ជ្រើសរើស​សត្វ​ទីទុយ​មួយ ដើម្បី​លាត​ត្រដាង​នូវ​និស្ស័យ​ពី​កំណើត​របស់​អ្នក

តាម​រយៈ​រូបភាព​ដ៏​សាមញ្ញ​មួយ​នេះ សូម​អ្នក​ធ្វើ​ការ​ជ្រើសរើស​មួយ ដោយ​វា​នឹង​អាច​បង្ហាញ​នូវ​ចំណុច​ជា​ច្រើន​អំពី​អ្នក។ ក្រោយ​ជ្រើសរើស​ហើយ សូម​ផ្ទៀងផ្ទាត់​ចម្លើយ​ដូច​ខាង​ក្រោម៖

សត្វ​ទីទុយ​ទី ១

1

អ្នក​ជា​មនុស្ស​ដែល​មាន​ភាព​រឹងមាំ ហើយ​អាច​យក​ឈ្នះ​ឬ​ជម្នះ​បញ្ហា​ណា​មួយ​ដោយ​មាន​ភាព​ងាយស្រួល​ជាង​អ្នក​ដទៃ។ សំបក​ក្រៅ​មើល​ទៅ​មិន​ជា​ខ្លាំង​ទេ តែ​ការ​ពិត​អ្នក​ជា​មនុស្ស​ល្អិតល្អន់​ខ្លាំង​ណាស់ ហើយ​ធ្វើ​ការងារ​អ្វី​គឺ​រមែង​ចង់​បាន​លទ្ធផល​ល្អ​ឥត​ខ្ចោះ។

បើ​ទោះ​បី​ជា​ពេល​ខ្លះ​អ្នក​មាន​ការ​បាក់​ទឹកចិត្ត តែ​អ្នក​តែងតែ​អាច​ដាស់តឿន​ខ្លួន​ឯង​ឲ្យ​បន្ត​ទៅ​មុខ​ទៀត​រហូត​ដល់​អាច​សម្រេច​នូវ​គោលដៅ។

សត្វ​ទីទុយ​ទី ២

2

សមត្ថភាព​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​ឯង គឺ​ជា​ចំណុច​ខ្លាំង​មួយ​របស់​អ្នក ដោយ​មិន​ចាំ​បាច់​មាន​នរណា​មក​ប្រាប់ មក​ណែនាំ​អ្នក​ច្រើន​នោះ​ទេ តែ​ខ្លួន​ឯង​បង្រៀន​ខ្លួន​ឯង ខ្លួន​ឯង​ជំរុញ​ខ្លួន​គឺ​ជា​អំណោយទាន​ដែល​ធម្មជាតិ​ផ្តល់​ឲ្យ។

អ្នក​ជា​មនុស្ស​ស្ងៀមស្ងាត់​មិន​សូវ​ចូលចិត្ត​មាន​គ្នា​ច្រើន​ទេ យ៉ាង​ណា​បើ​ក្នុង​ទំនាក់ទំនង​ស្នេហា ពេល​មាន​ដៃ​គូ​ហើយ ម្នាក់​នោះ​គឺ​រមែង​យល់​ពី​អ្នក​ខ្លាំង​ណាស់ ហើយ​រាល់​ការ​សម្រេច​ចិត្ត​របស់​អ្នក គេ​ច្រើន​តែ​ឯកភាព​និង​នៅ​ចាំ​លើក​ទឹក​ចិត្ត​អ្នក​ពី​ក្រោយ។

សត្វ​ទីទុយ​ទី ៣

3

អ្នក​ពូកែ​លើ​ផ្នែក​ទំនាក់ទំនង​ជាមួយ​សហគ្រិនភាព ហើយ​អាច​យល់​ច្បាស់​ពី​ផែនការណ៍​និង​គម្រោង​ផ្សេងៗ​ដោយ​ងាយ​និង​រហ័ស។

អ្នក​ជា​មនុស្ស​ដែល​មិន​សូវ​ចូលចិត្ត​នៅ​ទំនេរ​ដៃ​នោះ​ទេ ដោយ​ចូលចិត្ត​ធ្វើ​ឲ្យ​ខ្លួន​ឯង​សកម្ម​នឹង​អ្វី​មួយ ប៉ុន្តែ​ពេល​ខ្លះ​ខំ​ខ្លាំង​ពេក រហូត​ដល់​ភ្លេច​គោលដៅ​ច្បាស់លាស់​របស់​ខ្លួន​ឯង នាំ​ឲ្យ​ពេល​ខ្លះ​រាង​វង្វេង​ផ្លូវ​បន្តិចបន្តួច​ដែរ ពោល​មិន​ដឹង​ថា​ខ្លួន​ឯង​កំពុង​ធ្វើ​អ្វី។

សត្វ​ទីទុយ​ទី ៤

4

ជា​មនុស្ស​ដែល​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់ ហើយ​រមែង​មាន​ស្នាម​ញញឹម​ជាប់​លើ​មុខ ដោយ​ចូលចិត្ត​ធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​រីករាយ។

ចំណុច​មួយ​ដែល​អ្នក​រាង​ចន្លោះ​ប្រហោង គឺ​ការ​ជឿជាក់​លើ​ខ្លួន​ឯង ហើយ​រហូត​ដល់​អ្នក​ជោគជ័យ​លើ​រឿង​អ្វី​មួយ​ទើប​គិត​ថា​ខ្លួន​ឯង​ពិត​ជា​ធ្វើ​បាន​ល្អ ​ប៉ុន្តែ​បើ​រាប់​ពី​ចំណុច​ចាប់ផ្តើម​ច្រើន​តែ​មិន​សូវ​ឲ្យ​តម្លៃ​ខ្លួន​ឯង​ខ្ពស់​នោះ​ទេ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក