ភោជនីយដ្ឋានថ្នាក់ជាតិ លីព័រឡាង នៃសៀងហៃ បង្កើតឡើងក្រោយអនុស្សាវរីយ៍នៃព្រះវត្តមាន ព្រះមហាក្សត្រខ្មែរ

អង្គព្រះមហាក្សត្រខ្មែរយើង មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងប្រទេសចិនរាប់សិបឆ្នាមកហើយ រហូតមានកន្លែងល្បីៗជាច្រើនសុទ្ធតែមានស្នាមអនុស្សាវរីយ៍នូវអង្គមហាក្សត្រខ្មែរយើងជាពិសេសព្រះរាជវត្តមាននៃព្រះមហាវីរក្សត្រ ព្រះបាទនរោត្តម សីហនុ។ យ៉ាងណាមិញគួរជារឿងមោទកភាពបំផុតនោះ ភោជនីយដ្ឋានល្បីថ្នាក់ជាតិមួយនៃក្រុងសៀងហៃ ក៏ត្រូវបានបង្កើតឡើងក្រោយព្រះរាជវត្តមានរបស់ មហាវីរក្សត្រយាងមកសោយ កាលពី ៤៨ឆ្នាំកន្លងផុតទៅ។

161447254_265531581860896_8612253910507020481_o

162725334_264836498597071_3732444143793303633_o

តាមរយៈគណនីហ្វេសប៊ុកផេកជាផ្លូវការ របស់ ព្រះមរមរាជវាំង បានឱ្យដឹងថា៖ នាវេលាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នាឧទ្យានយូដ៏ល្បឺល្បាញនាទីក្រុងសៀងហៃ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងសោយព្រះក្រយាថ្ងៃត្រង់ នាភោជនីយដ្ឋានពិសេសថ្នាក់ជាតិ លីព័រឡាង Lu Po Liang ដែលជាអគារប្រវត្តិសាស្រ្តបង្កប់ទៅដោយអនុស្សាវរីយ៍យ៉ាងជ្រាលជ្រៅ នៃព្រះមហាក្សត្រខ្មែរ ។

162033260_264836478597073_4432225137273438856_n

162288880_264836565263731_6351840656643895690_o

ភោជនីយដ្ឋានពិសេសថ្នាក់ជាតិ លីព័រឡាង Lu Po Liang ក្នុងឧទ្យានយូ ត្រូវបានចាប់បង្កើតឡើងក្រោយព្រះរាជដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្ត នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៧៣ ។

162112362_264836548597066_4629447602191411599_o

161937014_264836665263721_151977956361361145_o

ដើម្បីជាកិច្ចស្វាគមន៍ចំពោះព្រះរាជដំណើរទស្សនកិច្ចដ៏ឧត្តុង្គឧត្តមនាពេលនោះ ថ្នាក់ដឹកនាំកំពូលទីក្រុងសៀងហៃបានប្រកាសស្វែងរក និងជ្រើសរើសនូវចុងភៅដ៏ចំណានៗដើម្បីរៀបចំថ្វាយជាពិសេសនូវព្រះស្ងោយដ៏ល្បីៗរបស់ទីក្រុងសៀងហៃថ្វាយ ព្រះអង្គទាំងទ្វេ ។ ជាលទ្ធផលព្រះស្ងោយចំនួន ១៤មុខ ត្រូវបានចម្អិនឡើងដោយចុងភៅដ៏ល្បីល្បាញនៃទីក្រុងសៀហៃ ដើម្បីថ្វាយព្រះអង្គទាំងទ្វេសោយ នាឧទ្យានយូ ។ នៅវេលាយប់ថ្ងៃដដែលនោះ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជឱង្ការថា «ខ្ញុំសង្ឃឹមថានៅថ្ងៃស្អែកមុនម៉ោង១០ព្រឹក សូមរៀបចំមុខម្ហូបដដែលនេះ ក្នុងមួយមុខចំនួន២ចាន សម្រាប់អាហារថ្ងៃត្រង់របស់ខ្ញុំ» ដែលនេះបានធ្វើឲ្យក្រុមចុងភៅដ៏ចំណានៗប្រចាំទីក្រុងសៀងហៃ មានសេចក្តីរំភើបរីករាយ និងត្រេកអរយ៉ាងខ្លាំង ព្រោះបានបង្ហាញយ៉ាងច្បាស់ថា ព្រះមហាក្សត្រកម្ពុជា គឺសម្តេចព្រះ នរោត្តម សីហនុ សព្វព្រះរាជហឫទ័យយ៉ាងខ្លាំងចំពោះស្នាដៃចម្អិនម្ហូបរបស់ពួកគេ ចំណែកឯរឿងនិទានដ៏ល្បីមួយគឺ រឿង "ពិធីជប់លៀងតូចមួយនៅលើពិភពលោក" មានប្រភពមកពិព្រឹត្តិការណ៍ខាងលើនេះឯង។

162103971_264836668597054_185760811584715705_o

162116053_264836598597061_1011619282580205587_o

162521704_264836515263736_7508760938801903622_o

162614101_264836675263720_4104753118100281045_o

នៅក្នុងពេលនោះឧទ្យានយូ ពុំទាន់មានភោជនីយដ្ឋានពិសេសណាមួយសម្រាប់បង្អួតនូវរសជាតិដ៏ពិសេសនៃម្ហូបរបស់ទីក្រុងសៀងហៃនោះឡើយ ហើយដើម្បីជាកិច្ចងាយស្រួលសម្រាប់ការរៀបចំថ្វាយព្រះរាជបដិសណ្ឋារកិច្ចស្វាគមន៍ចំពោះព្រះរាជដំណើររបស់ព្រះអង្គ នាឱកាសក្រោយទៀត ទើបនៅក្នុងឆ្នាំ ១៩៧៩ ចុងភៅមួយក្រុមដែលបានចម្អិនព្រះស្ងោយទាំង១៤មុខនោះថ្វាយព្រះអង្គ បានផ្តួចផ្តើមគ្នាបង្កើតឡើងនូវភោជនីយដ្ឋានពិសេសថ្នាក់ជាតិ លីព័រឡាង Lu Po Liang នេះឡើង ហើយព្រះស្ងោយទាំង១៤មុខនោះ ត្រូវបានចារឹកលើផ្លាកពណ៌មាស តាំងបង្ហាញជាសាធារណៈដែលជាមុខម្ហូបយ៉ាងពិសេសប្រចាំភោជនីយដ្ឋាន ចំណែកឯព្រះបរមឆាយាលក្ខណ៍ទាំងឡាយនៃ ព្រះករុណា ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក៏ត្រូវបានតាំងបង្ហាញអមដោយប្រវត្តិសង្ខេបនៃដើមកំណើតភោជនីយដ្ឋានដ៏ពិសេសនេះ និងបន្ទប់ដែលព្រះអង្គទាំងទ្វេ ស្តេចយាងមកសោយព្រះស្ងោយនាឆ្នាំ ១៩៧៣ ត្រូវបានរៀបចំជាបន្ទប់ដ៏ពិសេសប្រចាំភោជនីយដ្ឋានដែលត្រូវបានប្រសិទ្ធនាមថា បន្ទប់ «១៩៧៣»

ប្រភព៖ Royal du Cambodge

162016982_264836578597063_8954975168725171098_o

162195281_264836448597076_1326134918903375396_n

162601168_264836481930406_4147721791225280146_n

162423912_264836558597065_1115265538258534261_o

162729121_264836501930404_6222539860765780763_n