របបប្រហាររបបយោធា របស់ភូមា ហាក់មានសភាពក្តៅគគុកជាខ្លាំង ដោយក្នុងនោះប្រជាជនភូមា បានចេញមុខធ្វើបាតុកម្ម ធ្វើការតវ៉ា រហូតយោធាចាត់វិធានការក្តៅចាត់ការក្រុមបាតុករដែលជាប្រជាជនស្លូតត្រង់គ្មានអាវុទ្ធ។
យ៉ាងណាមិញការបង្ក្រាបបាតុករដោយអំពើហិង្សា បានធ្វើឱ្យប្រជាជនដែលស្វែងរកប្រជាធិបតេយ្យបានស្លាប់បាត់ បង់ ជីវិត ជាបន្តបន្ទាប់គួរឱ្យសង្វេក ដោយក្នុងនោះយុវជនជាច្រើន បាន បូជា ជីវិត ក្នុងការបង្ក្រាបពីយោធាគួរឱ្យសង្វេក ដែលគេហៅថាជាការលះបង់ ជីវិត ដើម្បី ជាតិ មាតុភូមិ។
តែអ្វីដែលគួរឱ្យសង្វេកទៅទៀតនោះ គូស្នហេ៍មួយគូបានព្រាត់ប្រាស់គ្នាយ៉ាងក្តុកក្តួលព្រោះតែការប្រើហិង្សារពីក្រុមយោធា ដោយយុវជនម្នាក់បានស្លាប់ក្រោមការបង្ក្រាបដ៏សាហាវឃោឃៅរបស់ពួកយោធា ។ សង្សាររបស់បុរសដែលលះបង់ជីវិត ក៏បានមកមើលមុខសព ហើយនិយាយទាំងទឹកភ្នែកថា ៖ « ស្នេហាពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្ស តែនាងខ្ញុំពិតជាមានមោទនភាពណាស់ដែលបានស្រលាញ់គាត់និងមានគាត់ជាសង្សា ព្រោះគាត់ក្លាហានហ៊ានបូជាជីវិតដើម្បីជាតិមាតុភូមិយើង ខ្ញុំមានកាសោកស្តាយមែនពិតគឺមិនចង់អោយគាត់ចាកចោលខ្ញុំទៅបែបនេះទេ ។
តែខ្ញុំគឺស្រ្តីដែលមានមោទកភាពបំផុតលើលោកនេះ ព្រោះនាងខ្ញុំមានវីរបុរសម្នាក់ជាសង្សាដោយមិនបានដឹងខ្លួនខ្ញុំនិងមិនកំសាកសំងំអង្គុយមើលឈាមពលរដ្ឋភូមាហូរឡើយ ខ្ញុំនិងចេញតវ៉ាប្រឆាំងពួក បិសាច ស្រេក ឃ្លាន អំណាច ដោយយកវីរភាពសង្សាបណ្តូលចិតជាគំរូ គាត់ហ៊ានបូជាជីវិតដើម្បីជាតិមិនស្តាយស្នេហា នាងខ្ញុំក៏ហានបូជាសង្ខាដើម្បីសេរីភាពយូរអង្វែងរបស់ជាតិមីយ៉ាន់ម៉ាមួយនេះបានដែរ ខ្ញុំមិនខ្លាចការបាញ់សម្លាប់ពីពួកបីសាចទេ ...អូនសប្បាយចិត្តដែលអូនមានសង្សាម្នាក់ដ៏ក្លាហាន អូនមានមោទកភាពណាស់ សូមវិញ្ញាណខណ្ឌប្រុសកំពូលចិត្តស្ថិតក្នុងទីឋាន្តដ៏សុខចុះ »។
ក្រោយពីដឹងលឺពីរឿងរ៉ាវស្នេហាប្តូរផ្តាច់ដោយគិតពីជាតិជាធំបែបនេះ ធ្វើឱ្យមហាជនភូមា និងប្រជាជនជាច្រើននៅបណ្តាប្រទេសដទៃ មានចិត្តអាណិតសង្វេកគូស្នេហ៍នេះជាខ្លាំង ជាពិសេសក៏នាំគ្នាថ្កោលទោសរបបផ្តាច់ការ និងទាមទារឱ្យអន្តរជាតិជួយធញវើអន្តរាគមន៍នៃអំពើរបស់យោធាភូមាផងដែរ៕