ចាស់ៗទើបស្គាល់! ផ្លែដូងព្រះ ដូងទន្សាយ ឬ ដូងអំបោស

បើនិយាយពីដើមដូង ការពិតទៅវាមានច្រើនប្រភេទណាស់ ដែលយើងមិនដែលស្គាល់ ដោយក្នុងនោះ មានដើមដូងម្យ៉ាងដែលលោកអ្នកមិនសូវជាស្គាល់ឈ្មោះប៉ុន្មាននោះទេ​ដោយវាមានឈ្មោះថា «ដើមដូងព្រះ » ។

ដោយតាមវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជជួនណាត បានឱ្យដឹងថា ដូងព្រះ គឺមានវល្លិ​មាន​ផ្កា​តូច​ៗ សម្បុរ​លឿង​ទុំ មាន​ផ្លែ​បរិភោគ​បាន។ មាន​ដូង​ព្រះ​១​ប្រភេទ​ទៀត​មាន​ដើម, ធាង, ស្លឹក​ស្រដៀង​នឹង​លម៉ើ តែ​ស្រួច​រឹង ដើម​ទាប​ៗ មាន​ផ្លែ​បរិភោគ​បាន (អ្នក​ស្រុក​ខ្លះ​ហៅ ដូង​ទន្សាយ) ។

54357713_2245230742363643_3856447570255544320_n

យ៉ាងណាមិញ សម្រាប់អ្នកស្រុកភូមិដែលស្គាល់ និងបានឃើញដូងព្រះមួយនេះ បានឱ្យដឹងថា ដូងព្រះ គឺជាប្រភេទដូងម្យ៉ាង ដែលខុសពីដូងធម្មតាដែលយើងទទួលទានសព្វថ្ងៃ ដោយអ្នកខ្លះហៅវាថាជា ដើមអំបោស។ ដូងព្រះ ស្លឺកវាត្រូវបានគេយកទៅធ្វើជាអំបាសបោសផ្ទះ បណ្តូលកំពីងដូងព្រះ មានរសជាតិផ្អែមខ្ទិះ។ រីឯទុំដូងព្រះវិញមានរសជាតិស្រទន់ផ្អែមឆ្ងាញ់ ។

54522361_2245230719030312_3163814068628750336_n

ដូងព្រះមាន២ប្រភេទ:

ក / ដូងព្រះដើមទាបស្លឹកក្រាស់ ច្រើនដុះតាមជើងព្រៃ ស្លឹកវាគេនិយមកាប់មកតែងលម្អររោងការ និងធ្វើអំបោសបោសផ្ទះ។

ខ/ ដូងព្រះធំ ខ្ពស់ លិចក្បាល គល់ធាងវា មានបន្លាវែងស្រួច ច្រើនដុះក្នុងព្រៃជ្រៅនិងតំបន់ព្រៃភ្នំ។

ដូចព្រះមានប្រយោជន៍​ច្រើនដូចជា ផ្លែជាចំណីទាំងខ្ចីទាំងទុំ ធាងវាក្រងជាសម្ភារៈ​ នេសាទត្រី តាមស្រែបានផងដែរ។ ឯគម ឬបណ្តូលវា គេយកស្លកកូរ ស្លប្រហើរ ឬយកមកបរិភោគបានឆ្ងាញ់ទៀតផង៕

54728234_2245230702363647_8250026396248702976_n

ដកស្រង់ចេញពី៖ Noreay Ket