ជ្រើសរើស​រមូរ​សំបុត្រ​មួយ ដើម្បី​ដឹង​នូវ​អ្វី​ដែល​កំពុង​រង់ចាំ​អ្នក​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ

ជីវិត​គឺ​មិន​អាច​ទាយ​ទុក​មុន​បាន​នោះ​ទេ ជារឿយៗ​យើង​បាន​ជួប​រឿង​ដែល​មិន​បាន​រំពឹង​ទុក​ជា​ច្រើន មិន​ថា​តែ​រឿង​ល្អ​និង​រឿង​អាក្រក់ ហើយ​វា​គឺ​ជា​អ្វី​ដែល​ព្រេងវាសនា​បាន​កំណត់​ឲ្យ ពោល​អ្នក​មិន​អាច​រត់គេច​នោះ​ឡើយ។

តើ​អ្នក​នឹង​អាច​ជួប​រឿង​អ្វី​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ? តាម​រយៈ​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត​មួយ​នេះ ត្រឹម​ឲ្យ​អ្នក​ជ្រើសរើស​រមូរ​សំបុត្រ​មួយ ដើម្បី​បើក​មើល​សារ​ដូច​ខាង​ក្រោម៖

រមូរ​សំបុត្រ​ទី ១

1

ពេលវេលា​បាន​មក​ដល់​ហើយ អ្នក​មាន​គម្រោង​និង​ផែនការណ៍​ជា​ច្រើន​ដែល​អ្នក​តែងតែ​បោះបង់ ដោយ​គិត​ថា​វា​មិន​ទាន់​ដល់​ពេល​ដែល​គួរ​តែ​ចាប់ផ្តើម។ អ្នក​តែងតែ​លេច​ពាក្យ​លេស​មក​ថា "ខ្ញុំ​មិន​ទាន់​ត្រៀម​ខ្លួន​រួចរាល់" “ខ្ញុំ​គ្មាន​លុយ​គ្រប់គ្រាន់" “ពេល​នេះ​មិនមែន​ជា​ពេល​របស់​ខ្ញុំ" បើ​នៅ​តែ​បែប​ហ្នឹង កន្លង​ទៅ​មួយ​ខែ មួយ​ឆ្នាំ​រឿង​នោះ​យូរ​ទៅ​ក៏​ត្រូវ​បាន​បំភ្លេច។

សារ​ណែនាំ​ដ៏​ល្អ​សម្រាប់​អ្នក រឿង​អ្វី​ដែល​អ្នក​ចង់​ធ្វើ បើ​គិត​ល្អិតល្អន់​ហើយ នេះ​គឺ​ជា​ពេលវេលា​ដ៏​សក្តិសម​បំផុត​សម្រាប់​អ្នក​ក្នុង​ការ​ចាប់ផ្តើម។ ដោយ​អ្នក​នៅ​ក្មេង​នៅ​ឡើយ បើ​ទោះ​បី​ផែនការណ៍​នេះ​មិន​អំណោយផល​ក៏​អ្នក​បាន​ទទួល​បទពិសោធន៍ ដើម្បី​ស្តារ​ភាព​ក្លាហាន​ទៅ​ជម្នះ​រឿង​ខាង​មុខ ហើយ​មាន​អត្រា​ជោគជ័យ​ខ្ពស់​តែ​ម្តង។

រមូរ​សំបុត្រ​ទី ២

2

បន្ត​ធ្វើ​សកម្មភាព ដោយ​ភាព​ជឿជាក់ ជីវិត​គឺ​ដូច​ជា​ការ​សិក្សា​នៅ​សាលារៀន​អ៊ីចឹង ដោយ​មាន​មេរៀន​ថ្មី​ជា​ច្រើន​ដែល​បង្រៀន​អ្នក ហើយ​ឲ្យ​អ្នក​ធ្វើ​ការ​សាកល្បង។ ឥឡូវ​នេះ​គឺ​ជា​ពេលវេលា​ដែល​អ្នក​មិន​ត្រូវ​ស្ទាក់ស្ទើរ​ទៀត​នោះ​ទេ ហើយ​ចូរ​ពាំនាំ​ភាព​ជឿជាក់​ទៅ​ជាមួយ​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន។

ជា​សារ​ណែនាំ​ដ៏​ល្អ សុំ​អ្នក​កុំ​បោះបង់​អ្វី​ដោយ​ងាយ ចូរ​ងើប​ឈរ​បន្ត​ទៅ​មុខ​ទៀត កុំ​ចុះចាញ់​នឹង​ព្រេងវាសនា ព្រោះ​រឿង​ល្អៗ​កំពុង​រង់ចាំ​អ្នក គ្រាន់​តែ​វា​មិន​ទាន់​មក​ដល់។

រមូរ​សំបុត្រ​ទី ៣

3

ចាំ​ថា​គ្រប់​យ៉ាង​នឹង​ល្អ​ប្រសើរ​ឡើង​ណា! រំលង​ទៅ​មួយ​ថ្ងៃ មួយ​សប្ដាហ៍ ភាព​អួអាប់​និង​ការ​កើត​ទុក្ខ​ទាំង​អំបាលម៉ាន​នឹង​ត្រូវ​រសាត់​បាត់​ទៅ។

អ្នក​ត្រូវ​ចាំ​ថា គ្រប់​យ៉ាង​វា​ត្រូវ​ការ​ពេលវេលា មិន​ថា​តែ​ក្នុង​កិច្ច​ការងារ​អ្វី អាជីវកម្ម​អ្វី ក៏​ទាមទារ​ពេលវេលា​បន្ទាប់​ពី​ការ​ខិតខំ​ប្រឹងប្រែង។ អ្នក​មិន​អាច​គិត​ចង់​បាន​អ្វី បាន​នៅ​នឹង​មុខ​ត្រឹម​មួយ​ពព្រិច​ភ្នែក​នោះ​ទេ។

ជា​សារ​ណែនាំ​ដ៏​ល្អ ចូរ​ខិតខំ​ប្រឹងប្រែង​ឈរ​លើ​គោលដៅ​រួម​បន្ត​ទៅ​ទៀត រឿង​ល្អៗ​នឹង​ឈាន​ចូល​មក​ដល់​ក្នុង​ជីវិត​អ្នក ហើយ​ដរាប​ណា​ថ្ងៃ​ស្អែក​ព្រះអាទិត្យ​នៅ​តែ​រះ អ្នក​ត្រូវ​តែ​មាន​ក្តី​សង្ឃឹម៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក