ជ្រើសរើស​ស្លាប​បក្សី​មួយ ដើម្បី​ទទួល​បាន​សារ​ណែនាំ​ដ៏​ល្អ​បំផុត​សម្រាប់​ជីវិត​អ្នក

ក្នុង​រូបភាព​នៃ​ស្លាប​បក្សី​ទាំង ៣ ខាង​លើ​នេះ តើ​អ្នក​ពេញ​ចិត្ត​រូបភាព​ណា​មួយ​ជាង​គេ? តាម​រយៈ​ការ​ជ្រើសរើស​មួយ​របស់​អ្នក នឹង​អាច​ទទួល​បាន​សារ​ណែនាំ​ដ៏​ល្អ​បំផុត​សម្រាប់​ជីវិត៖

ស្លាប​បក្សី​ទី ១

1

ដោយ​សារ​តែ​ភាព​ភ័យខ្លាច​របស់​អ្នក ជា​រឿយៗ​បាន​បំផ្លាញ​នូវ​ឱកាស​ល្អ​ជា​ច្រើន និង​ពេលវេលា​រីករាយ​ដែល​គួរ​តែ​មាន​ជា​ច្រើន​លើក​ច្រើន​សារ។

ជាង​នេះ​ឱកាស​នៃ​ការ​អភិវឌ្ឍ​ខ្លួន​នានា ក៏​ត្រូវ​បាន​រសាត់​បាត់​ទៅ​ ដោយសារ​តែ​អ្នក​ចេះ​តែ​ខ្លាច​នេះ ខ្លាច​នោះ ខ្លាច​ថា​ខ្លួន​ឯង​ធ្វើ​មិន​បាន ខ្លាច​ថា​ត្រូវ​មាត់​អ្នក​ដទៃ តាម​ពិត​អ្នក​ត្រូវ​ចាំ​ថា គ្មាន​នរណា​ដែល​ចេះ​គ្រប់​យ៉ាង​នោះ​ទេ ហើយ​គ្មាន​បុគ្គល​ជោគជ័យ​ណា​ដែល​មិន​ធ្លាប់​ឆ្លងកាត់​ការ​ស្តីបន្ទោស​នោះ​ដែរ ចូរ​កុំ​ភ្លេច ហើយ​ប្រឈម​នឹង​វា​ទើប​ជា​រឿង​ល្អ។

ស្លាប​បក្សី​ទី​ ២

2

ពេល​ខ្លះ​ដោយ​សារ​អារម្មណ៍​របស់​អ្នក​គិត​ខ្លាំង​ពេក ចេះ​តែ​ឃាត់ឃាំង​មិន​ឲ្យ​នរណា​ម្នាក់​ធ្វើ​បែប​នេះ ធ្វើ​បែប​នោះ រហូត​ដល់​គេ​មាន​អារម្មណ៍​នឿយណាយ​នឹង​អ្នក។

​ជា​សារ​ណែនាំ​បើ​ទោះ​បី​អ្នក​ចង់​ឃើញ​គេ​ល្អ ឃើញ​គេ​បាន​សុខ ប៉ុន្តែ​ក្នុង​ស្ថានភាព​ខ្លះ​អ្នក​ត្រូវ​តែ​បើក​ចិត្ត​ឲ្យ​ទូលាយ ដើម្បី​អនុញ្ញាត​ឲ្យ​គេ​មាន​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង និង​រៀន​មាន​ទំនួលខុសត្រូវ​ចំពោះ​ខ្លួន​ឯង​ខ្លះ។ ហើយ​មនុស្ស​គឺ​ខុស​គ្នា​រឿង​ខ្លះ អ្នក​គិត​ថា​ពិបាក​និង​មិន​គួរ​ធ្វើ តែ​ធាតុ​ពិត​សម្រាប់​គេ​គឺ​ជា​រឿង​ដែល​គេ​ស្រលាញ់​គេ​ចង់​បាន គេ​គិត​ថា​អាច​អនុវត្ត​ទៅ​បាន បែប​នេះ​គួរ​តែ​អនុញ្ញាត​ដោយ​ស្នាម​ញញឹម និង​កុំ​មាន​ភាព​តឹងតែង​ពេក។

ស្លាប​បក្ស​ទី ៣

3

អ្នក​ជា​មនុស្ស​មាន​ទេពកោសល្យ​ មាន​សមត្ថភាព​ហើយ តែ​អ្នក​មិន​ទាន់​បាន​បង្ហាញ​វា រហូត​ដល់​ពេល​ខ្លះ​ឱកាស​ដែល​គេ​ចង់​ផ្តល់​ឲ្យ​ក៏​ត្រូវ​អ្នក​ផ្សេង​មក​កាត់​មុខ​ប្រជែង​យក​វា​ទៅ​បាត់។

អ្នក​ត្រូវ​ចាំ​ថា ទេពកោសល្យ​ដែល​មាន​អ្នក​ត្រូវ​ចេះ​ពី​របៀប​ប្រើប្រាស់​វា​ឲ្យ​ចំ​គោលដៅ ឲ្យ​បាន​ក្លាយ​ជា​ផ្លែផ្កា ជា​ជាង​ទុក​ចោល។ កិច្ច​ប្រាស្រ័យ​ទាក់ទង​អ្នក​គួរ​តែ​ទម្លាប់​ចាប់ផ្តើម​ខ្លះ ព្រោះ​មនុស្ស​ទោះ​មាន​សមត្ថភាព​ប៉ុណ្ណា បើ​មិន​ទៅ​រត់​រក​គេ​ខ្លះ ក៏​ពិបាក​នឹង​ឲ្យ​គេ​មក​រក​យើង​វិញ​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក