តិចនិក ៤ នេះ ឪពុកម្ដាយ​អាច​អនុវត្ត​បាន ត្រឹម​តែ​ប៉ុន្មាន​នាទី​ធានា​កូន​តូច​នឹង​គេង​លក់​ស្កប់ស្កល់

ការ​ដែល​បំពេ​ឲ្យ​ទារក ឬ​កូន​តូចៗ​គេង​លក់ គឺ​មិន​មែន​ជា​រឿង​ងាយស្រួល​នោះ​ទេ​សម្រាប់​ម្តាយឪពុក។ ដោយ​ពេល​ខ្លះ​ក្មេង​រពឹស ពួក​គេ​មិន​ចង់​គេង ហើយ​ចូលចិត្ត​លេង​ច្រើន និង​ពេល​ខ្លះ​យំ​រក​រឿង​មិន​ព្រម​ទទួល​ការ​គេង​គ្រប់គ្រាន់​ទាល់​តែ​សោះ។

មក​អាន​អត្ថបទ​នេះ​គឺ​ត្រូវ​ហើយ សម្រាប់​អាណាព្យាបាល​ដែល​ចង់​ប្រើប្រាស់​តិចនិក​ងាយៗ​ជួយ​ឲ្យ​ក្មេង​គេង​លក់​លឿន​ហើយ​ស្កប់ស្កល់ អាច​សាកល្បង​វិធី​ទាំង ៤ ដូច​ខាង​ក្រោម៖

១) ព្យាយាម​ធ្វើ​ឲ្យ​ក្មេង​ផ្តោត​តែ​លើ​របស់​មួយ

1

នេះ​ជា​តិចនិក​ដំបូង ដែល​ជា​ទូទៅ​ក្មេងៗ​គឺ​ច្រើន​តែ​រពឹស​ហើយ​ភ្នែក​របស់​ពួក​គេ​គឺ​ក្រវែល​មើល​របស់​ជុំវិញ​ខ្លួន​ឥត​ឈប់។ បែប​នេះ​ប្រសិន​អ្នក​អាច​ព្យាយាម​ទាញ​ឲ្យ​ក្មេង​នោះ​ចាប់​អារម្មណ៍​តែ​លើ​របស់​ម្យ៉ាង​ឬ​របស់​ណា​មួយ ហើយ​ភ្នែក​របស់​ពួក​គេ​ផ្តោត​តែ​លើ​របស់​នោះ ​ត្រឹម​តែ​ប៉ុន្មាន​នាទី​ភ្នែក​របស់​ពួក​គេ​នឹង​ចាប់​ផ្តើម​ស្រទន់ ហើយ​មាន​អារម្មណ៍​ថា​ហត់នឿយ​ចង់​បិទ​ភ្នែក​សម្រាក។

២) យក​ដៃ​ទៅ​បាំង​មុខ​របស់​ពួក​គេ​យឺតៗ​និង​ថ្នមៗ

2

តិចនិក​ទី​ពីរ គឺ​អ្នក​ត្រូវ​ផ្តើម​យក​ដៃ​ទៅ​បក់​ចុះ​ឡើង​ថ្នមៗ យឺតៗ ដោយ​មិន​ឲ្យ​ប៉ះ​ចំ​ផ្ទៃ​មុខ​របស់​ពួក​គេ ហើយ​សាកល្បង​ធ្វើ​បែប​នេះ​ពីរ​ទៅ​បី​ដៃ​នោះ​ពួក​គេ​នឹង​ងងុយ​គេង​ហើយ។

៣) បី​គ្រវី​ថ្នមៗ​ឲ្យ​ពួក​គេ​គេង

3

តិចនិក​បន្ទាប់​គឺ​បី​ពួក​គេ​ថ្នមៗ ហើយ​គ្រវី​ដូច​ជា​ការ​រំយោល​ថ្នមៗ។ ដោយ​យើង​ត្រូវ​យក​ទារក​មក​ដាក់​នៅ​លើ​ដៃ​ទាំង​សង​ខាង ហើយ​ដៃ​របស់​អ្នក​ស្ថិត​នៅ​ក្រោម​គូថ​របស់​ទារក និង​ចាប់ផ្តើម​រំយោល​ថ្នមៗ ដែល​នេះ​នឹង​នាំ​ឲ្យ​អារម្មណ៍​របស់​គេ​ដូច​ទទួល​បាន​ការ​សណ្តំ ហើយ​ងាយ​នឹង​ឆាប់​ងងុយ​ខ្លាំង​ណាស់។

៤) អនុវត្ត​វិធី​ទាំង​បី​បញ្ចូល​គ្នា

4

បើ​អ្នក​បាន​អាន ៣ ចំណុច​ខាង​លើ​ហើយ ចង់​ទទួល​បាន​ផល​រហ័ស​បំផុត គឺ​អនុវត្ត​វិធី​ទាំង ៣ ជា​បន្តបន្ទាប់ នោះ​ក៏​បន្ថែម​នឹង​ល្បឿន​ឲ្យ​ពួក​គេ​ងងុយ​គេង​លឿន​ផង​ដែរ។ ត្រូវ​ចាំ​ថា ក្មេងៗ​ឬ​ទារក​ត្រូវ​ទទួល​បាន​ការ​គេង​ឲ្យ​បាន​គ្រប់គ្រាន់ ព្រោះ​នោះ​គឺ​ជា​វ័យ​ដែល​ពួក​គេ​ត្រូវ​ពង្រឹង​ប្រព័ន្ធ​ប្រសាទ​ឲ្យ​ដំណើរការ​បាន​ល្អ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក