៥ចំណុចធំៗ ដែលមនុស្សស្រីចង់បានបំផុត ពីដៃគូជីវិតរបស់នាង

នៅពេលមានស្នេហា ប្រហែលជាមនុស្សជាច្រើននឹងគិតថា អ្វីដែលស្ត្រីចង់បានបំផុត គឺត្រូវរកខ្លួនឯងនូវស្ថិរភាពផ្នែកហិរញ្ញវត្ថុ ពីដៃគូរបស់នាង ប៉ុន្តែយោងតាមអ្នកជំនាញបានឱ្យដឹងថា ត្រឹមរឿងលុយកាក់ នៅតែមិនទាន់គ្រប់គ្រាន់។ ដូច្នេះតើស្ត្រីរំពឹងអ្វីទៀតពីដៃគូរបស់ពួកគេ?

តាមរយៈការស្រាវជ្រាវ លោក Peter Jonason (សាកលវិទ្យាល័យវេស្ទើនស៊ីដនីប្រទេសអូស្ត្រាលី) និងជាអ្នកជំនាញខាងអាពាហ៍ពិពាហ៍និ ងគ្រួសារ (សហរដ្ឋអាមេរិក) បានសន្និដ្ឋានថា លើសពីលុយ ស្ត្រីក៏ចង់ឱ្យមនុស្សជាទីស្រលាញ់របស់ពួកគេ បានផ្លាស់ប្តូរគុណសម្បត្តិមួយចំនួនដូចខាងក្រោមនេះផងដែរ។

១. ចេះរកលុយ

Ff670a10f204bb6b86bfac9c017d3fb0

យើងច្រើនតែឮដូច្នេះ ដរាបណាមនុស្សពីរនាក់ស្រឡាញ់គ្នាដោយស្មោះត្រង់ ទោះនៅផ្ទះខ្ទម លំបាកយ៉ាងណា​ក៏សប្បាយចិត្តដែរ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ វាហាក់ដូចជាសព្វថ្ងៃនេះ តម្លៃរបស់បុរសស្ទើរតែមិនអាចបំបែកចេញពីតម្លៃនៃជីវិត ដែលគាត់អាចផ្តល់ឱ្យដៃគូរបស់គាត់បាន។ ហើយបើនិយាយឱ្យជាក់ស្តែង ស្ត្រីភាគច្រើនចង់ផ្សារភ្ជាប់ជាមួយស្វាមីដែលតែងតែមានសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ ហើយជាការពិត ដែលអាចធានាបាននូវជីវិតសុខស្រួលពេញមួយជីវិតទៅថ្ងៃមុខ។

ប៉ុន្តែពេលខ្លះ អ្វីដែលស្ត្រីត្រូវការមិនចាំបាច់ជាលុយទេ តែជាបុរសដែលមានទេពកោសល្យ និងចេះរកលុយ។ តាមរយៈការស្រាវជ្រាវ លោក Peter Jonason (សាកលវិទ្យាល័យវេស្ទើនស៊ីដនីប្រទេសអូស្ត្រាលី) បានសន្និដ្ឋានថា “ ស្ត្រីភាគច្រើនកោតសរសើរ ហើយនឹងងាយស្រឡាញ់បុរសដែលអាចរកលុយបានច្រើនដោយសមត្ថភាពខ្លួនឯងផ្ទាល់ មិនមែនមានលុយព្រោះតែជារបស់ឪពុកម្ដាយនោះឡើយ ។

ដើម្បីឈានដល់ការសន្និដ្ឋាននេះ លោក Peter Jonason បានធ្វើការស្ទាបស្ទង់ និងសិក្សាលើស្ត្រីជាង ១០០ នាក់ដោយស្ម័គ្រចិត្ត ដើម្បីចូលរួមលទ្ធផលបានបង្ហាញថា ស្ត្រីជាច្រើនបានជ្រើសរើសស្រឡាញ់បុរសដែលចេះរកលុយ (រហូតដល់ ៩០%) ជាជាងចង់ទៅរកបុរសដែលជាអ្នកមានស្រាប់ ឬមានលុយដោយសារតែទ្រព្យ កេរ្តិ៍របស់ឪពុកម្ដាយ ឬវង្សត្រកូល។

២. ការពារ និងមើលថែនាង

F4e547e9bd3907df17bb276c906760c4

បើនិយាយចំពោះពាក្យថាស្ត្រី គឺរមែងមានភាពទន់ជ្រាយ ទន់ខ្សោយពីធម្មជាតិមកហើយ ដូច្នេះវាមិនពិបាកយល់ទេ នៅពេលដែលស្ត្រីភាគច្រើនចង់ឱ្យដៃគូរបស់នាងមានស្មារឹងមាំ ដើម្បីមើលថែ​ និងការពារនាង។ ស្ត្រីចង់ឱ្យបុរសនៃជីវិតរបស់ពួកគេ ពិតជារឹងមាំ ហើយតែងតែនាំមកនូវអារម្មណ៍សុវត្ថិភាពដល់ពួកគេ។

ជាពិសេស នេះក៏រួមបញ្ចូលទាំងការប្រព្រឹត្ត ការយកចិត្តទុកដាក់ បិទបាំង និងថែរក្សាពីដៃគូផងដែរ។ និយាយអំពីរឿងនេះ អ្នកជំនាញខាងអាពាហ៍ពិពាហ៍ និងក្រុមគ្រួសារលោក Degges-White បានបន្ថែមទៀតថា "ស្ត្រីភាគច្រើនទំនងជាត្រូវបានទាក់ទាញដោយយបុរសដែលតែងតែយកចិត្តទុកដាក់ មើលថែ ការពារ និងគោរពចំពោះនាង ជាងបុរសដែលមានភាពសោះកក្រោះ ឬចាំតែពឹងផ្អែកលើនាងវិញ"។

៣. ចេះខិតខំ តស៊ូ ប្រឹងប្រែង

4086f3fbb74db047a7162dd3c44a1b55

ការតស៊ូ គឺមានន័យថា បុរសត្រូវតែមានភាពខ្ជាប់ខ្ជួនក្នុងគ្រប់បញ្ហាជាមួយស្ត្រី ទាំងនៅកន្លែងធ្វើការ និងជម្លោះដែលកើតឡើងក្នុងជីវិតប្រចាំថ្ងៃ។ ឧទាហរណ៍ ស្ត្រីភាគច្រើនកម្រនិយាយដោយផ្ទាល់នូវអ្វីដែលពួកគេចង់និយាយណាស់ ដូច្នេះដើម្បីយល់ពីអ្វីដែលនាងចង់បាន នោះសុភាពបុរសត្រូវដឹងពីរបៀបអត់ធ្មត់ និងមានការតស៊ូជាក់លាក់ជាមួយនឹងនាង។

ជារឿយៗ មនុស្សច្រើននិយាយថា "ក្មេងស្រីតែងតែនិយាយថាទេទេ ... " ដូច្នេះអ្នកមិនគួរ "ឆោតល្ងង់" ធ្វើតាមពាក្យរបស់នាងនោះឡើយ។ ឧទាហរណ៍ ទោះបីជានាងនិយាយ ឬដេញឱ្យអ្នកចេញទៅ ក៏ដោយ សូមកុំប្រញាប់ធ្វើតាមនាង ហើយចាកចេញភ្លាមៗ។ ផ្ទុយទៅវិញ ពាក្យដែលនាងនិយាយ គឺច្រើនតែមានន័យផ្ទុយ ហើយចង់ឱ្យអ្នកនៅអត់ធ្មត់ និងធ្វើចិត្តឱ្យធ្ងន់ចំពោះនាង លួងនាង និងនៅស្ងៀមៗចាំស្ដាប់នាងរអ៊ូរទាំ។

៤. ស្មោះត្រង់ចំពោះនាង មានតែនាងម្នាក់ដែលអ្នកស្រឡាញ់

Ae8560461bd8bd15ebe6cfed1fb9a712

នៅពេលមានស្នេហា ស្ត្រីភាគច្រើនចង់ក្លាយជាលេខ ១ និងជាមនុស្សសំខាន់បំផុតនៅក្នុងក្រសែភ្នែករបស់ដៃគូ។ ហើយមានតែរឿងនោះទេ ដែលអាចនាំឱ្យអ្នកមានទំនុកចិត្តជាក់លាក់ ថាអ្នកនឹងមិនបាត់បង់នាងឡើយ។

ដូច្នេះសុភាពបុរសសូមយកចិត្តទុកដាក់បន្ថែមទៀត ចំពោះដៃគូរបស់អ្នក។ ស្តាប់ដៃគូរបស់អ្នក ដើម្បីឱ្យនាងមានអារម្មណ៍សំខាន់ ចែករំលែកជាមួយនាងច្រើនជាងការគ្រាន់តែផ្តល់លុយ និងនិយាយថា "ទិញតាមអ្វីដែលអ្នកពេញចិត្ត"។ កត្តាទាំងអស់នេះ ទោះបីជាវាគ្រាន់តែជាសកម្មភាពតូចតាចក៏ដោយ ប៉ុន្តែក៏អាចធ្វើឱ្យនាងមានអារម្មណ៍ថានាងមិនមែនជាអ្នកដទៃ ហើយអ្នកតែងតែនៅក្បែរនាងជានិច្ច តែងតែជួយ និងគោរពដល់នាងជាមនុស្សដំបូងសម្រាប់អ្នក។

៥. គោរព និងឱ្យតម្លៃចំពោះនាង

De396117771130d786004ded815f0fd4

អ្នកចិត្តសាស្រ្តនិយាយថា“ មិនថាទំនាក់ទំនងល្អណាមួយទេ ត្រូវតែបង្កើតឡើងលើគុណសម្បត្ដិជាមូលដ្ឋានខ្លះៗ ហើយចរិតបុគ្គលិកលក្ខណៈ ដែលមនុស្សស្រីស្វែងរកចំពោះមនុស្សដែលពួកគេចង់បាន។ នាងនឹងចំណាយពេលពេញមួយជីវិតរបស់នាង ជាបញ្ហាសំខាន់ ដូច្នេះបន្ថែមលើចរិតទាំងបួន ខាងលើគុណតម្លៃដូចខាងក្រោមរបស់សុភាពបុរស ក៏ជាអ្វីដែលស្ត្រីភាគច្រើនចង់បានពីមនុស្សជាទីស្រឡាញ់របស់ពួកគេផងដែរ ៖

- ភាពជឿជាក់ ៖ ជាការពិតណាស់ បុរសម្នាក់ដែលតែងតែជឿជាក់លើខ្លួនឯង ដឹងថាគាត់ជាអ្នកណា និងអ្វីដែលគាត់ចង់បាន ... នឹងទាក់ទាញមនុស្សស្រី ច្រើនជាងសុភាពបុរសដែលទន់ជ្រាយ ងាយប៉បង់ និងគ្មានគោលដៅជាក់លាក់ក្នុងជីវិត។

- គួរឱ្យទុកចិត្ត ៖ ស្ត្រីភាគច្រើននឹងត្រូវបានទាក់ទាញដោយយបុរសដែលគួរឱ្យទុកចិត្ត និងស្មោះត្រង់នៅជុំវិញពួកគេ។ អ្នកជំនាញខាងអាពាហ៍ពិពាហ៍ក្នុងគ្រួសារ Degges-White បន្ថែមថា “ ស្ត្រីតែងតែដឹងថា ប្រសិនបើនាងចង់មានទំនាក់ទំនងយូរអង្វែង នាងអាចពឹងផ្អែកលើបុរសនៃជីវិតរបស់នាង ហើយគាត់ក៏អាចពឹងផ្អែកលើនាងបានដែរ ហើយជាការពិតវាមិនអាចទៅរួចទេ ជាមួយបុរសដែលមិនអាចជឿទុកចិត្តបាននោះ។

6aa45cc93c9b601df5fb2c0155ef8dd6

- ភាពសុចរិត ៖ ក្រៅពីទំនាក់ទំនងផ្សេងទៀតដូចជា ការងារជំនួញ

ភាពសុចរិតតែងតែមាននៅក្នុងទំនាក់ទំនងស្នេហាដូចគ្នាដែរ។

- វណ្ណៈខ្ពស់ ៖ ជាការពិតណាស់ មនុស្សស្រីភាគច្រើនត្រូវបានគេចាប់អារម្មណ៍ចំពោះបុរសម្នាក់ ដែលរស់នៅប្រកបដោយភាពថ្លៃថ្នូរ ចេះអាណិតអាសូរ និងចេះយល់ចិត្តជាងមនុស្សដែលចេះតែស្គាល់ខ្លួនឯង អាត្មានិយម គ្មានចរិតល្អ គ្មានភាពថ្លៃថ្នូរក្នុងខ្លួន។

- ការគោរព ៖ នៅចុងបញ្ចប់ ការគោរពគឺជាកត្ដាសំខាន់មួយក្នុងការជួយឱ្យទំនាក់ទំនងមានការអភិវឌ្ឍន៍កាន់តែល្អ។ នៅពេលដែលស្ត្រីមានអារម្មណ៍ថានាងមិនទទួលបានការគោរព ឬការពារនាង នោះទំនាក់ទំនងអាចនឹងបញ្ចប់យ៉ាងឆាប់រហ័ស។ ហើយជាការពិតស្ត្រីទំនងជាត្រូវបានគេទាក់ទាញដោយបុរស ដែលតែងតែផ្តល់ការគោរពដល់នាង ផ្ដល់អារម្មណ៍សុវត្ថិភាព និងរបស់ដែលនាងសមនឹងទទួលបាន។

ជាការប្រសើរណាស់សម្រាប់ស្ត្រីភាគច្រើន បុរសដែលមានឧត្តមគតិនៅក្នុងភ្នែករបស់ពួកគេ មិនមែនជាមនុស្សម្នាក់ដែលមានទ្រព្យសម្បត្ដិច្រើន ឬមានរូបរាងស្រស់សង្ហានោះឡើយ។ ពេលខ្លះគ្រាន់តែបង្រួបបង្រួមខ្លួនឯងនូវគុណសម្បត្តិតូចៗដូចខាងលើ សុភាពបុរសក៏អាចក្លាយជា“ មនុស្សក្នុងសុបិន” នារីល្អៗជាច្រើនផងដែរ៕

ប្រភព ៖ Bestie / ប្រែសម្រួល ៖ ​Knongsrok