើញ​រឿង​ល្អៗ​ដែល​អ្នក​បាន​ធ្វើ ហើយ​យោបល់​របស់​អ្នក​តែង​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​និង​យក​ទៅ​អនុវត្ត​តាម៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក