កាលពីឆ្នាំ ១៨៦៣ ដល់ ឆ្នាំ ១៩៥៣ មានរយៈពេល ១០០ឆ្នាំហើយ ដែលប្រទេសកម្ពុជា គឺស្ថិតនៅក្រោមអាណាព្យាបាលបារាំង ដែលជាការគ្រប់គ្រងផ្នែកមួយនៃ អាណានិគមបារាំងនៅឥណ្ឌូចិន។ នៅក្នុងសម័យនោះប្រជាជនខ្មែរគឺមិនទាន់មានភាពជឿនលឿននៅឡើយទេ ដោយប្រជាជននៅរស់នៅបែបស្រុកស្រែចំការ ឯអគារខ្ពស់ៗទាន់សម័យក៏មិនទាន់មាន។
បើទោះបីជាជីវភាពប្រជាជនខ្មែរនៅសម័យនោះមិនទាន់មានការរីកចម្រើន ដែលយើងមិនអាចដឹងបានរយៈភស្តុតាងនានា តែដោយសម័យនោះជនជាតិបារាំងបានហូរចូលមកគ្រប់គ្រងប្រទេសកម្ពុជានាំយកភាពជឿនលឿនទាំងការស្លៀកពាក់ និងឧបករណ៍ទាន់សម័យ ក៏មានជនជាតិបារាំងបានធ្វើការផ្តិតរូបភាពប្រជាជនខ្មែរនៅក្នុងសម័យនោះទុកជាឯកសាររបស់ប្រទេសគេផងដែរ។
នៅក្នុងនោះរូបភាព ជីវភាពប្រជាជនខ្មែរនៅក្នុងអំឡុងឆ្នាំ ១៨៩៥ ដល់ ១៨៩៦ [ព.ស ២៤៣៨ ដល់ ២៤៣៩] ត្រូវបានថតដោយជនជាតិបារាំង André Salles នៅក្នុងសម័យនោះ ធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងនូវទិដ្ឋភាពពិតៗសម័យនោះ។
ដូច្នេះដើម្បីជ្រាបច្បាស់ សូមទស្សនារូបភាពជីវភាពប្រជាជនខ្មែរនៅក្នុងអំឡុងឆ្នាំ ១៨៩៥ ដល់ ១៨៩៦ ដូចខាងក្រោមនេះ ៖
ប្រភពរូបភាព៖ Wisuwat Buroot
ថតដោយជនជាតិបារាំង៖ André Salles