អ្នកឧស្សាហ៍ភ្លេចភ្លាំង ការចងចាំមិនសូវល្អ ត្រូវទម្លាប់ងាកមកទទួលទានអាហារ ១០ ប្រភេទនេះ

និយាយ​ដល់​ការ​ប្រលង គឺ​សំដៅ​ដល់​ពេលវេលា​ដែល​អ្នក​ត្រូវ​ប្រើប្រាស់​ខួរក្បាល​ខ្លាំង​បំផុត ហើយ​អ្វី​ដែល​សំខាន់​គឺ​ទាមទារ​ការ​ចងចាំ​និង​ការ​គិត​ខ្ពស់។

យ៉ាង​ណា​មិន​សុទ្ធ​តែ​មនុស្ស​គ្រប់​គ្នា​កើត​មក​មាន​ដំណើរការ​ប្រព័ន្ធ​ប្រសាទ និង​ខួរក្បាល​ល្អ​ទាំង​អស់​នោះ​ទេ ខ្លះ​ក៏​ត្រូវការ​របស់​ជំនួយ ដើម្បី​ឲ្យ​ការ​ចងចាំ​មាន​ប្រសិទ្ធភាព​ជាង​មុន និង​បំប៉ន​ដល់​ការ​គិត​ឲ្យ​មាន​ភាព​រហ័ស។

ខាង​ក្រោម Knongsrok ​បង្ហាញ​អាហារ​ទាំង ១០ ប្រភេទ​ដែល​ល្អ​ចំពោះ​ខួរក្បាល ជា​ពិសេស​សម្រាប់​អ្នក​ត្រៀម​ប្រលង និង​អ្នក​ដែល​ត្រូវ​ការ​គិត​ច្រើន៖

១០) សូកូឡា​ខ្មៅ

1

នៅ​ក្នុង​សូកូឡា​ខ្មៅ ក៏​មាន​លាយឡំ​នៅ​ជាតិ​កាហ្វេអ៊ីន​ផង​ដែរ ដោយ​វា​ល្អ​ចំពោះ​ខួរក្បាល ជួយ​ឲ្យ​ខួរក្បាល​ងើប​ឡើង​និង​មាន​ភាព​រហ័ស ហើយ​ល្អ​បំផុត​ចំពោះ​អ្នក​ចូលចិត្ត​ស្មិងស្មាធិ៍​អារម្មណ៍​លើ​ការ​អាន។

៩) នំប៉័ង​ស្រូវ​សាលី​ទាំង​មូល

ប្រភេទ​នំប៉័ង​ស្រូវ​សាលី ​គឺ​មាន​ផ្តល់​នូវ​ថាមពល​ដល់​រាងកាយ ហើយ​ជាង​នេះ​វា​ក៏​មាន​សារធាតុ​ចិញ្ចឹម​ដែល​អាច​បម្លែង​ទៅ​ជា​ម្សៅ​ម្យ៉ាង ដែល​ជួយ​បំបាត់​ភាព​ទ្រមក់ ​ពោល​គឺ​ជួយ​ឲ្យ​អ្នក​មាន​ការ​ផ្តោត​អារម្មណ៍​បាន​ល្អ។

៨) ប្រភេទ​គ្រាប់​ធញ្ញជាតិ

ប្រភេទ​គ្រាប់​ធញ្ញជាតិ​ផ្សេងៗ ដែល​មាន​សារធាតុ​ចិញ្ចឹម​ចាំ​បាច់​សម្រាប់​ជួយ​ពង្រឹង​ដំណើរការ​នៅ​ប្រព័ន្ធ​ប្រសាទ។ ជា​ពិសេស​សារធាតុ​ប្រូតេអ៊ីន​ខាង​ក្នុង​នោះ ក៏​ជួយ​ឲ្យ​រាងកាយ​មាន​ថាមពល​ល្អ​ផង​ដែរ។

៧) គ្រាប់​ល្ពៅ

2

គ្រាប់​ល្ពៅ​គឺ​អាច​ជួយ​បំប៉ន​ខួរក្បាល ព្រោះ​វា​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ដូច​ជា​ជាតិ​ដែក ដែល​មាន​តួនាទី​លើ​កម្ពស់​ដល់​ការ​យល់​ដឹង​និង​ការ​គិត។

៦) ផ្លែ​ប៉ោម

ផ្លែ​ប៉ោម​គឺ​ជា​ផ្លែ​ឈើ​មួយ​ប្រភេទ​ដែល​មាន​ផ្ទុក​សារធាតុ​ Neurotransmitter ដែល​គេ​ហៅ​ថា អាស៊ីតអាសេទិក អាច​ជួយ​ឲ្យ​កោសិកា​ខួរក្បាល​ភ្ញាក់។ វា​ក៏​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​នូវ​ការ​ចងចាំ សម្រាប់​ការ​សិក្សា​និង​ជំនាញ​នានា​ផង​ដែរ។

៥) ស៊ុតស្ងោរ

6

ស៊ុត​ស្ងោរ​គឺ​ជា​អាហារ​ដែល​ជួយ​បំប៉ន​ខួរក្បាល​បាន​ល្អ​បំផុត ជា​ពិសេស​នៅ​តំបន់​ស៊ុត​លឿង ដែល​មាន​ផ្ទុក​វីតាមីន B និង Choline ជា​សារធាតុ​បង្កើត​ប្រព័ន្ធ​បញ្ជូន​សរសៃ​ប្រសាទ​ល្អ​បំផុត​សម្រាប់​ខួរក្បាល ពាក់ព័ន្ធ​នឹង​ការ​ចងចាំ​និង​ទំនាក់ទំនង​ប្រសាទ។

៤) ត្រី

ត្រី​សមុទ្រ​ដូច​ជា ត្រី​សាម៉ុង​ជា​ដើម គឺ​មាន​ផ្ទុក​អាស៊ីត​ខ្លាញ់ Omega-3 ដែល​វា​ជា​សារធាតុ​ចិញ្ចឹម​ខួរក្បាល និង​សរសៃ​ប្រសាទ ហើយ​វា​ក៏​មាន​ផ្ទុក​អាស៊ីត DHA ដែល​ល្អ​សម្រាប់​ការ​ចងចាំ​របស់​យើង។

៣) ទឹកដោះគោ

7

ទឹកដោះគោ​មាន​ប្រូតេអ៊ីន​និង​អាស៊ីត​អាមីណូ ដែល​ល្អ​ចំពោះ​មុខងារ​របស់​ខួរក្បាល ដូច្នេះ​កំឡុង​ពេល​កៀក​ប្រលង អ្នក​គួរ​ទទួល​ទាន​វា​ ១ កែវ​រៀងរាល់​ថ្ងៃ ដោយ​ល្អ​បំផុត​ការ​ជ្រើសរើស​ទឹកដោះ​គោ​សុទ្ធ ដើម្បី​បន្ថែម​ប្រសិទ្ធភាព។

២) យ៉ាអួរ

យ៉ាអួរ ឬ​គ្នា​យើង​ខ្លះ​ហៅ​ថា ទឹកដោះគោ​ជូរ គឺ​ជា​មាន​ប្រូតេអ៊ីន​ខ្ពស់​ដូច​គ្នា និង​មាន​ថាមពល​ចំពោះ​រាងកាយ។ វា​ក៏​ជួយ​ឲ្យ​ខួរក្បាល​ស្រស់ថ្លា និង​បំបាត់​ភាព​ងងុយ​គេង។

១) អង្ករ​សំរូប

10

អង្ករ​សំរូប​មាន​ផ្ទុក​នូវ​វីតាមីន​ដែល​ខួរក្បាល​ត្រូវ​ការ​បំផុត ដោយ​វា​មាន​ផ្ទុក​នូវ​សារធាតុ​ចិញ្ចឹម​ដែល​មាន​ប្រយោជន៍​ខ្ពស់​សម្រាប់​ដំណើរការ​ប្រព័ន្ធ​ប្រសាទ ជួយ​ឲ្យ​ការ​ចងចាំ​មាន​ភាព​ល្អ​ប្រសើរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក