ធុងសំរាម​ក្នុង​ផ្ទះ​ហាម​ផ្តាច់​ដាក់​បែរ​ទៅ​ទិស ២ នេះ ព្រោះ​នាំ​ឲ្យ​គ្រួសារ​បែក​បាក់ និង​ខ្សត់​ទ្រព្យ

ធុង​សំរាម​ជា​របស់​ដែល​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ផ្ទះ​របស់​មនុស្ស​ម្នាក់ៗ ប៉ុន្តែ​ការ​កំណត់​ទីតាំង​ដាក់​ធុង​សំរាម​ក៏​ជា​រឿង​សំខាន់​មួយ​ដែរ បើ​ផ្អែក​តាម​ក្បួនច្បាប់​ហុងស៊ុយ។ ដោយឡែក ៤ ទីតាំង​ខាង​ក្រោម​នេះ​អ្នក​ត្រូវ​តែ​ជៀស​ឲ្យ​បាន៖

៤) ហាម​បែរ​មុខ​ទៅ​ទិស​ពាយព្យ

Gh

ការ​ដែល​ដាក់​ធុង​សំរាម​បែរ​មុខ​ទៅ​ទិស​ពាយព្យ គឺ​ស្មើ​នឹង​ប្រឆាំង​ទ្រព្យ ប្រឆាំង​កេរ​ឈ្មោះ​របស់​ម្ចាស់​ផ្ទះ។ ធុង​សំរាម​មិន​មែន​ជា​របស់​នាំ​លាភ​នោះ​ទេ បែប​នេះ​បើ​ដាក់​របស់​ស្អុយ របស់​រលួយ​បាញ់​ទៅ​ទិស​ពាយព្យ ដែល​ជា​ទិស​ត្រូវ​នាំ​លាភ​នាំ​លុយ នោះ​ស្មើ​នឹង​អ្នក​បំផ្លាញ​លាភ​សំណាង​ខ្លួន​ឯង​ហើយ។

រាល់​ការ​ធ្វើ​ការងារ​អ្វី​ក៏​ពិបាក​នឹង​ឡើង​តំណែង ហើយ​ការ​ប្រកប​អាជីវកម្ម​ដាក់​ទៅ​រមែង​ខាត និង​មិន​សូវ​បាន​ផល​ចំណេញ​ស្រួល​ឡើយ។

៣) ហាម​បែរ​មុខ​ទៅ​ទិស​ឦសាន

Thug Rac 1 0943

ទិស​នេះ​ជា​ទិស​តំណាង​ឲ្យ​ភាព​សុខដុមរមនា​ក្នុង​គ្រួសារ និង​សេចក្តីស្រលាញ់​នៃ​គ្រួសារ​ទាំង​មូល។ បែរ​ម្ចាស់​ផ្ទះ​ដាក់​ធុង​សំរាម​បែរ​មុខ​ទៅ​ទិស​ឦសាន ស្មើ​នឹង​កំពុង​បំផ្លាញ​ក្តី​សុខ​ក្នុង​គ្រួសារ​ខ្លួន​ឯង​ហើយ។

ជា​ញឹកញយ​អ្នក​នឹង​ឧស្សាហ៍​ជួប​ប្រទះ​បញ្ហា​ទាស់​ពាក្យ​ទាស់​សម្តី ជាមួយ​ភរិយា​ស្វាមី និង​សមាជិក​គ្រួសារ​ផ្សេងៗ ហើយ​អាច​ឈាន​ដល់​ការ​បែក​បាក់ ដោយសារ​មាន​អ្នក​ទី​បី​ចូល​មក​រំខាន​ទៀត​ផង។

២) ហាម​ដាក់​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ

បន្ទប់​ទទួល​ភ្ញៀវ​ជា​បន្ទប់​ដែល​គេ​តំណាង​ឲ្យ​កន្លែង​ប្រមូល​លាភ​ពី​ខាង​ក្រៅ​ចូល​មក​ក្នុង​ផ្ទះ ហើយ​អ្នក​មិន​ត្រូវ​ដាក់​ធុង​សំរាម​នៅ​ទីតាំង​នេះ​ឡើយ។ ក្រៅ​ពី​ក្បួន​ហុងស៊ុយ​ដែល​អ្នក​គួរ​តែ​អនុវត្ត​តាម អ្នក​ក៏​គួរ​គិត​ដល់​ផ្នែក​សុខភាព ដែល​វា​អាច​ប៉ះពាល់​ដូច​គ្នា។

១) ហាម​ដាក់​នៅ​ជាប់​តុ​ការិយាល័យ

Thung Rac 0943

តុ​ការិយាល័យ​ជា​តុ​ដែល​អ្នក​ប្រើប្រាស់​ពាក់ព័ន្ធ​នឹង​អាជីព ឬ​អាជីវកម្ម​របស់​អ្នក។ បែប​នេះ​មិន​គួរ​មាន​របស់​មិន​ល្អ នៅ​ក្បែរ​តុ​នេះ​ឡើយ។ ប្រសិន​បើ​មាន​អាច​ប្រើ​បាន​សម្រាប់​ការ​ចោល​ក្រដាស​ឯកសារ​នានា តែ​ហាម​ផ្តាច់​ការ​ចោល​នំ​ចំណី​ឬ​អាហារ​ស្អុយ​ទៅ​ក្នុង​នោះ ព្រោះ​វា​នាំ​ឲ្យ​បាត់​ទ្រព្យ និង​ងាយ​ស្អុយ​កេរ្តិ៍ឈ្មោះ​ខ្លាំង​ណាស់។

ត្រូវ​ដាក់​ធុង​សំរាម​នៅ​ទី​ណា?

Nha Co 6 Vat Nay Nam Chinh Inh Truoc Cua Bao Sao Tai Loc Khong Den Gia Chu Lam Quan Quat Van Ngheo 113004

អ្នក​អាច​ដាក់​នៅ​ខាង​ក្រៅ​ផ្ទះ តែ​កុំ​ជាប់​មាត់​ទ្វារ​ធំ​នៃ​ផ្ទះ ដោយ​អាច​ដាក់​នៅ​ខាង​ក្រៅ​របង​អ្វី​ជា​ដើម។ ជាង​នេះ​ត្រូវ​ដាក់​វា​បែរ​ទៅ​ទិស​ខាង​អាគ្នេយ៍ ហើយ​ជៀស​វាង​ដាច់​ខាត​ទិស​ពាយព្យ និង​ឦសាន​ដូច​បញ្ជាក់​ពី​ខាង​លើ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក