ជ្រើសរើស​ទ្វារ​មួយ ដើម្បី​ស៊ីជម្រៅ​ថា​តើ​អ្នក​កំពុង​មាន​រឿង​អ្វី​លាក់​ទុក​ក្នុង​ចិត្ត

ការ​ជ្រើសរើស​ពណ៌​នៃ​ទ្វារ​ដែល​អ្នក​ចង់​បើក​ដើម្បី​ទទួល​បាន​សារ​ក្នុង​អត្ថបទ​នេះ ក៏​អាច​លាតត្រដាង​ច្បាស់​នូវ​អារម្មណ៍​ដែល​អ្នក​កំពុង​លាក់​ទុក​ផង​ដែរ។ រវាង​ទ្វារ​ទាំង ៤ តើ​អ្នក​សម្រេច​ជ្រើសរើស​យក​ទ្វារ​ណា​មួយ?

ទ្វារ​ពណ៌​ខៀវ

1

ទ្វារ​ពណ៌​ខៀវ គឺ​តំណាង​នៅ​ភាព​ខ្មៅ​ងងឹត​ដែល​អ្នក​នៅ​តែ​ចងចាំ​ទុក​ក្នុង​ចិត្ត ហើយ​ពេល​ខ្លះ​បាន​បណ្តាល​ឲ្យ​អ្នក​ខូច​អារម្មណ៍ និង​គេង​មិន​សូវ​លក់​ស្កប់ស្កល់។ ក្នុង​រឿងរ៉ាវ​នេះ អ្នក​គួរ​តែ​សម្រេច​ចិត្ត​រៀន​កាត់​ចិត្ត​ពី​វា​ទៅ ហើយ​រៀន​បំភ្លេច​វា​ចោល​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

ទ្វារ​ពណ៌​លឿងចាស់

2

វា​ក៏​តំណាង​នៅ​ការ​ចងចាំ​មួយ​ដែរ ប៉ុន្តែ​ជា​ការ​ចងចាំ​បែប​វិជ្ជមាន។ ជាក់ស្ដែង​ដូច​ជា​ការ​បាន​ជួប​មនុស្ស​ណា​ម្នាក់ ស្នាម​ញញឹម​របស់​នរណា​ម្នាក់ ដែល​អ្នក​មិន​អាច​បំភ្លេច​បាន ហើយ​វា​ជា​ការ​ចងចាំ​ដ៏​ល្អ​នៅ​ក្នុង​អត្ថន័យ​នៃ​ពណ៌​លឿង​មួយ​នេះ។

ទ្វារ​ពណ៌​បៃតង

3

អ្នក​កំពុង​លាក់បាំង​ភាព​សោកសៅ​ក្នុង​ខ្លួន ​ហើយ​កំហុស​ពី​អតីតកាល​មួយ​ចំនួន​បាន​បន្ត​លងបន្លាច​អ្នក​មក​ទល់​បច្ចុប្បន្ន។ អ្នក​ត្រូវ​ចាំ​ថា គ្មាន​នរណា​ដែល​មិន​ចេះ​ខុស​នោះ​ទេ ចូរ​កុំ​មាន​វិប្បដិសារី​ចំពោះ​ខ្លួន​ឯង​ពេក​អី ហើយ​ចូរ​យក​កំហុស​នោះ​មក​រាប់​ជា​បទពិសោធន៍ និង​កែប្រែ​ទៅ​ថ្ងៃ​មុខ​វិញ​ល្អ​ជាង។

ទ្វារ​ពណ៌​ក្រហម

4

ប្រសិន​អ្នក​បាន​ជ្រើសរើស​នូវ​ទ្វារ​ពណ៌​ក្រហម​នេះ គឺ​មាន​ន័យ​ថា អ្នក​ជា​មនុស្ស​រឹងមាំ និង​មាន​ការ​គិត​វិជ្ជមាន​ល្អៗ​ច្រើន​ក្នុង​ជីវិត។ អារម្មណ៍​ដែល​អ្នក​កំពុង​លាក់​ទុក​ពេល​នេះ ពុំ​មែន​ជា​រឿង​អាក្រក់​អ្វី​នោះ​ទេ ផ្ទុយ​ទៅ​វិញ​វា​ជា​ភាព​រីករាយ ដែល​រឿង​ខ្លះ​មិន​ទាន់​ចង់​បង្ហាញ​ទៅ​មជ្ឈដ្ឋាន​ខាង​ក្រៅ និង​ខ្លះ​ជា​ចំណង់ចំណូល​ចិត្ត​ដែល​ដឹង​លឺ​តែ​ម្នាក់​ឯង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក