បើទោះបីជាជីវិតជួបបញ្ហាច្រើនក៏ដោយ ក៏អ្នកត្រូវត្រូវមានក្តីសង្ឃឹមជាប់ខ្លួនជានិច្ច ហើយទន្ទេញពាក្យថា "យើងពុំបានរស់នៅដើម្បីតែមួយថ្ងៃនេះទេ ដរាបណាព្រះអាទិត្យនោះរះ ក្តីសង្ឃឹមថ្ងៃថ្មីក៏នៅតែមាន"។
មកទទួលការអប់រំផ្លូវអារម្មណ៍ជាមួយគ្នា ដោយតាមរយៈការតេស្តបែបវិទ្យាសាស្រ្តមួយនេះ ចូរអ្នកធ្វើការជ្រើសរើសស្បោងទិព្វមួយក្នុងចំណោមស្បោងទិព្វទាំង ៣ ហើយផ្ទៀងផ្ទាត់ចម្លើយដែលចង់ប្រាប់ទៅអ្នកនៅខាងក្រោម៖
ស្បោងទិព្វទី ១
អ្នកបានឆ្លងកាត់នូវរឿងរ៉ាវជាច្រើនមកហើយក្នុងជីវិត ពេលនេះវាសក្តិសមជាពេលដែលអ្នកគួរតែសម្រាកបន្តិច ដើម្បីទទួលបានសន្តិភាពផ្លូវចិត្ត។ ពេលវេលានៅខាងមុខសម្រាប់អ្នក គឺប្រាប់ឲ្យអ្នកកុំដាក់សម្ពាធទៅលើខ្លួនឯង កុំបារម្ភខ្លាំងជ្រុល ហើយផ្ទុយទៅវិញវាជាពេលដែលអ្នកគួរតែសម្រាកខ្លះទៅវិញទេ។
កុំទាមទារអ្វីពីខ្លួនឯងលើសលប់ពេក ក្នុងកាលៈទេសៈនេះ សុំត្រឹមតែសេចក្តីសុខផ្លូវចិត្តគឺជារឿងដ៏សំខាន់បំផុតហើយ។ បែបនេះចូរប្រើប្រាស់ពេលវេលានៅពេលនេះ មកធ្វើសមាធិ ហើយប្រមូលនូវគំនិតថ្មីៗល្អៗ ដើម្បីបន្តជីវិតឲ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀត។
ស្បោងទិព្វទី ២
នឹងកើតមាននូវរឿងរ៉ាវសំខាន់ៗជាច្រើនជុំវិញអ្នក ហើយមានមនុស្សជាច្រើនត្រូវការការគាំទ្រពីអ្នក ដោយមិនត្រឹមតែមិត្តភក្តិ ឬសាច់ញាតិនោះទេ តែសូម្បីតែអ្នកក្រៅក៏គេមើលឃើញឃើញ ជារបស់ដែលគួរជាទីពឹងផ្អែកម្នាក់ដែរ។
នៅពេលខាងមុខអ្នកនឹងបានជួបមនុស្សថ្មី ទំនាក់ទំនងថ្មី បើទោះបីជាគេមកពុំបាននាំផលនាំលាភឲ្យអ្នកអ្វីនៅពេលនេះ តែចូររក្សាទំនាក់ទំនងនោះឲ្យបានល្អ នៅពេលក្រោយអ្នកនឹងដឹងជាមិនខាន ថាគេមានសារៈសំខាន់ប៉ុណ្ណាសម្រាប់អ្នក។ ប៉ុន្តែត្រូវចាំ ទោះជួយអ្នកដទៃប៉ុណ្ណា ក៏កុំភ្លេចទុកពេលវេលាសម្រាកសម្រាប់ខ្លួនឯងខ្លះផង។
ស្បោងទិព្វទី ៣
ប្រសិនអ្នកកំពុងរង់ចាំពេលវេលាដ៏ត្រឹមត្រូវមួយសម្រាប់ការផ្លាស់ប្តូរនៃជីវិតរបស់អ្នក យើងចង់ប្រាប់ថា ពេលវេលានោះបានចូលមកដល់ហើយ។ វាក្លាយទៅជាពេលដ៏ភ្ញាក់ផ្អើលមួយសម្រាប់អ្នក ដែលអន្ទះសារង់ចាំលទ្ធផលនូវរឿងរ៉ាវមួយចំនួន ដែលអ្នកបានអត់ធ្មត់រង់ចាំយូរណាស់មកហើយ។
ការផ្លាស់ប្តូរនោះគឺ មានភាពវិជ្ជមានទេ បែបនេះចូរបន្តរីករាយនិងខិតខំបន្តទៀត ដើម្បីទទួលបានការអភិវឌ្ឍជីវិតមួយនេះឲ្យកាន់តែល្អប្រសើរឡើង បើទោះបីជាក្នុងស្ថានភាពខ្លះរាងមានបញ្ហារាំងស្ទះបន្តិចបន្តួចក្តី៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក