មនុស្សយើងម្នាក់ៗសុទ្ធតែមានចំណុចខ្សោយរៀងខ្លួន ហើយក្នុងទំនាក់ទំនងស្នេហាក៏ដូចគ្នា ដោយគ្មាននរណាល្អឥតខ្ចោះទាំងស្រុងនោះទេ។
តាមរយៈការធ្វើតេស្តបែបវិទ្យាសាស្រ្តមួយនេះ ចូរអ្នកគិតហើយជ្រើសរើសរូបភាពមួយ នោះយើងនឹងមានចម្លើយបង្ហាញទៅអ្នកវិញដូចខាងក្រោម៖
រូបភាពទី ១
អ្នកជាមនុស្សដែលមិនមានទំនោរទៅកាន់ជីវិតបែបស៊ីវិល័យ ឬទំនើបជ្រុល ដោយអ្វីដែលចង់បានបំផុតគឺការចង់បានទំនាក់ទំនងដ៏ជ្រាលជ្រៅ និងល្អបំផុតមួយជាមួយមនុស្សជុំវិញខ្លួន។
ក្នុងន័យស្នេហាអ្នកក៏ចង់បានបែបហ្នឹងដូចគ្នា រហូតដល់ពេលខ្លះធ្វើឲ្យមើលទៅទទួលអារម្មណ៍ថាមានសម្ពាធទាំងសងខាង ណាមួយលាយឡំនឹងអតីតកាលមួយចំនួនដែលអ្នកធ្លាប់ជួបប្រទះផងនោះ ក៏នាំឲ្យអារម្មណ៍ជាមួយដៃគូស្នេហា ហាក់ប្រព្រឹត្តិទៅមិនបានរលូន និងចេះតែលងបន្លាចដោយសាររឿងពីមុន។ ចូរបើកចិត្តឲ្យទូលាយ ហើយទទួលយកបច្ចុប្បន្នកាលជាធំ និងត្រូវដឹងថាមនុស្សម្នាក់ៗគឺខុសគ្នា សំខាន់គឺចេះសម្របនិងប៉ះប៉ូវឲ្យគ្នាទៅមក។
រូបភាពទី ២
អ្នកគឺជាមនុស្សដែលអាចទទួលយកមនុស្សស្ទើរតែគ្រប់ប្រភេទទាំងអស់មកក្នុងបេះដូង ដោយអ្នកមិនសូវចេះរើសច្រើននោះទេ ហើយអ្វីដែលអ្នកគិតចង់បានធំបំផុតពីគេ គឺអត្តចរិតជាធំ រីឯសម្រស់ជារឿងបន្ទាប់បន្សំ។
ជាមួយភាពងាយស្រួលនេះពេក អ្នកក៏រមែងទទួលបានការបោកប្រាស់ធ្វើឲ្យខូចអារម្មណ៍ជារឿយៗពីមនុស្សមួយចំនួន។ ប៉ុន្តែសូមកុំបញ្ឈប់អី ចូរប្រើប្រាស់ភាពជាខ្លួនឯង ហើយលាយឡំបទពិសោធន៍ដែលធ្លាប់ជួប ទៅប្រើប្រាស់ជាមួយមនុស្សថ្មី មិនយូរទេគូព្រេងពិតរបស់អ្នកនឹងចូលមកដល់ហើយ។
រូបភាពទី ៣
អ្នកកំពុងជួបបញ្ហា ក្នុងការមិនជឿជាក់លើខ្លួនឯង និងការដែលមិនស្រលាញ់ខ្លួនឯង។ នេះហើយជាចំណុចខ្សោយរបស់អ្នក ព្រោះនៅពេលដែលដៃគូមើលមកឃើញថាអ្នកមិនសូវជាស្រលាញ់ខ្លួនឯងខ្លាំងនោះ ក៏ធ្វើឲ្យគេគិតថា អ្នកក៏ប្រហែលជាមិនអាចក្លាយជាទីបង្អែកសម្រាប់គេដូចគ្នា។
ត្រូវចាំថារៀនស្រលាញ់ខ្លួនឯងឲ្យបានច្រើន ហើយការលះបង់ជារឿងល្អហើយក្នុងន័យស្នេហា តែត្រូវមានកម្រិត ព្រោះចុងក្រោយនៃជីវិតគឺខ្លួនឯងនោះហើយជាស្មាបង្អែកសម្រាប់ខ្លួនឯង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក