មានវិធីជាច្រើនដើម្បីបង្ហាញពីសេចក្ដីស្រឡាញ់ ហើយតាមរយៈវិធីទាំងនេះ យើងក៏អាចរៀនអំពីអារម្មណ៍របស់អ្នកដទៃចំពោះយើងបានដែរ។ ជាពិសេសសម្រាប់បុរសដែលស្រលាញ់អ្នកដោយស្មោះ នឹងមានការបង្ហាញដូចខាងក្រោមនេះ។
១. ស្តាប់រាល់ពាក្យសម្ដីរបស់អ្នក
សម្រាប់បុរស ពួកគេតែងតែចំណាយពេលវេលា និងការខំប្រឹងប្រែងយ៉ាងខ្លាំង ទៅលើអ្វីដែលខ្លួនស្រលាញ់។ ដោយក្តីស្រលាញ់ផងដែរ ប្រសិនបើពួកគេពិតជាស្រលាញ់នារីម្នាក់ពិត គាត់ប្រាកដជាចំណាយពេលច្រើនជាមួយនាង។ ជាពិសេសអាចអង្គុយស្ងៀម និងស្តាប់រឿងរ៉ាវរបស់នាង ទាំងដែលចំពោះមនុស្សប្រុសខ្លះ ច្បាស់ជាមិនខ្វល់បែបនេះឡើយ។ ដូច្នេះគាត់មិនត្រឹមតែស្តាប់ប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏អាចចូលរួមក្នុងសាច់រឿងក្នុងនាមជាមិត្តពិត និងអាចផ្តល់ដំបូន្មានដល់អ្នកផងដែរ។
២. សុខចិត្តប្រកែកជាមួយអ្នក
ក្នុងរឿងស្នេហា ពេលខ្លះការឈ្លោះប្រកែកគ្នា មិនបង្ហាញពីទំនាក់ទំនងដែលកាន់តែយ៉ាប់យ៉ឺននោះទេ ប៉ុន្តែការឈ្លោះប្រកែកគ្នា គឺជាមធ្យោបាយមួយសម្រាប់មនុស្សពីរនាក់ ដែលអាចបង្កើនការយល់ពីគ្នាកាន់តែប្រសើរ ហើយចង់ឱ្យទំនាក់ទំនងកាន់តែរីកចម្រើនថែមទៀត។ ដោយសារតែការឈ្លោះប្រកែកគ្នា គឺសុទ្ធតែដើម្បីដោះស្រាយបញ្ហា ហើយអាចរកដំណោះស្រាយ ក៏ដូចជាដែនកំណត់របស់ពួកគេក្នុងការផ្លាស់ប្តូរផងដែរ។ ដូច្នេះនៅពេលដែលបុរសម្នាក់សុខចិត្តឈ្លោះប្រកែកជាមួយអ្នក ដោយការគោរព នោះបញ្ជាក់ថា អ្នកពិតជាមានតម្លៃណាស់សម្រាប់គាត់។
៣. អាចលះបង់សម្រាប់អ្នក
ប្រសិនបើបុរសដែលនៅក្បែរអ្នក សុខចិត្តលះបង់ខ្លួនឯងដើម្បីសុភមង្គលរបស់អ្នក តាមរបៀបដែលគាត់ព្រងើយកន្តើយនឹងផែនការផ្ទាល់ខ្លួន ដើម្បីធ្វើអ្វីមួយជាមួយអ្នក។ បន្ទាប់មកអ្នកត្រូវប្រាកដថា អ្នកជាមនុស្សសំខាន់ណាស់។ នៅពេលដែលបុរសស្រលាញ់ និងងប់ងល់នឹងរឿងអ្វីមួយ ពួកគេចំណាយពេលវេលា និងការយកចិត្តទុកដាក់ច្រើនទៅលើវា ប៉ុន្តែនៅពេលដែលពួកគេពិតជាស្រឡាញ់អ្នក អ្នកនឹងចាត់ទុកជាអាទិភាពជានិច្ច។
៤. មានមោទកភាពចំពោះសមិទ្ធិផលដែលអ្នកបានធ្វើ
បុរសភាគច្រើនមានអត្មាខ្ពស់ណាស់ ដូច្នេះនៅពេលដែលស្ត្រីទទួលបានសមិទ្ធិផលដ៏អស្ចារ្យនៅក្នុងអាជីពរបស់នាង ពេលខ្លះពួកគេបែរជាមិនពេញចិត្តទៅវិញ។ ប៉ុន្តែប្រសិនបើបុរសនៅក្បែរអ្នកពិតជាស្រឡាញ់អ្នកមែន នោះគាត់ប្រាកដជាមានមោទកភាពចំពោះអ្នក និងសមិទ្ធិផលដែលអ្នកទទួលបាន មិនថាតិច ឬច្រើន តូច ឬធំនោះឡើយ។
៥. តែងតែឃើញអ្នកស្រស់ស្អាតគ្រប់ពេល
មនុស្សច្រើនតែនិយាយថា “ ស្រឡាញ់ គឺស្រឡាញ់” មានន័យថានៅពេលដែលយើងស្រឡាញ់នរណាម្នាក់ យើងប្រាកដជាឃើញថាអ្វីៗរបស់ភាគីម្ខាងទៀតក៏ស្រស់ស្អាតដែរ។ ដូច្នេះបុរសដែលមានស្នេហាពិត គាត់នឹងតែងតែឃើញអ្នកជាមនុស្សដែលស្រស់ស្អាតបំផុត មិនថាអ្នកអាក្រក់យ៉ាងណាក៏ដោយ។ នេះមិនមែនជារឿងឆោតល្ងង់ទេ ប៉ុន្តែវាជាអារម្មណ៍ពិតរបស់មនុស្សម្នាក់នោះ ដែលាមំពោះអ្នក។
៦. ថែរក្សាក្រុមគ្រួសារ និងមិត្តភក្តិជានិច្ច
នៅពេលគាត់ស្រលាញ់អ្នកពិត គាត់នឹងចាប់អារម្មណ៍នឹងអ្វីគ្រប់យ៉ាងដែលទាក់ទងនឹងអ្នក។ មនុស្សសំខាន់ ជាពិសេសដូចជាគ្រួសារ និងមិត្តភក្តិគាត់នឹងស្តាប់អ្នក និយាយអំពីពួកគេជានិច្ច។ ជាពិសេសគាត់នឹងគោរព និងស្រឡាញ់ពួកគេតាមរបៀបដែលអ្នកស្រឡាញ់គ្រួសារ និងមិត្តភក្តិរបស់អ្នក។
៧. គាត់មិនខ្លាចនឹងឈឺចាប់ដែលនៅក្បែរអ្នក
នរណាម្នាក់មិនចង់ធ្វើឱ្យឈឺចាប់ក្នុងស្នេហាទេ ប៉ុន្តែប្រសិនបើបុរសម្នាក់ស្រឡាញ់អ្នកដោយស្មោះ គាត់នឹងអាចធ្វើឱ្យឈឺចាប់ដើម្បីឱ្យគាត់នៅជាមួយអ្នក។ ប្រហែលជាក្រុមគ្រួសាររបស់អ្នកមិនបានទទួលយកគាត់ទេ ប៉ុន្តែគាត់នៅតែមិនបោះបង់ចោលដៃរបស់អ្នកតែងតែព្យាយាមជារៀងរាល់ថ្ងៃ ដើម្បីអាចនៅជាមួយអ្នក។ បុរសបែបនេះប្រាកដជាស្រឡាញ់អ្នកដោយស្មោះ។
អ្នកស្រឡាញ់ពិតប្រាកដ នឹងអាចបង្ហាញវាតាមវិធីជាច្រើន។ ដូច្នេះគ្រាន់តែយកចិត្តទុកដាក់បន្តិច ដើម្បីមើល ថាតើមនុស្សម្នាក់ទៀតកំពុងធ្វើអ្វីដើម្បីយើង ក៏អាចដឹងថា គាត់ពិតជាស្រឡាញ់យើងពិតឬអត់?
ប្រភព ៖ Bestie / ប្រែសម្រួល ៖ Knongsrok