នៅសល់តែរយៈពេល ៣ ថ្ងៃទៀតប៉ុណ្ណោះ ទំព័រថ្មីនៃខែមេសានឹងឈានចូលមកដល់។ តើឆ្លងកាត់រយៈពេលមួយខែពេញនៃខែមិនានេះ អ្នកបានជួបរឿងរ៉ាវល្អនិងអាក្រក់អ្វីខ្លះ? ពិតហើយទោះជួបរឿងអ្វីក៏ដោយ អ្នកត្រូវតែបន្តឈរលើគោលដៅនិងក្តីស្រមៃជាបន្តទៀត ហើយកុំងាយនឹងបាក់ទឹកចិត្ត។
យ៉ាងណានៅខែមេសាខាងមុខ យើងអាចដឹងខ្លះៗអំពីរឿងដែលអាចនឹងកើតឡើងលើអ្នក ដោយផ្អែកតាមរយៈការជ្រើសរើសនៃនិមិត្តសញ្ញាមួយក្នុងចំណោម និមិត្តសញ្ញាទាំង ៦ ខាងលើ៖
១) និមិត្តសញ្ញានេះ តំណាងឲ្យសេចក្តីស្រលាញ់ ចំណង់ចំណូលចិត្តនិងភាពទន់ភ្លន់នៃស្នេហា។ នៅខែថ្មី នឹងមានខ្យល់បក់ចូលមក ដែលជាខ្យល់ពញាក់អារម្មណ៍របស់អ្នក ហើយបើសម្រាប់អ្នកអត់គូ ដែលរស់នៅឯកោយូរណាស់មកហើយ គឺត្រៀមនឹងបានជួបមនុស្សគួរឲ្យចាប់អារម្មណ៍។
២) និមិត្តសញ្ញានេះ បង្ហាញថាកន្លងមកអ្នកហាក់ជាប់គាំងនូវបញ្ហាមួយចំនួនដែលដោះស្រាយមិនចេញ។ ប៉ុន្តែកុំបារម្ភអី នៅខែក្រោយនេះ រឿងនោះអ្នកនឹងអាចឆ្លងផុតវាបាន ហើយវានឹងត្រូវបានបញ្ចប់ដោយភាពវិជ្ជមាន។ ចូររង់ចាំបន្តិចទៅ និងញញឹមឲ្យបានច្រើនផងណា!
៣) និមិត្តសញ្ញានេះ នឹងនាំមកនូវភាពជោគជ័យដ៏អស្ចារ្យ ដោយមជ្ឈដ្ឋានខាងក្រៅគេបានឃើញហើយនូវការខិតខំរបស់អ្នកកន្លងមក ហើយគេត្រៀមនឹងផ្តល់នូវរង្វាន់ជាទីគាប់ចិត្តមួយសម្រាប់អ្នកវិញ។ បើមានឱកាសត្រូវចាប់ឲ្យបានណា ដោយពេលវេលារីករាយនឹងចូលមកដល់ឆាប់ៗនេះ។
៤) និមិត្តសញ្ញានេះ បង្ហាញថាអ្នកត្រូវប្រុងប្រយ័ត្នជាមួយមនុស្សជុំវិញខ្លួន។ មានតម្រុយនៃជោគវាសនាមកថា អ្នកត្រូវបើកចិត្តទទួលយកជីវិតថ្មី ឬការផ្លាស់ប្តូរណាមួយ នោះទើបជីវិតរបស់អ្នកនឹងទទួលបានភាពល្អប្រសើរ។
៥) និមិត្តសញ្ញានេះ បង្ហាញថាអ្នកត្រូវការសម្រាកបន្តិចហើយ ព្រោះអ្នកបានរឹងមាំយូរណាស់មកហើយ កម្លាំងរបស់អ្នកចាប់ផ្តើមចុះថយ ខ្លួនប្រាណចាប់ផ្តើមស្ពឹកស្រពន់។ ដល់ពេលដែលត្រូវអាណិតខ្លួនឯងហើយ មិនចាំបាច់ធ្វើអ្វីច្រើនទេ គ្រាន់តែដកឃ្លាពីការងារឬការរកស៊ី ហើយសម្ងំដោយសន្តិភាពផ្លូវចិត្តគឺបានហើយ។
៦) និមិត្តសញ្ញានេះ បង្ហាញថាគ្មានអ្វីដែលពិសេសឬអាក្រក់កើតឡើងក្នុងជីវិតអ្នកនៅខែក្រោយទេ ជារួមទៅគឺជីវិតរបស់អ្នកនឹងនៅស្មើ ជាតុល្យភាពដ៏សមរម្យមួយ។ ប៉ុន្តែក្រោយចប់ខែមេសានេះ រឿងភ្ញាក់ផ្អើលមួយនឹងកើតឡើងមកលើអ្នក អ៊ីចឹងកុំភ្លេចត្រៀមខ្លួននឹងទទួលយកវាដោយរីករាយផងណា៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក