ស្នេហាលើលោកនេះ គឺជារឿងបេះដូង ដែលមិនប្រកាន់ពណ៌ សម្បុរ ភេទ ជាតិសាសន៍ និងសាសនាណាមួយឡើយ ឱ្យតែមនុស្ស២នាក់ដាក់ចិត្តចំពោះគ្នារឿងផ្សេងៗគ្រាន់តែជារឿងផ្ទាល់ខ្លួនតែប៉ុណ្ណោះ។
យ៉ាងណាមិញ សព្វថ្ងៃនេះ មិនត្រឹមតែស្នេហារវាងមនុស្សប្រុស និងមនុស្សស្រីទេ ទោះបីជាស្នេហាស្រលាញ់ភេទដូចគ្នា ក៏កំពុងតែត្រូវបានពិភពលោកទទួលស្គាល់ដែរ ដោយស្នេហាខុសធម្មជាតិបែបនេះក៏ជាស្នេហាស្ម័គ្រស្មោះមិនខុសពីគូស្នេហ៍គេធម្មតាដែរ។ តែអ្វីដែលមនុស្សមួយចំនួនប្រហែលជាមិនបានដឹងនោះ ប្រវត្តិស្នេហារបស់តារាល្បីហុងកុងមួយរូប បានធ្វើឱ្យពិភពលោករំជួលចិត្តខ្លាំងស្ទើរតែស្រក់ទឹកភ្នែក។
ដូច្នេះថ្ងៃនេះយើងខ្ញុំសូមលើកយកប្រវត្តិស្នេហាដ៏ក្តុកក្តួលកម្សត់ស្រក់ទឹកភ្នែកមួយរវាង Leslie និង Daffy ដែលយើងខ្ញុំសូមធ្វើការដកស្រង់ទាំងស្រុងពីគណនីហ្វេសប៊ុកផេក «Boys' Love» Lover - Kh ដូចខាងក្រោមនេះ ៖
#ប្រវត្តិស្នេហារបស់ Leslie និង Daffy
គូស្នេហ៍មួយគូនេះគឺល្បី និងធ្វើឲ្យ ហ្វេន ជាច្រើនរំជួលចិត្តណាស់ សូម្បី អេតមីន ក៏យំដោយសារពួកគាត់ដែរ 😔
អេតមីន គិតថា ហ្វេនមួយចំនួនអាចនឹងស្គាល់ Leslie Cheung ហើយ។ ដោយសារគាត់ជាតារាសម្តែង និងតារាចម្រៀងហុងកុងដ៏ល្បីម្នាក់កាលពីមុន។ ខណៈ Daffy Tong គឺជាមនុស្សសាមញ្ញម្នាក់។ Leslie និង Daffy គឺជាគូស្នេហ៍ស្រឡាញ់ភេទដូចគ្នា។ ពួកគាត់ស្គាល់គ្នាតាំងពីនៅក្មេងៗ មិនតែប៉ុណ្ណោះ Daffy ថែមទាំងជាកូនធម៌របស់ម៉ាក់ Leslie ទៀតផង។
ដើមឡើយទំនាក់ទំនងរបស់ Leslie និង Daffy ត្រឹមតែជាមិត្តជិតស្និតនោះទេ។ ណាមួយ Leslie គាត់គឺជា BI ទៀត (ស្រីក៏ស្រឡាញ់ ប្រុសក៏ស្រឡាញ់)។ យូរៗ ទៅ មិត្តភាពរបស់ពួកគាត់ក៏វិវដ្តទៅជាស្នេហា ព្រោះតែ Daffy តែងតែនៅក្បែរចាំការពារ មើលថែ និងលើកទឹកចិត្ត Leslie គ្រប់ពេលវេលា។ បញ្ជាក់: Leslie គាត់ជាតារា អ៉ីចឹងហើយ បញ្ហាស្ដេ្រស តានតឹងគឺចៀសមិនផុតទេ។
មុនដំបូងពេលចាប់ផ្ដើមសេពគប់គ្នា Leslie និង Daffy សម្រេចចិត្តមិនប្រាប់នរណានោះទេពីទំនាក់ទំនងរបស់ខ្លួន លក្ខណៈស្រឡាញ់គ្នាបែបសាមញ្ញាៗ។ តែក្រោយមកមានអ្នកកាសែតលួចថតរូបរបស់ពួកគាត់បាន។ ហើយ Leslie ពិតជាក្លាហានណាស់ ក៏ចេញប្រកាសពីស្នេហារបស់ពួកគាត់ជាសាធារណៈនៅ Concert របស់ខ្លួនតែម្ដង ក្នុងឆ្នាំ 1997។
បើគិតទៅ Leslie និង Daffy ស្រលាញ់គ្នាអស់រយៈពេលជាង 20 ឆ្នាំហើយចាប់តាំងពីឆ្នាំ 1982 មក។ តែរហូតដល់ថ្ងៃទី 01 ខែ មេសា ឆ្នាំ 2003 រឿងនឹកស្មានមិនដល់មួយក៏បានកើតឡើង គឺ Leslie បានសម្រេចបញ្ចប់ជីវិតខ្លួនឯង នៅវ័យ 46 ឆ្នាំ ដោយលោតពីលើអគារជាន់ទី 24។ មុនស្លាប់ Leslie បានបន្សល់ទុកសំបុត្រមួយច្បាប់ ដែលអត្ថន័យបានរៀបថា ខ្លួនគាត់មានជំងឺបាក់ទឹកចិត្តយ៉ាងធ្ងន់ធ្ងរ និងពិបាកក្នុងការរស់នៅបន្ដទៀត។
កាលពីឆ្នាំ 2013 ជាគម្រប់ខួប 10 ឆ្នាំនៃការស្លាប់របស់ Leslie។ ហើយ ហ្វេន របស់ Leslie នៅហុងកុង បានរៀបចំកម្មវិធីមួយ ដោយមានការចូលរួមពី Daffy និងអតីតអ្នកចាត់ការរបស់ Leslie។ កម្មវិធីនោះ គឺ ហ្វេន របស់ Leslie នៅជុំវិញពិភពលោកបានផ្ងើរសំបុត្រពណ៌ក្រហមហើយបត់ជារូបសត្វចាប ដែលមានសរុបជាង 1, 956, 912 ហើយចំនួនចាបដ៏ច្រើនទាំងនោះ ក៏បានបំបែកកំណត់ត្រាពិភពលោកផងដែរ (World Guinness largest exhibition of paper cranes)។
ក្នុងឱកាសនោះ Daffy ក៏បាននិយាយថា «ខ្ញុំពិតជាចង់ជួប Leslie ហើយបើមានជាតិក្រោយខ្ញុំនឹងមើលថែរក្សាគេឲ្យបានល្អ»។ ខណៈកម្មវិធីកំពុងតែដំណើរការក៏មានសត្វ មេអំបៅ មួយហោះទៅមក មិនព្រមចេញទីណាពីកន្លែងធ្វើកម្មវិធី ដែលធ្វើឲ្យអ្នកគ្រប់គ្នានៅទីនោះ ជឿថាគឺជា Leslie 🦋។
មកដល់ពេលនេះ ការស្លាប់របស់ Leslie កន្លងផុតទៅ 17-18 ឆ្នាំហើយ តែ Daffy នៅតែនឹករលឹក ហើយចងចាំដល់ Leslie ជានិច្ច។ បើទោះជា Leslie បានស្លាប់ទៅយូរឆ្នាំហើយក្ដី ក៏ Daffy មិនបានយកប្រពន្ធ ឬស្រឡាញ់អ្នកផ្សេងឡើយ... គឺរងចាំតែ Leslie ម្នាក់គត់។
Daffy ក៏ធ្លាប់បានច្រៀងបទចម្រៀងឲ្យ Leslie ដែលអត្ថន័យ គឺសួររក ថា តើ Leslie នៅទីណា ។ រាល់ថ្ងៃកំណើតរបស់ Leslie គឺ Daffy តែងតែផុសរូបរបស់ Leslie ដើម្បីអបអរ បើទោះបី Leslie លែងនៅហើយក៏ដោយ...។
នៅពេលរដូវផ្ការីក Daffy ក៏បានបង្ហោះសារបង្ហាញពីសេចក្តីនឹករលឹករបស់គាត់ទៅកាន់ Leslie ផងដែរ។ ហើយនៅពេលបុណ្យ Christmas ម្ដងៗ Daffy តែងតែផុសរូបគាត់ជាមួយ Leslie ឬដើមឈើ Christmas ដែល Leslie ធ្លាប់តុបតែងកាលពីមុន...ព្រោះគាត់ដឹងថា Leslie ចូលចិត្ត Christmas បំផុត។
ថ្វីបើរូបកាយរបស់ Leslie លែងមាននៅលើលោកនេះ តែ Daffy បានធ្វើរឿងជាច្រើន និងព្យាយាមរក្សាទុកនូវកេរ្ដិ៍ឈ្មោះល្អៗ សម្រាប់ Leslie តាមរយៈការបរិច្ចាគប្រាក់ជួយមនុស្សក្រោមឈ្មោះរបស់ Leslie ។ អេតមីន ចង់ប្រាប់ថាឈឺបេះដូងណាស់ 😭💔💔 ស្រឡាញ់គ្នាស្មោះបែបនេះ តែហេតុអីមិនបានជួបគ្នា 😔។
ពាក្យខ្លះៗដែល Leslie និងក្រុមគ្រួសារ Leslie និយាយពីស្នេហារបស់ Leslie និង Daffy : https://www.facebook.com/102313198298351/posts/278191124043890/
#Lesliecheung #DaffyTong
ប្រភព៖ «Boys' Love» Lover - Kh
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក