តាមរយៈការជ្រើសរើសនៅកញ្ចក់ទិព្វមួយក្នុងចំណោមកញ្ចក់ទាំង ៤ អាចបង្ហាញអ្នកនៅផ្លូវដើរគួរដើរ ហើយក៏ជាផ្លូវដ៏ល្អបំផុតសម្រាប់ជីវិតរបស់អ្នក។ ចូរផ្ទៀងផ្ទាត់ការណែនាំដូចខាងក្រោម៖
កញ្ចក់ទី ១
ពេលវេលាគឺមកដល់ហើយ សុំកុំស្ទាក់ស្ទើរនៅអ្វីដែលជាបំណងប្រាថ្នានិងមហិច្ឆតារបស់អ្នក ចូរបំពេញសកម្មភាពការងារប្រចាំថ្ងៃ ដោយក្តីសង្ឃឹមនិងការលើកទឹកចិត្តសម្រាប់ខ្លួនឯង។
អ្វីដែលជាចន្លោះប្រហោងរបស់អ្នក គឺជាញឹកញយអ្នកតែងយកលេសប្រាប់ខ្លួនឯងថា អ្នកមិនទាន់អាចធ្វើវាបានទេ អ្នកមិនទាន់ដល់ពេលដែលត្រូវធ្វើវាទេ។ អ្នកទុកវាយូរទៅរហូតដល់គោលដៅនោះ សឹងតែបាត់ចេញពីការគិតរបស់អ្នក។
ជាសារណែនាំ៖ ប្រសិនអ្នកកំពុងគិតផែនការណ៍ណាល្អមួយ ចូរប្រញាប់ធ្វើវាបើមានឱកាស ហើយបន្តការលើកទឹកចិត្តខ្លួនឯង នោះជីវិតរបស់អ្នកនឹងទទួលបានការផ្លាស់ប្តូរបន្តិចម្តងៗ។
កញ្ចក់ទី ២
អ្នកសមនឹងទទួលបានជីវិតល្អៗដូចជាជីវិតអ្នកដទៃអ៊ីចឹងដែរ មិនថាតែការយកចិត្តទុកដាក់ ស្នេហា ជោគជ័យលើការរកស៊ី និងការគោរពឲ្យតម្លៃពីមជ្ឈដ្ឋានជុំវិញ ប៉ុន្តែអ្វីដែលសំខាន់គឺវាមិនទាន់ដល់ពេលវេលារបស់អ្នក។
មានបញ្ហាមួយដែលអ្នកកំពុងជួបប្រទះ នោះគឺកង្វះខាតនៃការជឿជាក់លើខ្លួនឯង ដោយដេកតែភ័យ ដេកតែព្រួយ មើលឃើញតែផ្លូវអវិជ្ជមាន រហូតដល់ខ្លាចលែងចង់ធ្វើអ្វីទាំងអស់។ កត្តាទាំងនោះវាពិតជាបានរំខានដល់ជីវិតរបស់អ្នកខ្លាំងណាស់។
ជាសារណែនាំចាប់ពីពេលនេះទៅ ចូរនិយាយប្រាប់ខ្លួនឯងថា "ខ្ញុំអាចធ្វើបាន ខ្ញុំសក្តិសមនឹងទទួលបានវា ហើយខ្ញុំត្រូវតែជឿជាក់លើខ្លួនឯង"។ បើអ្នកប្រកាន់ខ្ជាប់ពាក្យទាំងនេះ រឿងល្អៗជាច្រើននឹងចូលមកក្នុងជីវិតរបស់អ្នក។
កញ្ចក់ទី ៣
អ្នកដែលជ្រើសរើសកញ្ចក់ទី ៣ អ្នកគឺជាមនុស្សដែលមិនទាន់ត្រៀមខ្លួនរួចរាល់ ក្នុងការចាប់ផ្តើមអ្វីមួយ។ អ្នកមានទំនោរក្នុងការផ្អាកសកម្មភាពឬផែនការណ៍នានា នៅពេលដែលរាងហត់បន្តិច បរាជ័យបន្តិច ពោលមិនជាមានចិត្តពុះពារខ្លាំងក្លានោះទេ រហូតនាំឲ្យរឿងខ្លះកៀកនឹងជោគជ័យទៅហើយ បែរជានាំឲ្យរបូតឱកាស។
ជាសារណែនាំ សូមអ្នកបន្ថែមការប្តេជ្ញាចិត្តខ្ពស់ជាងនេះ ហើយឆាប់ៗនេះអ្នកនឹងសម្រេចរឿងមួយ ហើយឈានទៅរកភាពល្អប្រសើរក្នុងជីវិត។
កញ្ចក់ទី ៤
កញ្ចក់ទី ៤ គឺពាក់ព័ន្ធនឹងរឿងរ៉ាវស្នេហា ដែលអ្នកបានទទួលឱកាសជាច្រើនក្នុងការទទួលយកក្តីស្រលាញ់ពីនរណាម្នាក់ តែទោះជាយ៉ាងណាដោយសារការលងបន្លាចនូវភាពភ័យខ្លាចមួយចំនួន បានអូសទាញអ្នកឲ្យបញ្ឈប់ការបើកបេះដូង។
ត្រូវចាំថា អតីតកាលគឺជាអតីតកាល មិនត្រូវយកវាមកលាយឡំនឹងបច្ចុប្បន្នកាល ហើយឲ្យវាបំផ្លាញអនាគតកាលរបស់យើងបាននោះឡើយ។
រៀងរាល់ថ្ងៃគឺជាថ្ងៃថ្មី រាល់ពេលវេលាទាំងអស់ ក៏ជាឱកាសជួបមនុស្សថ្មី សុំកុំបង្ខំខ្លួនឯងឲ្យរស់នៅឯកាច្រើនពេកអី។ ដល់ពេលហើយដែលត្រូវមានគ្នា ហើយបើកចិត្តឲ្យទូលាយដើម្បីទទួលយក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក