ភ្នំពេញ៖ ការផ្ទុះរីករាលដាលនៃមេរោគកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ "សហគមន៍ ២០ កុម្ភៈ" នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមកទល់ពេលនេះបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមយយចំនួនបានទទួលរងផលប៉ះពាល់ខ្លាំង ក្នុងនោះអ្នកជួលផ្ទះ ឬជួលបន្ទប់កំពុងជួបការលំបាកក្នុងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ផងដែរ។
រដ្ឋបាលរាជធានីភ្នំពេញសូមអំពាវនាវដល់អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលជាម្ចាស់ផ្ទះជួល ឬបន្ទប់ជួលទាំងអស់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញមេត្តាអនុគ្រោះមិនយកថ្លៃឈ្នួល ឬពិនិត្យលទ្ធភាពបញ្ចុះតម្លៃ អំឡុងពេលរាតត្បាតជំងឺកូវីដ-១៩ នេះ៕