រៀងរាល់យប់ប្រសិនអ្នកនៅមិនបោះចោលទម្លាប់មិនល្អ ៧ យ៉ាងនេះ នោះរាងកាយរបស់អ្នកនឹងនៅតែបន្តឡើងទម្ងន់ ហើយកាន់តែដុះក្បាលពោះ គ្មានផ្លូវរកស្រកគីឡូឃើញនោះទេ។។
៧) ទទួលអាហារពេលល្ងាចលើសលប់
កម្រិតនៃការចំណាយថាមពលចេញពីរាងកាយចាប់ពីពេលល្ងាចទៅក៏មានតិចតួចខ្លាំងណាស់ បែបនេះវាធ្វើឲ្យរាងកាយយើងដុតកាឡូរីបានទាបបំផុត។ អ៊ីចឹងប្រសិនអ្នកទទួលទានក្នុងបរិមាណដ៏ច្រើនមួយ នោះរាងកាយប្រាកដជាឡើងទម្ងន់ឆាប់រហ័ស។
៦) ទទួលទានហើយចូលដំណេក
នៅពេលអ្នកទទួលទានអាហារហើយ ចូលដំណេកភ្លាម នោះវាធ្វើឲ្យអាហារមិនរំលាយ និងធ្វើឲ្យធ្ងន់ក្រពះពិបាកក្នុងការគេង។ នៅពេលក្រពះពេញពេក នាំឲ្យរំញោចរាងកាយផលិតមេឡានីនតិច បណ្តាលឲ្យយើងគេងមិនលក់ ហើយមានហានិភ័យនៃការឡើងជាតិខ្លាញ់។
៥) ទទួលទានបណ្តើរមើលទូរទស្សន៍បណ្តើរ
សកម្មភាពបែបនេះពុំបានធ្វើឲ្យអ្នកផ្តោតលើការទទួលទានអាហារនោះទេ បែបនេះអ្នកនឹងមិនមានសញ្ញាមួយដែលប្រាប់ឲ្យខ្លួនឯងដឹងថា ក្រពះឆ្អែតនោះឡើយ ហើយចេះតែទទួលទានបន្តឥតឈប់ រហូតដល់អស់ពីចាន ឬទ្រលាន់ទទួលទានលែងចូល។ ហេតុផលនេះនាំឲ្យឡើងទម្ងន់ងាយបំផុត។
៤) ផឹកស្រាបៀរ
ការសេពគ្រឿងស្រវឹងច្រើនពេកកំឡុងពេលទទួលទានអាហារ ធ្វើឲ្យបាត់បង់សមត្ថភាពក្នុងការគ្រប់គ្រងបរិមាណអាហារក្នុងរាងកាយ និងខួរក្បាលលែងដឹងពីបរិមាណកាឡូរីពិតប្រាកដ។ ជាងនេះវាក៏នឹងធ្វើឲ្យរាងកាយខ្សោះជាតិទឹកបណ្តាលឲ្យឈឺក្បាល រំខានដល់ការគេង និងបង្កើនហានិភ័យនៃជំងឺធាត់។
៣) គេងមិនបានគ្រប់គ្រាន់
ការគេងមិនបានគ្រប់គ្រាន់ នាំឲ្យសមត្ថភាពនៃប្រព័ន្ធរំលាយអាហារមានការថយចុះ ដូច្នេះអ្នកត្រូវគេងឲ្យបានគ្រប់គ្រាន់រយៈពេល ៨ ម៉ោង/ថ្ងៃ។
២) ប្រើទូរសព្ទឬកុំព្យូទ័រមុនពេលចូលគេង
នៅពេលទទួលភ្លើងពណ៌ចេញពីអេក្រង់ទូរសព្ទឬកុំព្យូទ័រ នឹងបង្កផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ហើយរលកវិទ្យុសកម្មរបស់វាក៏បណ្តាលឲ្យអ្នកពិបាកនឹងគេងលក់ដែរ។ ដូចបានបញ្ជាក់ពីខាងលើពេលគេងមិនគ្រប់គ្រាន់ក៏ជាដើមចមឡើងទម្ងន់មួយដែរ។
១) ចូលគេងយឺតពេល
ការចូលគេងយឺតពេល ក៏បណ្តាលឲ្យរាងកាយប្រមូលផ្តុំជាតិខ្លាញ់ច្រើន លើសពីនេះក៏នាំឲ្យអ្នកឃ្លាន ហើយបង្កើតចំណង់ចង់ឲ្យអ្នកទទួលទានអាហារណាមួយទាំងយប់ ទើបព្រមបិទភ្នែកគេងលក់ស្កប់ស្កល់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក