ជ្រើសរើស​រូបភាព​ថ្ងៃ​រះ​មួយ ដែល​វា​ជា​ពន្លឺ​បង្ហាញ​ថា​នឹង​មាន​អ្វី​កើត​ឡើង​លើ​ជីវិត​អ្នក​នៅ​ពេល​ខាង​មុខ

នៅ​ក្នុង​រូបភាព​ថ្ងៃ​រះ​ទាំង ៦ ដូច​បង្ហាញ​ខាង​លើ តើ​អ្នក​ពេញ​ចិត្ត​រូបភាព​ណា​មួយ​ជាង​គេ? ពន្លឺ​ព្រះ​អាទិត្យ​ដែល​រះ​ចេញ​មក គឺ​ជា​ពន្លឺ​ដែល​នឹង​បង្ហាញ​ថា​អ្វី​ត្រៀម​កើត​ឡើង​ក្នុង​ជីវិត​របស់​អ្នក​នៅ​ពេល​ខាង​មុខ៖

ថ្ងៃរះ​ទី ១

1

ការ​ពិត​ដែល​អ្នក​បាន​ជ្រើសរើស​រូបភាព​ទី ១ នេះ អាច​បង្ហាញ​ថា អ្នក​កំពុង​ត្រូវ​ការ​សេរីភាព ដោយ​ចង់​ដក​ខ្លួន​ចេញ​ពី​ភាព​នឿយហត់ ភាព​អ៊ូអរ​ក្នុង​ទីក្រុង​មួយ​រយៈ។ អ្នក​មាន​អារម្មណ៍​ចង់​ទៅ​រក​កន្លែង​ស្ងប់ស្ងាត់​មួយ​រយៈ ដើម្បី​ប៉ះប៉ូវ​សន្តិភាព​ផ្លូវ​ចិត្ត។

បើ​មិន​មាន​ការ​រាំងស្ទះ​អ្វី​ទេ អ្នក​អាច​នឹង​ទៅ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​កន្លែង​ណា​មួយ​ក្នុង​ពេល​ឆាប់ៗ​នេះ។

ថ្ងៃរះ​ទី ២

2

ជីវិត​របស់​អ្នក​នឹង​មាន​ការ​ផ្លាស់ប្តូរ​ដ៏​ធំ​មួយ ដែល​វា​រង់ចាំ​រយៈ​ពេល​យូរ​មក​ហើយ ទើប​នឹង​សម្រេច​មក​ត្រៀម​កើត​ឡើង​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។ ការ​ផ្លាស់ប្តូរ​នោះ មាន​ទាំង​ភាព​វិជ្ជមាន និង​អវិជ្ជមាន ហើយ​ខ្លះ​ក៏​ជា​រឿង​ភ្ញាក់ផ្អើល​សម្រាប់​ជីវិត​ឯកជន​របស់​អ្នក​ផង​ដែរ។ បើ​ជួប​រឿង​ល្អ ក៏​កុំ​ភ្លេច​ទាញ​យក​ឱកាស​នោះ​កែច្នៃ​ជីវិត​ឲ្យ​បាន​ល្អ​ប្រសើរ​ច្រើន​ផង។

ថ្ងៃរះ​ទី​ ៣

3

អ្នក​ជា​មនុស្ស​សុទិដ្ឋិនិយម រមែង​មើល​ឃើញ​ភាព​វិជ្ជមាន​ច្រើន​នៅ​ក្នុង​ជីវិត។ អនាគត​របស់​អ្នក​នៅ​ពេល​ខាង​មុខ គឺ​នឹង​មាន​ពន្លឺ​ឆ្វាត់ឆ្វែង​ដ៏​ល្អ​មួយ​ចូល​មក ចូរ​បន្ត​ស្រូប​យក​ថាមពល​វិជ្ជមាន​សម្រាប់​ជីវិត​បន្ត​ទៅ​ទៀត។

ថ្ងៃរះ​ទី ៤

4

នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​នេះ អ្នក​ត្រូវ​ព្យាយាម​អូសទាញ​ខ្លួន​ឯង​ឲ្យ​រត់​ចេញ​ពី​អន្ទាក់​នៃ​ជីវិត ដែល​អ្នក​កំពុង​ជាប់គាំង និង​កំពុង​លងបន្លាច​ខ្លួន​ឯង ហើយ​ប្តូរ​មក​វិញ​នៅ​ជីវិត​ថ្មី ដោយ​ចាប់​ផ្តើម​ពី​មួយ​ជំហាន​ម្តង។ ពេលវេលា​ល្អ​បំផុត​នៃ​ការ​ចាប់ផ្តើម អ្នក​អាច​ធ្វើ​វា​បាន​ចាប់​ពី​ពេល​នេះ​ទៅ​ក៏​ល្អ​ដែរ។

បើ​ទោះ​បី​ត្រូវ​ផ្លាស់ប្តូរ​គន្លង​ដើរ ក៏​ត្រូវ​ចាំ​ថា នរណា​ខ្លះ​ធ្លាប់​បាន​ជួយ​យើង ហើយ​ត្រូវ​រីករាយ​នូវ​អ្វី​ដែល​ធ្លាប់​ឆ្លង​កាត់​និង​សម្រេច​បាន​កន្លង​មក។

ថ្ងៃរះ​ទី ៥

5

អ្នក​ជា​មនុស្ស​ដែល​មាន​ការ​គិត​ធំ​ទូលាយ និង​បើក​ចំហ​គំនិត​ជានិច្ច។ អ្នក​តែងតែ​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ទទួល​យក​ការ​ប្រកួតប្រជែង​ថ្មី។

នៅ​ពេល​ខាង​មុខ​នេះ នឹង​មាន​ក្តីស្រមៃ​មួយ​ដែល​អ្នក​ធ្លាប់​គិត​ធ្លាប់​ចង់​បាន ឈាន​ចូល​មក​ដល់ ហើយ​ចូរ​ប្រើប្រាស់​ភាព​ជា​ខ្លួន​ឯង​ទៅ​ឈោង​យក​វា​ឲ្យ​បាន ​និង​ចាំ​ថា​ត្រូវ​ចេះ​បត់បែន​តាម​កាលៈទេសៈ​ផង។

ថ្ងៃរះ​ទី ៦

6

អ្នក​ជា​មនុស្ស​ដែល​រមែង​មាន​ភាព​រីករាយ និង​ទទួល​បាន​ការ​ស្រលាញ់​រាប់​អាន​ពី​មនុស្ស​ជុំវិញ​ខ្លួន។ រឿង​សំខាន់​បំផុត​សម្រាប់​អ្នក គឺ​ត្រូវ​បន្ត​ភាព​ជា​ខ្លួន​ឯង ហើយ​រីករាយ​បែប​ហ្នឹង​បន្ត​ទៅ​ទៀត។

នៅ​រយៈ​ពេល ៣០ ​ថ្ងៃ​បន្ទាប់ អ្នក​នឹង​ត្រូវ​បាន​រារាំង​ពី​ការ​ចាប់ផ្តើម​ផែនការណ៍​ថ្មី​ណា​មួយ​នោះ​ទេ មិន​ថា​តែ​ការ​ជួប​មនុស្ស ​បង្កើត​ទំនាក់ទំនង​ថ្មី​ណា​មួយ ក៏​ជា​ពេលវេលា​ល្អ​បំផុត​ដែល​អ្នក​អាច​ធ្វើ​ទៅ​បាន ហើយ​មនុស្ស​ដែល​អ្នក​នឹង​ជួប ក៏​ជា​មនុស្ស​ល្អ​សម្រាប់​ជីវិត​អ្នក​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក