ក្នុងចំណោមសន្លឹកបៀរទាំង ១០ ដោយរាប់ចាប់ពីសន្លឹកអាត់ (១) មកដល់លេខ ១០ តើអ្នកពេញចិត្តសន្លឹកបៀរណាមួយជាងគេ? តាមរយៈការជ្រើសរើសរបស់អ្នក យើងអាចបង្ហាញនូវសារមួយដែលអ្នកគួរតែទទួលបានដូចខាងក្រោម៖
សន្លឹកអាត់ (លេខ ១): ភាពរីករាយក្នុងទំនាក់ទំនងស្នេហារបស់អ្នកនឹងបន្តកើនឡើង ចូរថែរក្សាពេលវេលានេះជាមួយដៃគូឲ្យបានល្អផង។
សន្លឹកលេខ ២: តម្រុយឬសញ្ញាអ្វីដែលអ្នកទទួលបាន គួរតែជឿជាក់លើវា ហើយបើមានឱកាសគួរតែសាកល្បងវិនិយោគ ពង្រឹងការជឿជាក់លើខ្លួនឯង មិនថាតែអាកប្បកិរិយានិងគុណភាពដែលខ្លួនមាន។
សន្លឹកលេខ ៣: អ្នកមានភាគរយជួបមនុស្សល្អណាម្នាក់នៅពេលខាងមុខ បើក្នុងន័យស្នេហា គឺជួបមនុស្សប្រុស/ស្រី ដែលអ្នកចង់បាន បើក្នុងការរកស៊ីគឺជាដៃគូសហការល្អ។
សន្លឹកលេខ ៤: បើទោះបីជាពេលនេះ អ្នកស្ថិតក្នុងទំនាក់ទំនងដ៏អាប់អួមួយក៏ដោយ តែមិនអីទេ នៅពេលអនាគតគេនឹងស្តាយក្រោយដែលបាត់បង់អ្នក។
សន្លឹកលេខ ៥: អ្នកកំពុងស្ថិតក្នុងស្ថានភាពដែលអាចកើតមានស្នេហាត្រីកោណ ចូរគិតឲ្យបានល្អិតល្អន់ បើម្នាក់នោះពិសេសនិងល្អសម្រាប់អ្នកហើយ សុំកុំឲ្យមានអ្នកទីបីចូលមកបានអី។
សន្លឹកលេខ ៦: រឿងរ៉ាវដែលធ្លាប់កើតមានក្នុងអតីតកាល នឹងលេចឡើងសារជាថ្មីនៅអនាគតកាលខាងមុខ។ មិនថារឿងល្អអាក្រក់អ្វីក៏ដោយ ចូរជឿជាក់លើវិចារណញ្ញាណ ការសម្រេចចិត្តរបស់ខ្លួនឯង ដោយគ្មានភាពស្ទាក់ស្ទើរ។
សន្លឹកលេខ ៧: អ្នកប្រឈមនឹងជួបទំនាក់ទំនងរកាំរកូសជាមួយដៃគូនៅពេលខាងមុខ សូមចាំថា កុំឲ្យការនិយាយពីមាត់អ្នកដទៃ និងភាពច្រណែនរបស់អ្នកដទៃ អាចមកបំផ្លាញទំនាក់ទំនងអ្នកបានឲ្យសោះ។
សន្លឹកលេខ ៨: ប្រសិនអ្នកកំពុងនៅខ្លួនមួយ ដល់ពេលហើយដែលអ្នកគួរបើកបេះដូងទទួលយកអ្វីដែលថ្មីមកក្នុងជីវិត។ ចូរយកចិត្តទុកដាក់មនុស្សជុំវិញខ្លួនឲ្យបានច្រើនផង ប្រយ័ត្នបាត់បង់គេទាំងស្តាយក្រោយ។
សន្លឹកលេខ ៩: កុំផ្លាស់ប្តូររបៀបវិនិច្ឆ័យរបស់អ្នកទៅលើបញ្ហាឬរឿងរ៉ាវអ្វីមួយ បើទោះបីជាមានការមិនពេញចិត្តពីមនុស្សមួយចំនួនក្តី។ អ្នកកំពុងគិតល្អ អនុវត្តល្អហើយ ជៀសវាងដោយសារគេ ធ្វើឲ្យបាត់បង់ភាពជាខ្លួនឯង។
សន្លឹកលេខ ១០: ទោះអ្នកបានដើរដល់ផ្លូវទាល់ណាមួយ ដែលពិបាកនឹងរើបម្រាស់ ឬបន្តដំណើរទៅ មុខទៀតក្តី ក៏កុំទាន់បោះបង់ងាយៗ ចូរសម្លឹងមើលផ្លូវខាងក្រោយដែលយើងបានឆ្លងកាត់ គឺវាឆ្ងាយណាស់ហើយ អ៊ីចឹងចូរគិតឲ្យបានល្អិតល្អន់ជាងនេះបន្ថែមទៀត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក