នៅសល់តែរយៈពេល ១០ ថ្ងៃទៀតតែប៉ុណ្ណោះ ទំព័រទី ៣ នៃឆ្នាំ ២០២១ នឹងត្រូវបានបញ្ចប់។ រយៈពេលជិត ៣ ខែមកនេះ តើជីវិតរបស់អ្នកបានជួបនូវរឿងរ៉ាវល្អអាក្រក់បែបណាខ្លះ?
អ្នកត្រូវចាំថា យើងពុំបានរស់តែមួយថ្ងៃនោះទេ ជីវិតរបស់យើងគឺនៅមានថ្ងៃស្អែក ហើយថ្ងៃខាងស្អែកជាបន្តបន្ទាប់ទៀត។ បើអ្នកបាក់ទឹកចិត្តថ្ងៃនេះ ក៏មិនប្រាកដថាថ្ងៃបន្ទាប់អ្នកត្រូវជួបរឿងដដែលហ្នឹងដែរ។ តាមរយៈការតេស្តបែបវិទ្យាសាស្រ្ត សូមអ្នកជ្រើសរើសរូបភាពមួយក្នុងចំណោមរូបភាពទាំង ៣ ដើម្បីទទួលបានសារសម្រាប់ជីវិតអ្នកនៅរយៈពេល ១០ ថ្ងៃចុងក្រោយ៖
រូបភាពទី ១
នៅពេលខាងមុខមិនមានបញ្ហាឬការលំបាកអ្វីសម្រាប់ជីវិតអ្នកនោះទេ គ្រប់យ៉ាងនឹងល្អប្រសើរ ហើយអ្នកនឹងទទួលបានអារម្មណ៍ថា ដូចជាកំពុងឈរនៅចំណុចកំពូលមួយ អាចទទួលបាននូវអ្វីដែលចង់បាន និងពុំទាមទារឲ្យមានការបារម្ភពីអ្វីទាំងអស់។
វាជាពេលដែលអ្នកអាចសម្រាកបន្តិចបានហើយ និងរីករាយនូវអ្វីដែលអ្នកបានខិតខំប្រឹងប្រែងសម្រេចកន្លងមក ដើម្បីបំពេញថាមពលទុកបោះជំហានទៅខែបន្ទាប់ទៀត។
រូបភាពទី ២
អ្នកត្រូវដឹងថា គ្រប់យ៉ាងនៅក្នុងខែមិនានេះ ប្រសិនអ្នកចង់សម្រេចវាបាន សុំកុំពឹងផ្អែកលើនរណាទាំងអស់ វារង់ចាំឲ្យអ្នកសម្រេចវាដោយខ្លួនឯងតែម្នាក់គត់។
ការងារនោះលំបាកយ៉ាងណាក៏ដោយ អ្នកគ្រាន់តែមានការប្រុងប្រយ័ត្នខ្ពស់ ហើយមានទំនួលខុសត្រូវទៅលើវា នោះជោគជ័យក៏នឹងរង់ចាំអ្នកនៅពេលដ៏ខ្លីខាងមុខ។ ជាពិសេសត្រូវស្មោះត្រង់នឹងខ្លួនឯង ហើយប្រើប្រាស់អារម្មណ៍ដោយស្ងប់ស្ងាត់ និងបំពេញវាឲ្យបានល្អ។
រូបភាពទី ៣
បំណងប្រាថ្នារបស់អ្នកមួយក្នុងចំណោមបំណងប្រាថ្នាជាច្រើន អាចនឹងសម្រេចបាននៅពេលខាងមុខនេះ។ អ្វីដែលអ្នកគួរជៀសវាង គឺការមានមោទនភាពលើខ្លួនឯងជ្រុល ហើយក៏កុំបន្ទាបទេពកោសល្យនិងសមត្ថភាពរបស់ខ្លួនឯងពេក។
ប្រសិនអ្នកចាប់បានឱកាសដ៏ល្អណាមួយ ចូរធ្វើវាឲ្យអស់ពីចិត្ត ហើយចំពោះការចែករំលែកចំណេះវិជ្ជាអ្វីផ្សេង ប្រសិនមានអ្នកចង់បាន ក៏កុំលាក់បាំង ចូរបង្រៀនគេទៅ ហើយម្នាក់នោះគេនឹងមិនភ្លេចពីគុណរបស់អ្នកទេ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក