បុកល្ហុង គឺជាអាហារសម្រន់ដ៏មានរសជាតិឆ្ងាញ់ពិសា និងជាទីពេញនិយមរបស់យុវវ័យសម័យនេះដែលមានបើកដំណើរការច្រើនស្អេកស្កះ តែបើស្វែងរកបុកល្ហុងដែលមានទីតាំងសមរម្យតុបតែងស្រស់ស្អាតប្លែកភ្នែកពិតជាមិនមានច្រើននោះឡើយ។
ថ្ងៃនេះ «ក្នុងស្រុក » សូមណែនាំហាងបុកល្ហុងដែលកំពុងតែល្បីពេញហ្វេសប៊ុកមួយកន្លែងរហូតមានការស៊ែរបន្តគ្នាព្រោងព្រាត ថាជាហាងបុកល្ហុងដែលមានរសជាតិឆ្ងាញ់ ពិសេសការតុបតែងហាងស្រស់ស្អាតប្លែកនោះគឺ ហាង « តុងតុងបុកអស់ស្ទះ » ។
« តុងតុងបុកអស់ស្ទះ » គឺជាហាងដែលទើបតែបើកដំណើរការសាកល្បង ជាមួយនឹងមុខម្ហូបឆ្ងាញ់ៗ និងងទីកន្លែងអង្គុយលេងស្រស់ស្អាត អាចថតរូបលេងប្លែកៗទុកជាអនុស្សាវរីយ៍ ចំណែកឯតម្លៃវិញថោកសមរម្យថែមទៀតផង។
គួរឱ្យដឹងផងដែរថា « តុងតុងបុកអស់ស្ទះ » មានទីតាំងនៅ ផ្លូវលេខ 304 កែង 105 ក្រោយសាលា យុគគន្ធរ ឬអាចទំនាក់ទំនងសាកសួរបន្ថែមតាមរយៈលេខទូរស័ព្ទ 070 700057 / 067 999994 ៕
អត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព និងអត្ថបទ៖ Liny Bi