ក្នុង​ចំណោម​ក្មេង ៤ នេះ មាន​មួយ​ជា​ទារិកា ជ្រើសរើស​ចម្លើយ​អាច​លាតត្រដាង​ច្បាស់ៗ​ពី​អ្នក

ក្នុង​ចំណោម​ក្មេង​ទាំង ៤ ក្នុង​រូប បើ​តាម​ការ​កត់សម្គាល់​មើល​តើ​អ្នក​គិត​ថា​មួយ​ណា​ជា​ទារិកា ឬ​ភេទ​ស្រី? ការ​ជ្រើសរើស​របស់​អ្នក គឺ​អាច​បង្ហាញ​ច្បាស់ៗ​ថា​អ្នក​ជា​មនុស្ស​បែប​ណា៖

ចម្លើយ A

1

អ្នក​គឺ​ជា​មនុស្ស​ដែល​មាន​ហេតុផល​និង​គោលការណ៍​វិន័យ​សម្រាប់​ខ្លួន​ឯង​ច្បាស់លាស់ ហើយ​អ្នក​តែងតែ​វិនិច្ឆ័យ​ដោយ​សម​ហេតុ​សម​ផល​ទៅ​លើ​រឿងរ៉ាវ​អ្វី​មួយ ដោយ​មិន​ចូលចិត្ត​និយាយ​ឬ​ពាក់ព័ន្ធ​ក្នុង​បញ្ហា​ណា ដែល​គេ​លើក​ឡើង​ដោយ​គ្មាន​ហេតុផល​នោះ​ឡើយ។

មតិ​របស់​អ្នក​ទាំង​អស់​មិន​ព្យាយាម​លំអៀង​ទៅ​ខាង​ណា​នោះ​ទេ ពោល​គឺ​ចង់​តែ​បាន​សុខ និង​មជ្ឈដ្ឋាន​ជុំវិញ​មាន​ក្តី​សុខ ហើយ​ក៏​ជា​ទូទៅ​មាន​មនុស្ស​ជា​ច្រើន​គេ​រីករាយ​នឹង​នៅ​ជុំវិញ​អ្នក​ផង​ដែរ។

ចម្លើយ B

2

អ្នក​គឺ​ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​សិល្បៈ​ក្នុង​ខ្លួន ហើយ​មាន​ការ​ប្រើប្រាស់​មនោសញ្ចេតនា​ខ្ពស់ និង​គិត​អំពី​មនុស្ស​ជុំវិញ​ខ្លួន ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត។ អ្នក​ជា​ទូទៅ​ឆាប់​មាន​អារម្មណ៍​រំជើបរំជួល​បន្តិច តែ​អ្នក​ក៏​មាន​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​អារម្មណ៍​របស់​ខ្លួន​ឯង​មិន​ឲ្យ​ទោរទន់​ពេក​នោះ​ដែរ។

ចម្លើយ C

3

អ្នក​ដឹង​អំពី​វិធី​ដោះស្រាយ​បញ្ហា​នានា គ្រប់​ស្ថានការណ៍​ទាំង​អស់ ហើយ​អ្នក​អាច​សម្រប​ទៅ​នឹង​មជ្ឈដ្ឋាន​ថ្មី​បាន​យ៉ាង​ឆាប់​រហ័ស ហើយ​និយាយ​ដល់​ការ​បង្កើត​ទំនាក់ទំនង​គឺ​ងាយ​ប្រាស្រ័យ​ទាក់ទង​ចុះ​សម្រុង​ជាមួយ​នរណា​ម្នាក់​ខ្លាំង​ណាស់។

ជាង​នេះ​អ្នក​មាន​ញាណ​ពិសេស​មួយ ដែល​អាច​ដឹង​អំពី​អ្វី​ដែល​មនុស្ស​បាន​គិត​បាន​មាន​អារម្មណ៍​មក​លើ​អ្នក នាំ​ឲ្យ​អ្នក​មិន​ងាយ​នឹង​ជឿជាក់​ឬ​ទុក​ចិត្ត​នរណា​ងាយៗ​ឡើយ តែ​បើ​គេ​វិញ គឺ​រមែង​ទុក​ចិត្ត​លើ​អ្នក​ខ្លាំង​ណាស់។

ចម្លើយ D

4

អ្នក​គឺ​ជា​មនុស្ស​ល្អ ហើយ​មាន​បេះដូង​ធំ​ទូលាយ និង​ងាយ​សម្រប​ទៅ​ការ​ផ្តល់​យោបល់​របស់​អ្នក​ដទៃ បើ​មើល​ឃើញ​ថា​ត្រឹមត្រូវ។

មើល​ពី​សំបក​ក្រៅ​អ្នក​ដូច​ជា​ទោរទន់​ណាស់ តែ​ការ​ពិត​គឺ​រឹងមាំ​ខ្លាំង ហើយ​អ្នក​មាន​ភាព​ជា​អ្នក​ដឹកនាំ និង​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​បំពេញ​កិច្ច​ការងារ​អ្វី​មួយ។ ដោយឡែក​និយាយ​ពី​រឿង​សន្យា បើ​បាន​ថា​សន្យា​ហើយ គឺ​មិន​ឲ្យ​ខក​ពាក្យ អ្នក​រមែង​ធ្វើ​បាន​សឹង​តែ​ទាំង​អស់៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក