ធូរថ្លៃទេរបស់ ៥ នេះ ទទួល​ទាន​កាន់​តែ​ច្រើន កាន់​តែ​ជួយ​បញ្ចៀស​ជំងឺ​ នាំ​ឲ្យ​អាយុ​វែង

ប្រភេទ​អាហារ​និង​ភេសជ្ជៈ​ដែល​អាច​ទទួល​ទាន​បាន​ទាំង ៥ ដូច​បង្ហាញ​ខាង​ក្រោម គឺ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់ និង​មាន​ឥទ្ធិពល​អាច​បន្សាប​ជាតិ​ពុល​នៅ​ក្នុង​រាងកាយ ជួយ​ឲ្យ​អ្នក​មិន​ងាយ​មាន​ជំងឺ​មក​បៀតបៀន ហើយ​អាច​មាន​អាយុ​វែង៖

៥) តែបៃតង

Green Tea

នៅ​ក្នុង​សារធាតុ​ចិញ្ចឹម​នៃ​តែ​បៃតង គឺ​មាន​ផ្ទុក​ជាតិ​រ៉ែ ​វីតាមីន​ជា​ច្រើន លាយឡំ​នឹង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​ល្អ​ខ្លាំង​ចំពោះ​សុខភាព។ លើស​ពី​នេះ​ទម្លាប់​ទទួល​ទាន​តែ​បៃតង​ក្តៅៗ​រាល់​ថ្ងៃ​ ក៏​ជួយ​ពង្រឹង​ផ្នែក​បេះដូង​របស់​អ្នក ឲ្យ​មាន​ដំណើរការ​ឈាម​រត់​ស្រួលផង​ដែរ។

ជាងនេះការ​ផឹក​តែ​បៃតង​ទៀងទាត់​ជា​រៀងរាល់​ថ្ងៃ ក៏​អាច​ជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់ កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ជា​ច្រើន ដូច​ជា​ជំងឺ​ទឹកនោមផ្អែម បេះដូង មហារីក បែប​នេះ​ចន្លោះ ៣ ទៅ ៥ ពែង​ក្នុង​មួយ​ថ្ងៃ រាប់​ថា​សក្តិសម​នឹង​ផ្តល់​ប្រយោជន៍​សុខភាព​ច្រើន​បំផុត។

៤) ខ្ទឹម​ស

Garlic Braid 1532701804

នៅ​ក្នុង​សមាសធាតុ​ខ្ទឹម​ស មាន​ផ្ទុក​នូវ​សារធាតុ Allici ដែល​វា​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​ជំងឺ​ផ្តាសាយ ហើយ​ទន្ទឹម​នេះ​ក៏​វា​ជួយ​បន្ធូរ​អារម្មណ៍​តានតឹង និង​ជួយ​ឲ្យ​អ្នក​ដក​ដង្ហើម​បាន​ស្រួល មិន​ងាយ​មាន​ការ​ក្អក ឬ​ហៀរ​សំបោរ​ថែម​ទៀត​ផង។

លើស​ពី​នេះ​ខ្ទឹម​ស​មាន​គុណសម្បត្តិ​ក្នុង​ការ​កម្ចាត់​ជាតិ​សំណើម​មិន​ល្អ​ក្នុង​រាងកាយ ហើយ​ជួយ​ពង្រឹង​កោសិកា​ឈាម​ស​ឲ្យ​មាន​សុខភាព​ល្អ​ជាង​មុន និង​ជួយ​ឲ្យ​រាងកាយ​កម្ចាត់​ជាតិ​នីកូទីន​ដើម្បី​បន្សុទ្ធ​ឈាម​និង​សំអាត​ប្រព័ន្ធ​ដក​ដង្ហើម។

៣) វ៉ាន់ស៊ុយ

Unnamed

ជី​វ៉ាន់ស៊ុយ ​ជួយ​រាងកាយ​បញ្ចេញ​ជាតិ​បារត និង​ជាតិ​ពុល​មិន​ល្អ​មួយ​ចំនួន ហើយ​បើ​អាច​គួរ​ក្រឡុក​វា​ទទួល​ទាន ១/៤ នៃ​កែវ ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​កាន់​តែ​ល្អ​ប្រសើរ។ វា​ល្អ​ខ្លាំង​ចំពោះ​ប្រព័ន្ធ​តម្រងនោម​របស់​អ្នក។

២) សារាយ​សមុទ្រ

Benefits Of Seaweed 732x549 Thumbnail 732x549

សារាយ​សមុទ្រ​មាន​ផ្ទុក​នូវ​សារធាតុ​ចិញ្ចឹម​ល្អៗ ​ហើយ​វា​ក៏​ជួយ​បន្សាប​ជាតិ​ពុល ដូច​ជា​បារត អាសេនិច និង​ស៊ីដ្យូម ចេញ​ពី​រាងកាយ​របស់​យើង​ផង​ដែរ។

១) ផ្សិត

Grow Your Own Delicious Mushrooms With These Kits

នៅ​ក្នុង​សមាសធាតុ​អាហារូបត្ថម្ភ​របស់​ផ្សិត មាន​ផ្ទុក​នូវ​វីតាមីន កាល់ស្យូម ជាតិ​ដែក រ៉ែ ដែល​ល្អ​ចំពោះ​សុខភាព​របស់​មនុស្ស។ ជាង​នេះ​វា​ក៏​ផ្តល់​ទាំង​ថាមពល​សម្រាប់​រាងកាយ ហើយ​ក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​សាំ​ក្នុង​រាងកាយ​ទៀត​ផង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក