សម្រាប់នារីៗគ្នាយើង តើអ្នកមានទំហំតូចនៅផ្នែកទាំង ៣ ខាងក្រោមនេះដែរឬទេ? បើមាននោះ មានន័យថាអ្នកជាមនុស្សស្រីមានអាយុវែង និងនាំផលល្អជាច្រើនសម្រាប់ជីវិត៖
៣) ទ្រូងតូច
អ្នកខ្លះប្រាថ្នាចង់បានផ្នែកដើមទ្រូងធំ ដោយគិតថា អាចទាក់ទាញភ្នែកមនុស្សជុំវិញខ្លួន ប៉ុន្តែអ្នកត្រូវដឹងថា ដើមទ្រូងតូច នេះជាសញ្ញាល្អចំពោះសុខភាពទៅវិញទេ។ មិនមែនលើកទឹកចិត្តទេណា តែវាជាការពិត ដោយតាមការស្រាវជ្រាវមនុស្សដែលមានដើមទ្រូងធំគឺរមែងមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅរកជំងឺឆ្អឹងខ្នង ជំងឺឈឺចាប់ផ្នែកចង្កេះ ជាងអ្នកដែលមានដើមទ្រូងតូច។
លើសពីនេះអ្នកដែលមានផ្នែកនោះធំពេក នៅពេលដែលវាខូចទ្រង់ទ្រាយទៅតាមអាយុកាលគឺពិតជាអាក្រក់មើលខ្លាំងណាស់ តែបើនារីថ្នល់ជាតិវិញ មើលទៅគឺស្អាតបែប Sexy ម្យ៉ាង ហើយទោះវ័យរាងចំណាស់បន្តិចក៏មិនអីដែរ។
២) ពោះតូច
នារីដែលមិនដុះក្បាលពោះ ហើយមានផ្នែកពោះទំហំតូច មានន័យថាមានផ្ទុកជាតិខ្លាញ់និងកូឡេស្តេរ៉ុលទាប នាំឲ្យហានិភ័យនៃការកើតជំងឺបេះដូងក៏ទាបផងដែរ។
ខ្លាញ់ក្បាលពោះអាចកើតចេញពី រាងកាយមិនសូវសកម្ម អង្គុយយូរ ហើយយូរៗទៅនាំឲ្យបង្កចេញជាជាតិពុលនៅក្នុងពោះវៀនថែមទៀត។ ជាងនេះក៏នាំឲ្យអ្នកឆាប់អស់កម្លាំង បេះដូងរីកធំ ហើយដង្ហើមខ្លី។ ដូច្នេះក្បាលពោះរាបស្មើ ឬទំហំតូច មិនត្រឹមតែជួយឲ្យមើលទៅឃើញថាមានរាងស្អាតប៉ុណ្ណោះទេ តែក៏ជាសញ្ញាបង្ហាញពីសុខភាពល្អរបស់អ្នកថែមទៀត។
១) កតូច
តាមការស្រាវជ្រាវបុរសដែលមានកធំជាង ៤០ សង់ទីម៉ែត្រ និងនារីដែលមានធំជាង ៣៣ សង់ទីម៉ែត្រ គឺមានហានិភ័យខ្ពស់នៃការកើតជំងឺដាច់សរសៃឈាមបេះដូង។ វាផ្សាភ្ជាប់ទៅនឹងការកើតជំងឺផ្សេងទៀត ដូចជាការឡើងកម្រិតកូលេស្តេរ៉ុលក្នុងឈាម និងជំងឺទឹកនោមផ្អែមជាដើម។
ដូច្នេះអ្នកដែលមានកញ្ចឹងកតូច មិនត្រឹមតែមើលទៅ Sexy ប៉ុណ្ណោះទេ តែវាថែមទាំងធានាបាននូវភាពមានសុខភាពល្អ និងជួយឲ្យអ្នកអាយុវែងទៀតផង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក