ស្រីៗ​ត្រូវ​ដឹង ​បើ​ជួប​មនុស្ស​ប្រុស ៤ ប្រភេទ​នេះ ទោះ​ស្អាត​ទោះ​មាន​ប៉ុណ្ណា​ក៏​កុំ​បាក់​ចិត្ត​លើ​គេ​អី

ការ​ជ្រើសរើស​យក​បុរស​ណា​ម្នាក់​មក​ធ្វើ​ជា​គូស្នេហ៍ មិន​ជា​រឿង​ងាយ​នោះ​ទេ ដោយ​ត្រូវ​ទាមទារ​ពេលវេលា​យូរ ដើម្បី​យល់​ពី​ចិត្ត​គេ ដឹង​ថា​គេ​ជា​មនុស្ស​ប្រភេទ​ណា អាច​ចាប់ដៃ​វិនិយោគ​លើ​វិថី​ស្នេហា​ជាមួយ​អ្នក​បាន​យូរ​ឬ​អត់។

ដើម្បី​ជៀសវាង​ជ្រើសរើស​បុរស​ខុស សម្រាប់​នារីៗ​គួរ​តែ​អាន​អត្ថបទ​នេះ ហើយ​បញ្ចៀស​ឲ្យ​បាន​នៅ​ប្រភេទ​មនុស្ស​ប្រុស ៤ បែប​នេះ ដើម្បី​កុំ​ឲ្យ​ខាត​ទឹក​ភ្នែក ខាត​អារម្មណ៍​ទៅ​ឲ្យ​គេ​ឥត​អំពើ៖

៤) គ្មាន​ផែនការណ៍​ជីវិត​ច្បាស់លាស់

1(1)

បើ​ខ្លួន​គេ​រៀបចំ​ជីវិត​ខ្លួន​គេ​មិន​ទាន់​ចេញ​ផង ឲ្យ​គេ​មក​ក្លាយ​ជា​ទី​ពឹងផ្អែក​សម្រាប់​អ្នក​បាន​ដោយ​របៀប​ណា? ទំនាក់ទំនង​យូរ​អង្វែង គឺ​អ្នក​ត្រូវ​ការ​មនុស្ស​ប្រុស​ម្នាក់​ដែល​មាន​ផែនការណ៍​ជីវិត​ទៅ​ថ្ងៃ​អនាគត​ច្បាស់លាស់ ហើយ​បើ​ទោះ​បី​ជា​មិន​មាន​ទ្រព្យ​ស្តុកស្តម​ដូច​គេ តែ​ឲ្យ​តែ​ច្បាស់លាស់​ពី​គោលដៅ កុំ​ឲ្យ​ចិត្ត​រេ​ដូច​ខ្យល់ ចង់​នេះ​បន្តិច ចង់​នោះ​បន្តិច បែប​នេះ​មិន​ជា​ជម្រើស​ដ៏​ល្អ​នោះ​ឡើយ។

៣) ស្រលាញ់​គ្នា​មើល​ឃើញ​ផល​ប្រយោជន៍

1(2)

អ្នក​ខ្លះ​រមែង​សម្លឹង​ឃើញ​ផល​ប្រយោជន៍​ពី​អ្នក ពេល​ខ្លះ​ឃើញ​អ្នក​មាន​ជំនួញ​ក្នុង​ដៃ ឃើញ​អ្នក​មាន​លុយ​ចាយវាយ​ច្រើន ចង់​មក​តោង​អ្នក​កៀប​យក​ទ្រព្យ​ទាំង​នោះ​ពី​អ្នក។ ប្រភេទ​មនុស្ស​បែប​ហ្នឹង​អាត្មានិយម​បំផុត បើ​ដឹង​លឺ​ហើយ កុំ​ទៅ​ចំណាយ​ពេល​ជាមួយ​គេ ដោយ​សូម្បី​តែ​ថ្ងៃ Date ដំបូង។

២) មិន​គោរព​មនុស្ស​ស្រី

3(1)

អ្នក​ខ្លះ​ស្គាល់​គ្នា​មិន​បាន​ប៉ុន្មាន​ផង ហ៊ាន​ប៉ះ​លើ​ប៉ះ​ក្រោម ហើយ​បើ​សម្តី​វិញ​និយាយ​គំរោះគំរើយ មិន​គោរព​ឲ្យ​តម្លៃ​ដល់​ស្រ្តី។ បុរស​ដែល​ល្អ​ពិត​ប្រាកដ ការ​និយាយ​ស្តី​របស់​គេ​គឺ​មាន​ក្បាល​មាន​កន្ទុយ និង​ចេះ​យល់​ពី​អារម្មណ៍​អ្នក​បំផុត។

១) មនុស្ស​ប្រុស​ចិត្ត​រេ

4

មិន​ថា​អ្នក​ល្អ​ប៉ុណ្ណា មុន​និង​ក្រោយ​គេ​គង់​តែ​បោកប្រាស់​អារម្មណ៍​អ្នក ហើយ​ទៅ​រក​អ្នក​ផ្សេង​ទៀត​ជាក់​ជា​មិន​ខាន។ បែប​នេះ​មុន​ដាក់​ចិត្ត​ស្រលាញ់​នរណា​ម្នាក់ ត្រូវ​មើល​ប្រវត្តិ​គេ​ឲ្យ​បាន​ច្បាស់ ហើយ​ចំណាយ​ពេល​សិក្សា​ពី​គេ​សិន កុំ​អាង​អី​ឃើញ​គេ​ស្អាត ឃើញ​គេ​មាន ឆាប់​បាក់​អារម្មណ៍​ឲ្យ​គេ​នោះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក