តាមក្បួនខ្នាតរបស់វិទ្យាសាស្រ្ត គេអាចសម្គាល់ក្មេងៗដែលកំណត់ថានឹងមាន IQ ខ្ពស់ (ភាពឆ្លាតវៃការគិតបានខ្ពស់) ឬអត់នោះ គឺមើលបានតាំងពីពេលដែលពួកគេនៅជាទារក ឬអាយុស្រករ ៣-៤ ឆ្នាំដំបូងនោះឡើង។
សញ្ញាទាំង ៦ ខាងក្រោម បើអ្នកមានកូនតូច ឃើញពួកគេបង្ហាញចេញមក នោះបង្ហាញច្បាស់ណាស់ថាពួកគេជាក្មេងមាន IQ ខ្ពស់៖
៦) មានត្រចៀកធំ
តាមការស្រាវជ្រាវនៅឯប្រទេសជប៉ុន បង្ហាញថា ក្មេងដែលមាន IQ ខ្ពស់ គឺជាក្មេងដែលមានត្រចៀកធំ។ បើផ្នែកខាងស្តាំធំជាងខាងឆ្វេង នោះពួកគេរមែងមានការគិតរហ័សលើមុខវិជ្ជា គណិតវិទ្យា រូបវិទ្យា និងវិជ្ជាសាស្ត្រ។
ដោយឡែកបើខាងឆ្វេងធំជាងស្តាំ នោះគឺពួកគេរមែងមានទេពកោសល្យភាពជាអ្នកដឹកនាំលើផ្នែកធនធានមនុស្ស។
៥) ភ្នែករហ័ស
ក្មេងដែលមានភ្នែកច្បាស់ពីកំណើត ហើយមានការសម្លឹងឃើញអ្វីមួយរហ័ស និងចាប់អារម្មណ៍អ្វីលឿន នោះក៏កត់សម្គាល់បានថាពួកគេមាន IQ ខ្ពស់ដែរ។ ល្បឿននៃចក្ខុរបស់គេគឺអាចឆ្លុះបញ្ចាំងពីដំណើរការដ៏រហ័សនៃខួរក្បាលរបស់ពួកគេដូចគ្នា។
៤) ទម្ងន់នៅកម្រិតស្តង់ដារ
ទារកដែលកើតមាននៅទម្ងន់ ៣ គីឡូក្រាម គឺជាទារកដែលមាន IQ ល្អបំផុត ហើយស្តង់ដារទូទៅគឺ ៣ ទៅ ៣,៦ គីឡូក្រាម។ បើលើសហ្នឹងគឺបង្ហាញថា ពួកគេមាន IQ ទាបជាងទារកទម្ងន់ស្តង់ដារប្រមាណ ២០ ភាគរយ។
៣) មានចំណង់ស្តាប់តន្រ្តី
ប្រសិនពួកគេកើតមក ចាប់អារម្មណ៍លើសិល្បៈផ្នែកតន្រ្តីតាំងពីនៅតូច នោះចំណង់របស់ពួកគេក៏អាចបង្ហាញថាពួកគេមាន IQ ខ្ពស់ផងដែរ។ ជាទូទៅក្មេងទាំងនេះ ឆ្លាតជាងក្មេងដទៃទៀត។
២) ក្មេងដែលសើចច្រើន
ក្មេងដែលរមែងញញឹមនិងសើចច្រើន គឺជាក្មេងដែលមានភាពឈ្លាសវៃ។ ឧទាហរណ៍៖ ក្មេងខ្លះគេងញញឹមទៀតក៏មាន ហ្នឹងហើយជាសញ្ញាល្អបំផុត។
១) ក្មេងរពឹស
វាជាសកម្មភាពដែលឪពុកម្តាយហត់នឿយនឹងតាមមើលបំផុត ប៉ុន្តែជាក់ស្តែងក្មេងរពឹស ដែលចូលចិត្តលេងច្រើន គឺជាក្មេងឆ្លាតទៅវិញទេ នោះក៏ដោយសារខួរក្បាលរបស់ពួកគេមានការកត់សម្គាល់របស់ច្រើន មិនស្ពឹកស្រពន់ ហើយជឿថាមានការអភិវឌ្ឍផ្នែកប្រព័ន្ធប្រសាទបានល្អលឿន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក