មើល​ហើយ​ជ្រើសរើស​រូប​មួយ ដើម្បី​ដឹង​ថា​តើ​ហេតុអ្វី​អ្នក​នៅ​បន្ត​អត់​គូ​មក​ទល់​ពេល​នេះ?

តាម​រយៈ​ការ​ជ្រើសរើស​រូបភាព​មួយ​ក្នុង​ចំណោម​រូបភាព​នៃ​ស្រ្តី​កំពុង​បី​ទារក​ទាំង​ ៤ ខាង​លើ គឺ​អាច​លាត​ត្រដាង​នៅ​ការ​ពិត ថា​តើ​មូលហេតុ​អ្វី​ដែល​នាំ​ឲ្យ​អ្នក​នៅ​តែ​បន្ត​អត់​គូ​ស្នេហា​មក​ទល់​ពេល​សព្វថ្ងៃ?

A: អ្នក​រាង​ទាមទារ​ខ្ពស់​បន្តិច

1

អ្នក​ជា​មនុស្ស​ល្អឥតខ្ចោះ ដែល​រំពឹង​ចង់​បាន​អ្វី​មួយ​ខ្ពស់​ពី​ទំនាក់ទំនង​ស្នេហា។ ហេតុ​នេះ​ហើយ​ការ​កំណត់​គោលដៅ​ចង់​បាន​ប្រភេទ​មនុស្ស​មួយ នៅ​ចំណុច​ខ្ពស់​ពេក នាំ​ឲ្យ​អ្នក​ពិបាក​នឹង​ជួប ហើយ​ត្រូវ​ការ​ពេល​បន្ថែម​ទៀត។

B: អ្នក​រវល់​ពេក

2

មិន​ថា​អ្នក​ជា​មនុស្ស​ប្រុស​ឬ​ស្រី​ទេ អ្នក​គឺ​ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​ឆន្ទៈ ហើយ​មាន​គម្រោង​ជា​ច្រើន​ក្នុង​ជីវិត នាំ​ឲ្យ​រក​ពេល​គិត​ដល់​រឿង​ស្នេហា​សឹង​តែ​មិន​ចង់​បាន។

ដោយសារ​តែ​រឿង​ការងារ​និង​ផែនការណ៍​ជីវិត​ទាំង​អស់​នោះ​ហើយ ក៏​បាន​លេប​យក​នៅ​ពេលវេលា​និង​កម្លាំង​កាយ​ចិត្ត​របស់​អ្នក​ជា​ច្រើន នាំ​ឲ្យ​អស់​អារម្មណ៍​ក្នុង​ការ​បណ្តាក់​ទុក​លើ​រឿង​ស្នេហា។

C: អ្នក​នៅ​ដក់​ជាប់​ក្នុង​អតីតកាល

3

អតីតកាល​នៅ​តែ​លង​បន្លាច​អ្នក ហើយ​អ្នក​មិន​ទាន់​អាច​បំភ្លេច​ម្នាក់​នោះ​ចេញ​ពី​បេះដូង​របស់​អ្នក​បាន​ទេ។ មនុស្ស​ម្នាក់​នោះ​គេ​បាន​ចាកចេញ​ពី​អ្នក ដោយ​បាន​បន្សល់​ទុក​នូវ​អនុស្សាវរីយ៍​ជា​ច្រើន ទាំង​ល្អ​និង​អាក្រក់ ហេតុ​នេះ​ទើប​ធ្វើ​ឲ្យ​អ្នក​ពិបាក​នឹង​បើក​អារម្មណ៍​ទទួល​យក​អ្នក​ថ្មី។

D: អ្នក​ខ្លាច​ការ​ឈឺចាប់

4

ប្រហែល​ជា​អ្នក​ធ្លាប់​បាន​ឃើញ ឬ​ធ្លាប់​ស្ថិត​ក្នុង​បទពិសោធន៍​ឈឺចាប់​ណា​មួយ ដែល​គិត​ថា​វា​ក៏​អាច​នឹង​កើត​ឡើង​មក​លើ​អ្នក។ អ្នក​តែងតែ​គិត​ក្នុង​ចិត្ត​ជាប់​ជានិច្ច​ថា "ស្នេហា​គឺ​ជា​ការ​ឈឺចាប់"។

បែប​នេះ​ហើយ​វា​បាន​លង​បន្លាច​អារម្មណ៍​អ្នក ​នាំ​ឲ្យ​អ្នក​លែង​ហ៊ាន​ចូល​ក្បែរ​មនុស្ស​ដែល​អាច​បញ្ឆេះ​ភ្លើង​ស្នេហ៍ ពោល​ទំនាក់ទំនង​ណា​ក៏​ដោយ កៀក​នឹង​ចាប់ផ្តើម​ហើយ​ក៏​ត្រូវ​បញ្ចប់​ទៅ​វិញ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក