យោងតាមផ្នែកនរវិទ្យាគេបានបង្ហាញឲ្យឃើញ នៅការទស្សន៍ទាយជោគវាសនាមនុស្សតាមរយៈការមើលនៅខ្ទង់ចន្លោះនៃម្រាមដៃទាំង ៥។ តោះចូរលើកបាតដៃខាងណាមួយក៏បាន ហើយធ្វើការផ្ទៀងផ្ទាត់ពីវាសនាអ្នកដូចខាងក្រោម៖
ម្រាមដៃចង្អុលនិងម្រាមដៃកណ្តាលឃើញមានគម្លាតពីគ្នាធំល្មម
ម្ចាស់ដែលមានបាតដៃប្រភេទនេះ គឺជាមនុស្សឯករាជ្យ ហើយមិនសូវចូលចិត្តអង្គុយធ្វើការយូរនោះទេ។ ទោះជាយ៉ាងណាពួកគេជាមនុស្សមានការគិតល្អិតល្អន់ និងម៉ត់ចត់ខ្លាំងណាស់។
នៅក្នុងជីវិតការងារ ការរកស៊ី គេទស្សន៍ទាយមនុស្សប្រភេទនេះនឹងបានរស់ស្រួលនៅខ្ទង់អាយុជាង ៤០ ឆ្នាំ ដោយមានឡាន មានផ្ទះ សល់លុយអាចរស់នៅដោយមានក្តីសុខថែមទៀត។ ចំពោះទំនាក់ទំនងស្នេហាវិញ ក៏មានភាពរលូន ត្បិតបើមានការប៉ះទង្គិចបន្តិចបន្តួចពេលខ្លះ ប៉ុន្តែឆ្លងកាត់ពេលវេលាខ្លី គ្រប់យ៉ាងនឹងត្រូវបានដោះស្រាយមកវិញ។
ម្រាមដៃកណ្តាលនិងដៃនាងមានគម្លាត
ជាមនុស្សដែលមានមហិច្ឆតាខ្ពស់ មិនចូលចិត្តអង្គុយស្ងៀម ហើយចូលចិត្តផ្លាស់ទីទៅមុខរហូត។ ប្រសិនពួកគេធ្វើការឆ្ងាយពីផ្ទះ គឺជីវិតកាន់តែឆាប់ជោគជ័យលឿន។
គុណវិបត្តិមួយដែលមនុស្សប្រភេទនេះត្រូវជួបប្រទះ គឺមិនសូវចេះរៀបចំផែនការណ៍ច្បាស់លាស់ ហើយងាយឲ្យពួកគេមានការចំណាយរាងខ្ជះខ្ជាយបន្តិច។ យ៉ាងណាបើពួកគេជួបបរាជ័យ ឬកំហុសឆ្គងអ្វីមួយ គឺមិនងាយនឹងបោះបង់ឡើយ ហើយចេះរៀនយកកំហុសនោះមកសិក្សាជាបទពិសោធន៍។
ម្រាមដៃនាងនិងម្រាមដៃកូនមានគម្លាត
ជាប្រភេទមនុស្សដែលជឿជាក់ហួសហេតុ ហើយបើបានទុកចិត្តនរណាម្នាក់ហើយ គឺដាក់ចិត្តទៅលើគេអស់ហើយ បើទោះបីគេប្រាប់ឲ្យធ្វើអ្វី ក៏មិនសូវបានគិតដល់នោះដែរ ពោលគឺច្រើនតែធ្វើតាម។
យ៉ាងណាមនុស្សនេះក៏មិនងាយនឹងជួបមនុស្សអាក្រក់នោះដែរ ដោយមនុស្សក្បែរខ្លួនគេភាគច្រើនជាមនុស្សល្អ ដែលផ្តល់យោបល់ល្អៗសម្រាប់ជីវិត។
និយាយដល់ការងារ គឺគេមិនចូលចិត្តធ្វើការក្រោមអ្នកដឹកនាំដែលគេគិតថា មានសមត្ថភាពទាបជាងគេនោះឡើយ ពោលគឺស៊ូដើរចេញទៅរកកន្លែងដែលគេអាចរៀនសូត្រ និងទទួលបានជោគជ័យពិតប្រាកដ។
ម្រាមដៃទាំងអស់គ្មានចន្លោះប្រហោងឬគម្លាតដែលមើលឃើញ
នោះមានន័យថា អ្នកជាមនុស្សដែលមិនសូវចូលចិត្តការប្រាស្រ័យទាក់ទងច្រើន ហើយចូលចិត្តធ្វើអ្វីតែឯកឯង មិនថាតែការបំពេញកិច្ចការងារអ្វី រហូតដល់ពេលខ្លះគិតថា បើមានគេជួយធ្វើឲ្យការងារនោះយឺតជាងខ្លួនឯងធ្វើទៀតក៏មាន។
ដោយឡែកសម្រាប់ស្រ្តីវិញ បើស្ថិតក្នុងប្រភេទនេះ គឺជាមនុស្សស្រីដែលអ្នកគួរយកមកធ្វើជាភរិយា ព្រោះនាងល្អខ្លាំងណាស់ក្នុងការមើលថែទុកដាក់កូនចៅនិងស្វាមី។ បើជាបុរសវិញ ក៏រាប់ជាមេបន្ទុកគ្រួសារដ៏ល្អម្នាក់ផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក