ដើម្បីជោគជ័យ និងក្លាយជាអ្នកដឹកនាំម្នាក់ គឺមិនរុញរានោះទេក្នុងការប្រឈមមុខនូវទំនួលខុសត្រូវទាំងឡាយ ព្រោះនេះជាចំណុចខ្លាំងដើម្បីអូសទាញឲ្យមានមនុស្សរត់មកក្បែរអ្នក និងស្ថិតក្រោមការបង្គាប់បញ្ជាបង្ហាញផ្លូវដោយអ្នក។
បើក្នុងកិច្ចការងារឬអាជីវកម្មណាមួយ ឲ្យអ្នកដើរតួជាអ្នកដឹកនាំ តើអ្នកនឹងក្លាយជាដឹកនាំប្រភេទណា? តាមរយៈការជ្រើសរើសរូបភាពមួយនៅខាងក្រោម យើងអាចបង្ហាញច្បាស់ពីភាពខ្លាំងរបស់អ្នកបាន៖
រូបភាពទី ១
អ្នកគឺជាអ្នកដឹកនាំដែលមានអំណាច អំណោយទានពីធម្មជាតិ តែវាជាអំណាចត្រជាក់ ពោរពេញដោយភាពឈ្លាសវៃ និងសប្បុរស។ អ្នកធ្វើការសម្រេចចិត្តលើរឿងរ៉ាវអ្វីមួយ ដោយមិនបង្អង់យូរនោះទេ ហើយអ្នកចូលចិត្តការប្រកួតប្រជែង។
មនុស្សជាច្រើនគេជឿអ្នក គោរពឲ្យតម្លៃអ្នក ព្រោះអ្នកមានអំណាចដែលអាចជំរុញលើកទឹកចិត្តពួកគេឲ្យឈានទៅដល់គោលដៅ។ សូម្បីតែក្នុងស្ថានភាពខ្លះ រឿងនោះដែលសឹងតែមិនអាចទៅរួចផង តែបើមានអ្នកជាអ្នកដឹកនាំ គឺវាអាចជោគជ័យដល់ ១២០ ភាគរយក៏មាន ឲ្យតែអ្នកព្រមទទួលយកការប្រកួតប្រជែងនោះ។
រូបភាពទី ២
អ្នកគឺជាអ្នកដឹកនាំ ដែលអាចគ្រប់គ្រងមនុស្សជាច្រើនតាមរបៀបដឹកនាំដ៏ស៊ីចង្វាក់ និងរបៀបរៀបរយច្បាស់លាស់។ អ្នកត្រូវបានគេកោតសរសើរចំពោះការអនុញ្ញាតឲ្យមនុស្សអាចបង្ហាញភាពច្នៃប្រឌិតនិងទេពកោសល្យជំនាញរបស់ពួកគេ។
ជាងនេះកូនក្រុមរបស់អ្នកគឺមិនសូវទទួលបានភាពធុញថប់ឬភ័យខ្លាចនោះទេ ព្រោះគេបានមេដឹកនាំដ៏ល្អមួយដូចជាអ្នក ដែលមានទំនួលខុសត្រូវលើតួនាទីខ្ពស់ ហើយបើទោះបីពេលខ្លះអ្នកខឹងសម្បា ក៏មានព្រំដែនកំណត់និងចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងបានល្អ។ សមាជិកក្រុមទាំងឡាយរមែងទទួលបានការអភិវឌ្ឍ និងភាពរីករាយជារឿយៗជាមួយនឹងអ្នក។
រូបភាពទី ៣
អ្នកជាមេដឹកនាំសុភាពរាបសា និងស្ងប់ស្ងាត់។ អ្នកមិនសូវនិយាយស្តីច្រើនទេ បើអ្នកក្រៅមើលមកសឹងតែមិនដឹងថា អ្នកជាមេដឹកនាំ ប៉ុន្តែការពិត គឺអ្នកជាមនុស្សមានជំនាញ ភាពប៉ិនប្រសព្វពីកំណើត គ្រាន់តែមិនសូវចេះនិយាយច្រើន។
ការសម្រេចចិត្តណាមួយ គឺរមែងឆ្លងកាត់ការគិតដោយបានល្អិតល្អន់ ហើយអ្នកព្រមស្តាប់យកគំនិតរបស់អ្នកដទៃ មកធ្វើការវិភាគ និងផ្គូផ្គង ដោយមិនឯកច្ឆន្ទតែលើការគិតរបស់ខ្លួនឯងម្នាក់ឡើយ។ មនុស្សជាច្រើនមានទំនោររត់មករកអ្នក ដោយសារតែគេគិតថាអ្នកតែងតែជាជំនួយសម្រាប់ពួកគេ ពេលពួកគេរាំងស្ទះត្រង់ចំណុចណាមួយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក