នៅក្នុងជីវិតមនុស្សយើងម្នាក់ៗ ក្រៅពីការខិតខំប្រឹងប្រែង ឆន្ទៈនៃការតស៊ូ ជាងនេះតម្រូវការនៃកិច្ចប្រាស្រ័យទាក់ទងល្អ ការរៀបចំចរិតឬកពារ ក៏ជាតម្រូវការដ៏សំខាន់មួយផ្សេងទៀតដែរ ដើម្បីឆ្ពោះទៅរកភាពជោគជ័យនិងការមិនបាន។
យ៉ាងណាចំពោះមនុស្ស ៦ ប្រភេទនេះ មិនថាពួកគេខិតខំកម្រិតណានោះទេ គឺគ្មានថ្ងៃមានបានដូចគេបានឡើយ៖
៦) មនុស្សកំសាក
មនុស្សដែលអៀនខ្មាសច្រើន មិនសូវក្លាហាន ងាយនឹងជួបរឿងបរាជ័យខ្លាំងណាស់ ដោយមិនថាអ្នកស្ថិតនៅវ័យស្រករណានោះទេ។ គ្រប់ពេលពួកគេខ្លាចបរាជ័យ រហូតដល់ថ្នាក់លែងហ៊ានធ្វើអ្វីទាំងអស់។
នៅទីបញ្ចប់នៃមនុស្សប្រភេទនេះ គឺនឹងបាត់បង់ឱកាសជាច្រើន ហើយបើសួរថាសំណាងរបូតទៅណា គឺខ្លួនឯងនោះហើយជាអ្នកធ្វើឲ្យរបូតសំណាង។
៥) មនុស្សអវិជ្ជមាន
មនុស្សដែលរស់នៅដោយភាពអវិជ្ជមាន ឬគេហៅថាមនុស្សទុទ្ទិដ្ឋិនិយម គឺស្មើនឹងបំផ្លាញជីវិតខ្លួនឯង។ មិនថាតែក្នុងកាលៈទេសៈណា ទោះរឿងខ្លះល្អ ឃើញដៃគូសហការល្អ ក៏នៅតែមើលឃើញពីចំណុចអាក្រក់របស់គេ បែបនេះចង់ចាប់ផ្តើមការរកស៊ីអ្វីក៏ពិបាក។
៤) មនុស្សក្រអឺតក្រទម
ការដែលមានមោទនភាពចំពោះខ្លួនឯងមិនជារឿងអាក្រក់នោះទេ ព្រោះវាជាកម្លាំងចិត្តជំរុញឲ្យខ្លួនឯងបន្តទៅមុខ។ យ៉ាងណាការដែលមើលឃើញតែខ្លួនឯងល្អ ក្រអឺតក្រទមដាក់មនុស្សជុំវិញខ្លួន លែងមើលឃើញចំណុចល្អរបស់អ្នកដទៃ នោះទើបជាចំណុចដែលអ្នកត្រូវផ្លាស់ប្តូរ ព្រោះប្រភេទមនុស្សនេះគ្មាននរណាចង់នៅក្បែរទេ។
៣) មនុស្សឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ
មនុស្សនេះវិញ ឃើញកន្លែងណាមានផលល្អគឺរត់ទៅកន្លែងហ្នឹងហើយ លុះកន្លែងហ្នឹងអស់ប្រយោជន៍សម្រាប់ខ្លួនក៏សម្រេចចិត្តដើរចេញទាំងគ្មានការស្តាយស្រណោះ។ មនុស្សប្រភេទនេះគេរាប់តែដំបូងទេ បើគេស្គាល់ច្បាស់ ទោះមានឱកាសល្អ មានការរកស៊ីល្អណាមួយ ក៏គេមិនហៅមកចូលរួមដែរ។
២) មនុស្សគ្មានភាពថ្លៃថ្នូរ
នៅក្នុងវិស័យណាក៏ដោយ បើអ្នកគ្មានភាពថ្លៃថ្នូរ នោះគឺអ្នកហ៊ានធ្វើរឿងឥតកេរខ្មាសជាច្រើនរាប់មិនអស់។ ការដែលគ្មានចិត្តមិនស្មោះត្រង់ គ្មានវិចារណញ្ញាណនេះហើយ ចុងក្រោយក៏រមែងតែងតែវិនាស ហើយឡើងខ្ពស់ប៉ុណ្ណា ក៏គង់តែមានថ្ងៃធ្លាក់មកវិញឈឺចាប់បំផុតផងដែរ។
១) មនុស្សដែលតែងតែរកលេស
មិនចេះទាល់ពាក្យ ទាល់សម្តី ដោយរមែងមានពាក្យបកស្រាយទៅគេវិញរហូត ទាំងដែលពាក្យខ្លះពុំមែនជាការពិតផងនោះ។ មនុស្សលេសច្រើន យូរទៅគេអស់ជំនឿ គេលែងជឿជាក់ លែងចង់រាប់រកហើយ បើទោះបីខិតខំបង្ហាញពីគុណភាពការងាររបស់ខ្លួនកម្រិតណា ក៏ថ្នាក់លើមិនឲ្យតម្លៃមនុស្សប្រភេទនេះខ្ពស់ដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក