នៅជុំវិញពិភពលោកយើងនេះ មានការប្រើប្រាស់វប្បធម៌ ៣ ៨១៤ ផ្សេងពីគ្នា ដោយជាទូទៅប្រទេសនីមួយៗមានប្រពៃណី ទំនៀមទម្លាប់ខុសប្លែក ទៅតាមកេរដំណែលដូនតាដែលបានបន្សល់ទុក។
រឿងខ្លះក៏ត្រូវតែឲ្យយើងអនុវត្តតាម ព្រោះជឿថាអាចនាំសំណាង ហើយរឿងខ្លះគឺជាសកម្មភាពចម្លែកដែលយើងមិនធ្លាប់បានជួបប្រទះទាល់តែសោះ។ តាម Brightside យើងបង្ហាញរឿងរ៉ាវប្លែកៗនៅប្រទេសទាំង ៩៖
១) ទម្លាប់មុនបុណ្យ Easter នៅអាល្លឺម៉ង់
នៅយប់មុនដល់បុណ្យ Easter ប្រជាជននៅប្រទេសអាល្លឺម៉ង់គឺមានទម្លាប់ដុតគ្រោងភ្លើងសឹងតែគ្រប់តំបន់ទូទាំងប្រទេស ដោយនេះគេជឿថា វាជាស្វាគមន៍និទាឃៈរដូវ និងការបណ្ដេញវិញ្ញាណអាក្រក់នៃរដូវរងា។
នៅផ្នែកខ្លះទៀតភាគច្រើននៅប៉ែកខាងជើង គឺមានទាំងធ្វើកង់រទេះឈើដ៏ធំ យកមកដុតទៀតផង ដើម្បីធានាថានៅឆ្នាំហ្នឹង នឹងអាចប្រមូលផលបានច្រើន។
២) ការប្រើចង្កឹះនៅប្រទេសជប៉ុន
នៅប្រទេសទូទៅ ការប្រើចង្កឹះគឺជាតម្រូវការឯកជន ដោយវាអាចថាចាំបាច់ឬមិនចាំបាច់ស៊ីសងលើយើងខ្លួនឯងផ្ទាល់ទេ។ ប៉ុន្តែទម្លាប់នៅប្រទេសជប៉ុន នៅពេលអ្នកពិសាមីឬគុយទាវ ចាំបាច់ត្រូវតែប្រើចង្កឹះមិនអ៊ីចឹងទេគេចាត់ទុកថា យើងឈ្លើយហើយ។
៣) ការដាក់កាក់ចូលនៅប្រទេសបូលីវី
នៅប្រទេសបូលីវី អ្នកចម្អិននំមានទម្លាប់ស្វាគមន៍ឆ្នាំថ្មី ដោយដាក់កាក់ចូលទៅក្នុងនំ ដោយគេជឿថា កាក់នោះនឹងនាំសំណាងដល់អ្នករាល់គ្នាសម្រាប់ឆ្នាំថ្មីខាងមុខ។
៤) បោះធ្មេញនៅប្រទេសក្រិក
ទម្លាប់នេះគឺកើតឡើងដំបូងបង្អស់នៅប្រទេសក្រិក ដោយនៅពេលក្មេងបាក់ធ្មេញ គឺត្រូវយកធ្មេញនោះទៅបោះឡើងលើដំបូងផ្ទះ ទោះបោះដល់មិនដល់ក្តី ក៏ត្រូវបោះទៅផ្នែកខាងលើនោះដែរ។ គេជឿថា ធ្វើបែបហ្នឹងនាំឲ្យថ្មីធ្មេញដែលនឹងដោះមក វាមានភាពរឹងមាំ ហើយសុខភាពល្អ។
៥) ការគប់ប៉េងប៉ោះនៅប្រទេសអេស្ប៉ាញ
La Tomatina គឺជាពិធីបុណ្យមួយ ដែលគេយកប៉េងប៉ោះមកគប់ទៅលើគ្នា ដោយវាមានអាយុកាលតាំងពីឆ្នាំ ១៩៤៥ ហើយប្រព្រឹត្តិទៅរៀងរាល់ថ្ងៃពុធ សប្តាហ៍ចុងក្រោយនៃខែសីហា។
ទោះជាយ៉ាងណាក្នុងការប្រព្រឹត្តិពិធីបុណ្យនេះ ក៏មានច្បាប់មួយចំនួន ដោយមិនឲ្យលេងខ្លាំងៗពេក ហើយត្រូវគោរពសិទ្ធអ្នកដទៃផងដែរ។ វាតំណាងឲ្យគ្រាដែលប្រទេសនេះធ្លាក់ក្នុងសង្គ្រាម ខ្វះស្បៀងអាហារបរិភោគ។
៦) ការ៉េមត្រូវប៉ាន់នៅខែត្រជាក់ក្នុងប្រទេសម៉ុងហ្គោលី
យើងទម្លាប់ទទួលទានការ៉េមនៅខែក្តៅ តែនៅប្រទេសម៉ុងហ្គោលី ពួកគេចូលចិត្តទទួលទានការ៉េមនៅខែត្រជាក់វិញ។ ដោយជាទូទៅការ៉េមដែលគេលក់នោះ សឹងតែមិនចាំបាច់ប្រើទូក្លាហ្សេផង ព្រោះសីតុណ្ហភាពអាចទាបដល់ -៣០ អង្សាសេក៏មាន។
៧) ការជ្រើសរើសជោគវាសនាផ្ទាល់ខ្លួននៅកូរ៉េខាងត្បូង
មានទំនៀមទម្លាប់មួយនៅកូរ៉េខាងត្បូងគេឲ្យឈ្មោះថា "doljabi" ដែលសម្រាប់ក្មេងគម្រប់ខួបអាយុ ១ ខួប គឺម្តាយឪពុកបានដាក់របស់មួយចំនួននៅខាងមុខ ដូចជាសៀវភៅ លុយ និងជក់ជាដើម ហើយចង់ដឹងថាក្មេងនោះនឹងជ្រើសរើសយកអ្វី ដោយវាអាចនឹងលាតត្រដាងពីអនាគតរបស់ពួកគេបាន។
ឧទាហរណ៍៖ ប្រសិនក្មេងជ្រើសរើសលុយនោះពួកគេនឹងក្លាយជាអ្នកមាន ហើយប្រសិនជ្រើសរើសសៀវភៅ នោះពួកគេនឹងឆ្លាត រៀនអ្វីក៏ឆាប់ចាប់បាននិងមានការចងចាំខ្ពស់។
៨) លោតពីលើកៅអីនៅប្រទេសដាណឺម៉ាក
វប្បធម៌នៅប្រទេសដាណឺម៉ាក ពេលជិតដល់ពិធីបុណ្យចូលឆ្នាំថ្មី មុនឈានចូលយប់រំលងអាធ្រាត្រមនុស្សគ្រប់គ្នានឹងឡើងលើកៅអីហើយលោតចុះមក ព្រោះជឿថា វានឹងបណ្តេញសំណាងអាក្រក់ទាំងឡាយចេញពីជីវិត។
៩) កាត់សក់តែម្តងគត់ក្នុងមួយជីវិតនៅប្រទេសចិន
Huangluo Red Yao គឺជាភូមិមួយនៅប្រទេសចិន ហើយគេសម្គាល់ភូមិនោះដោយមើលឃើញមនុស្សស្រីដែលមានសក់វែងជាងគេបំផុតក្នុងលោក។ ពួកនាងតែងតែទុកសក់រហូតដល់រុំជុំវិញខ្លួនបានក៏មាន ហើយជាមធ្យមសក់របស់ស្រីៗនៅទីនោះគឺប្រវែង ១ ម៉ែត្រ។
ស្រ្តីទាំងនោះជឿថា ទុកសក់ឲ្យដុះវែងបែបហ្នឹង ព្រោះដើម្បីមានអាយុវែង ហើយពួកគេកាត់វាតែម្តងគត់នៅពេលមានអាយុ ១៨ ឆ្នាំ ដែលជាសញ្ញាបង្ហាញថាក្មេងស្រីនោះត្រៀមខ្លួនរៀបការហើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក