ជីវិត​អ្នក​ពេល​នេះ​លំបាក​ហើយ! ជ្រើសរើស​សារ​មួយ ដើម្បី​ទទួល​បាន​សារ​ណែនាំ​ដ៏​ល្អ​បំផុត

អ្នក​បាន​ឆ្លងកាត់​នូវ​រឿងរ៉ាវ​លំបាក​ជា​ច្រើន​នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ ពេល​ខ្លះ​សឹង​តែ​អស់​កម្លាំង​លែង​ចង់​ក្រោក​បន្ត​ទៅ​មុខ​ទៀត។ ជាមួយ​អត្ថបទ​នេះ សូម​អ្នក​ជ្រើសរើស​រូបភាព​មួយ​ក្នុង​ចំណោម​រូបភាព​ទាំង ៣ ដើម្បី​ទទួល​បាន​សារ​ដូច​ខាង​ក្រោម៖

រូបភាព​ទី ១: សត្វ​ដំរី

1

ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​អ្នក​ហាក់​ប្រព្រឹត្តិ​ទៅ​មិន​បាន​ល្អ មិន​ថា​តែ​ទម្លាប់​នៃ​ការ​ចាយវាយ​លើ​ការ​ហូបចុក ​ការ​ទិញ​របស់របរ​ផ្សេងៗ ដែល​មួយ​រយៈ​នេះ​ធ្វើ​ឲ្យ​អ្នក​បាត់បង់​ការ​ដាក់​វិន័យ​លើ​ខ្លួន​ឯង និង​បាត់បង់​គោលដៅ​រួម។

មួយ​ផ្សេង​ទៀត​ក្នុង​ទំនាក់ទំនង​ក៏​ដូច​គ្នា ដោយសារ​តែ​អ្នក​មាន​ការ​បន្ធូរបន្ថយ គិត​ថា​មិន​អី​ទេ ចេះ​តែ​បណ្ដែតបណ្ដោយ​ក៏​នាំ​ឲ្យ​កើត​មាន​បញ្ហា​ជា​រឿយៗ។ ចូរ​អ្នក​ចាកចេញ​ពី​ទម្លាប់​មួយ​នោះ ហើយ​ចូរ​បង្កើត​ច្បាប់វិន័យ​ច្បាស់លាស់​មួយ​សម្រាប់​ខ្លួន​ឯង និង​កំណត់​គោលដៅ​ដែល​ត្រូវ​ទៅ ហើយ​រៀន​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​ផង។

រូបភាព​ទី ២: បាត​ដៃ

2

អ្នក​ហាក់​ដង​ខ្លួន​ចេញ​ពី​ពិភព​ខាង​ក្រៅ​ខ្លាំង​ពេក​ហើយ ការ​ដែល​រស់នៅ​ម្នាក់​ឯង មិន​សូវ​មាន​ទំនាក់ទំនង​សោះ វា​ពិត​ជា​ស្មុគស្មាញ​ខ្លាំង​ណាស់ ជា​ពិសេស​នៅ​ពេល​ជួប​បញ្ហា​ផ្សេងៗ​គឺ​ពិបាក​រក​អ្នក​ពិគ្រោះ​យោបល់។

អ្នក​ត្រូវ​ចាំ​ថា បើ​មាន​មនុស្ស​ដែល​យល់​ចិត្ត​ណា​ម្នាក់ ឬ​មិត្តភក្តិ​ល្អ​នៅ​ក្បែរ​ទោះ​គេ​ពុំ​បាន​ជួយ​អ្វី ក៏​អាច​ជួយ​សម្រួល​ផ្លូវ​អារម្មណ៍ តាម​រយៈ​ការ​ស្ដាប់​នូវ​អ្វី​ដែល​ជា​បញ្ហា​របស់​យើង​បាន​ខ្លះ​ដែរ។ ជាង​នេះ​ចូរ​បង្កើត​ការ​ចែករំលែក​នូវ​អ្វី​ដែល​អ្នក​មាន​ទៅ​កាន់​មនុស្ស​ជុំវិញ​ខ្លួន នោះ​អ្នក​នឹង​ឃើញ​ក្តី​សុខ​ពិត​ប្រាកដ​ដែល​អ្នក​ត្រូវ​ការ​ហើយ។

រូបភាព​ទី ៣: ផ្កាឈូក

3

អ្នក​បាន​ឆ្លង​កាត់​រឿងរ៉ាវ​ជា​ច្រើន ហើយ​ក៏​ធ្វើ​បាន​ល្អ​បំផុត​ដែរ ក្រឡេក​ទៅ​ក្រោយ​បន្តិច​ឆ្លង​កាត់​ផ្លូវ​ដ៏​សែន​ឆ្ងាយ​មក​នេះ តើ​អ្នក​ពិត​ជា​ហត់​ណាស់​ហើយ​មែន​ទេ?

ចូរ​សម្រាក​បន្តិច ឆ្លៀត​ពេល​នេះ​ប្រាប់​ខ្លួន​ឯង​ឲ្យ​សម្ងំ​បិទ​ភ្នែក​បន្តិច ដក​ឃ្លា​ចេញ​ពី​ការងារ​និង​ការ​គិត​ជា​ច្រើន។ រក​ពេល​វេលា​លំហែ​ជាមួយ​មិត្តភ័ក្ដិ ឬ​ក្រុម​គ្រួសារ និង​ចាត់​ទុក​ជា​ការ​តបស្នង​តូច​មួយ​សម្រាប់​អ្វី​ដែល​អ្នក​បាន​ខិតខំ​កន្លង​មក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក